Apr 19, 2012

វគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ

នៅថ្ងៃទី07 ខែមេសា ឆ្នាំ2012 មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញបាន រៀបចំ វគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន ក្នុងគោលបំណងបញ្រ្ជាបបញ្ហាពិការភាព និងចេះពីរបៀបជួយដល់ជនពិការដែលមានលក្ខណៈធ្ងន់ធ្ងរផងដែរ។ អ្នកចូលរួមមាននិស្សិតមកពី សាកលវិទ្យាល័យបញ្ញាជាតិ ,សាកលវិទ្យាល័យបៀលប្រាយ ,សាកលវិទ្យាល័យភាសាបរទេស និងជនពិការធ្ងន់ធ្ងរពីរនាក់ទៀត។ ពេលចាប់ផ្ដើមកម្មវិធីលោក វ៉ែន រតនា សូមសំណូមពរសមាជិក ដែលចូលរូម ក៏ដូចជាបុគ្គលិកមជ្ឈមណ្ឌលធ្វើការណែនាំខ្លួន ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាង បុគ្គលិក ជនពិការ និងប្អូននិស្សិតឲ្យបានស្គាល់គ្នាច្រើនឡើង។ បន្ទាប់មកពីការណែនាំខ្លួនមក លោកម៉ី សាម៉ីត បានធ្វើបទបង្ហាញអំពីប្រវត្តិរបស់មជ្ឈមណ្ឌល ក៏ដូចជាសកម្មភាពដែលកំពុង នឹងធ្វើផងដែរ។

ការធ្វើបទបង្ហាញរបស់លោកម៉ី សាម៉ីត

 ក្រោយពីឡើងបទបង្ហាញរបស់លោកម៉ី សាម៉ីត រួចហើយ ក៏បានឈប់សម្រាកញ៉ាំអាហារ សម្រន់ជុំគ្នានិងបានចាក់វីដេអូជំនួយការផ្ទាល់ខ្លួនជនពិ ការធ្ងន់ធ្ងរនៅឯប្រទេសជប៉ុនផងដែរ។
អាហារសម្រន់















កម្មវិធីបន្ទាប់មក គឺការបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន កញ្ញាម៉ី មុន្នីរ័ត្ន ដែលជាគ្រូបង្គោល បានបង្ហាញ របៀបទីមួយ គឺរបៀបបញ្ចុកអាហារ  ព្រោះចង់អោយសិក្ខាកាមកំពុងចូលរួម បានដឹងពីរបៀបបញ្ចុកជនពិការធ្ងន់ធ្ងរបែបណា ក្នុងពេល អាហារថ្ងៃត្រង់តែម្ដង។



ញ៉ាំអាហារជុំគ្នា
















ក្រោយពេលសម្រាកអាហារថ្ងៃត្រង់រួច គ្រូបង្គោលបានបង្ហាញរបៀបទីពីរ គឺលើកជនពិការពីរទេះ មកលើគ្រែ ដើម្បីលើកជនពិការបែបណាដោយមិនប្រើកម្លាំងខ្លាំងនិងកុំអោយឈឺចង្កេះ។



ការបង្ហាញលើកជនពិការពីរទេះមកលើគ្រែ
  

ការអនុវត្តន៏ផ្ទាល់ជាមួយជនពិការធ្ងន់ធ្ងរ




























កញ្ញាស្រីណូអនុវត្តន៏ជាមួយជនពិការផ្ទាល់







ការបង្ហាញរបស់លោកប្រុសេពជ្រ
























របៀបទីបី គឺការផ្លាស់ប្ដូរសម្លៀកបំពាក់ក៏មានលក្ខណៈសំខាន់ដែរ ព្រោះថាបើយើងមិនដឹងពី របៀបពាក់ឬរបៀបដោះទេនោះ យើងមិនអាចស្លៀកពាក់អោយជនពិការបានឡើយ ព្រោះជនពិកា រធ្ងន់ធ្ងរមានលក្ខណៈខុសពីជនពិការស្រាលដែលអាចផ្លាស់ប្ដូរដោយខ្លួនឯងបាន ប៉ុន្តែជនពិការធ្ងន់ ធ្ងរគឺគាត់មិនអាចផ្លាស់ប្ដូរសម្លៀកបំពាក់ដោយខ្លួនឯងទេ ត្រូវមានជំនួយការជួយគាត់។  

របៀបផ្លាស់ប្ដូរសម្លៀកបំពាក់

ការពន្យល់របៀបងាយស្រួលពីការស្លៀកខោនិងពាក់អាវ































ការអនុវត្តន៏របស់កញ្ញា ចរិយា
















និងរបៀបទីបួន គឺការរុញរទេះ ប្រសិនបើយើងចង់ជួយជនពិការដែលប្រើប្រាស់រទេះ ប្រហែលជាយើងពិបាកក្នុងការជួយដែរ ព្រោះមិនដឹងថាជួយដោយរបៀបណា?ក្នុងការចល័តទីសម្រាប់ជនពិការដែលប្រើប្រាស់រទេះ គឺមានការលំបាក ព្រោះហេដ្ឋារចនាសម្ព័ន្ធមានភាពលំបាក បើអ្នកជួយរុញរទេះជនពិការ មិនបានដឹងពីរបៀបរុញទេ វាបណ្ដាលអោយជនពិការគ្រោះថ្នាក់ផងដែរ។ កញ្ញាម៉ី មុន្នីរ័ត្ន បានពន្យល់ដល់អ្នកចូលរូមដោយមួយជំហានតាមលំដាប់លំដោយ។ សិក្ខាកាម ក៏បានអនុវត្តន៏ ផ្ទាល់ជាមួយជនពិការនូវរបៀបដែលគ្រូបង្គោលបានបង្ហាញនោះ។
បញ្ចប់ការបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន សិក្ខាកាម និងគ្រូបង្គោលបានបង្ហាញនូវចំណាប់ អារម្មណ៏ចំពោះការបណ្ដុះបណ្ដាលនេះ គឺគាត់បាននិយាយពីអារម្មណ៏ថាគាត់សប្បាយរីករាយ ដែលបានមកចូលរួម ក្នុងការរៀនរបៀបជួយជនពិការបែបនេះ ហើយរបៀបជួយនេះអាចអោយ គាត់ជួយដល់ជនទូទៅមិនថាតែជនពិការនោះទេគឺជួយទៅដល់ចាស់ជរាដ៏ទៃទៀតផងដែរ ព្រោះថា ពេលយើងចង់ជួយនរណាម្នាក់ត្រូវចេះពីរបៀបនៃការជួយ។
លោកម៉ី សាម៉ីត បានថ្លែងអំណអរគុណចំពោះប្អូនៗនិស្សិត ដែលចំណាយពេលវេលា សំរាប់ក្នុងការចូលរួម ក៏ដូចជាការបញ្ចេញមតិចំណាប់អារម្មណ៏របស់ខ្លួន ចំពោះកម្មវិធីនេះដែរ និង បានថតរូបជុំគ្នាដោយ ស្នាមញញឹមផងដែរ។
ថតរូបជុំគ្នា
ស្នាមញញឹមដ៏ស្រស់ស្រាយ