May 20, 2012

ការជួបជុំសមាជិកឆន្ទៈតែមួយនៅប្រទេសជប៉ុន

ថតជុំគ្នាអ្នកជូនដំណើរ សាម៉ីតនៅព្រលានយន្តហោះភ្នំពេញ

 ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ នៅប្រទេសជប៉ុនកំពុង និងប្រជុំសមាជិកឆន្ទៈតែមួយ ដែលមានប្រទេសជាសមាជិកមកចូលរួមមានដូចជា កម្ពុជា (ម៉ី សាម៉ីត), ណេប៉ាល់ (គ្រីស្នា និងឌីប៉ាក), ប៉ាគីស្ថាន (ស្សាហ្វីក និងអាកាម៉ាល់) ម៉ុងហ្គោលី​ (បាយ៉ាល), កូរ៉េ (ឆាណូ, ម៉ារី និងយុង)។ ជាគោលការណ៏ សមាជិកឆន្ទៈតែមួយ ត្រូវជួបគ្នាយ៉ាង១ឆ្នាំម្តង។
របៀបវារៈនៃកិច្ចប្រជុំ៖
  • ប្រទេសជាសមាជិកជួបគ្នាដើម្បីរាយការណ៏ពីសកម្មភាព និងស្ថានភាពនៃចលនាពិការភាព​នៃប្រទេសនិមួយៗ និងផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក
  •  ពិភាក្សាអំពីកម្មវិធី ASIA TRY 2013 (ប្រទេសដែលមិនទាន់ធ្វើកម្មវិធីASIA TRY មានប្រទេស ណេប៉ាល់ និងប្រទេសប៉ាគីស្ថាន) 
ហ្អា! ជួបម្តងនេះស្រាប់តែមានកូន (អឹសាមី និងកូតានី)
ឌីប៉ាក មកពីណេប៉ាល់















ហ្អា!ពិតជាមិនគួឲ្យជឿទេថា សមាជិកទាំងអស់អាចមកជួបគ្នានៅថ្ងៃនេះ.......ពិតជារីករាយណាស់។
ថ្ងៃទី១៩ ពីម៉ោង៦កន្លះល្ងាច មជ្ឈមណ្ឌលMainstream Associationបានរៀបចំពិធីជប់លៀងស្វាគមន៏ ដំណើរមកដល់ដល់សមាជិកផងដែរ។
កម្មវិធីជប់លៀងនេះនិងបញ្ចប់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ មានន័យថា អ្នកចូលរួមទាំង អស់និងជជែកគ្នាលេងរហូតទល់ភ្លឺ ។
បដាស្វាគមន៍សមាជិកឆន្ទៈតែមួយ
ការិយាល័យមែនស្ត្រីម














ទាំងអស់គ្នាកំពុងរងចាំការមកដល់របស់សមាជិកតៃវ៉ាន់ និងម៉ុងហ្គោលី
















ខាជី និង​ រ៉ាយធ្វើពិធីករក្នុងពិធីជប់លៀង
សមាជិកឆន្ទៈតែមួយឈរមុខបដារ ក្នុងរូបនេះសមាជិកមកពីកូរ៉េមិនទាន់មកដល់ទេ
មិត្តភក្តិខានជួបគ្នាយូ មកពីតៃវ៉ាន់ និងណេប៉ាល់
ទិដ្ឋភាពទូទៅកម្មវិធីជប់លៀង








ម្ហូបឆាបន្លែ, ត្រីចៀន, បន្លែ និង ណាតូ

ដើម្បីញ៉ឹងកម្មវិធីជប់លៀងឲ្យកាន់មានភាពភ្ញាក់ផ្អើល និងសប្បាយរីករាយថែមទៀតនោះ សមាជិក​ជប៉ុនក៏បានលែងល្បែងជប៉ុនហៅថា កេនដាម៉ា ។ របៀបលេង សមាជិកជប៉ុនបានកាន់កេនដាម៉ា ម្នាក់មួយៗ ដោយមានទង់ជាតិតំណាងប្រទេសនិមូយៗ បើសមាជិកណាបោះកេនដាម៉ាមិនបាន សំរេចសមាជិកអ្នកលេងទាំងអស់និងបោះកេនដាម៉ាម្តងទៀតទាំងអស់គ្នា នេះជាការបង្ហាញអំពី​សមាជិកមានចិត្តដូចគ្នា ឆន្ទៈតែមួយ ចេះជួយគ្នា។
ទិដ្ឋភាពសមាជិកលេងកេនដាម៉ា
ទិដ្ឋភាពសមាជិកលេងកេនដាម៉ា



















នេះជាកេនដាម៉ា ហើយនៅលើកេនដាម៉ាសរសេរពាក្យជាភាសារជប៉ុន កុកុរ៉ូហ្ស៊ាស៊ិ​ (ឆន្ទៈតែមួយ)
សាម៉ីតកាន់កានដាម៉ា
ជនពិការនិងអ្នកមិនពិការប្រកួតការ៉ាតេដូ
ឌីប៉ាក និងឆាណូ វាយក្តាលេងឲ្យបែក
លោកកាដូតា ថ្លែងអំណរគុណដល់អ្នកចូលរួមកម្មវិធីជប់លៀង