May 28, 2012

ខ្ញុំសាម៉ីត, សួស្តីពីជប៉ុន! កម្មវិធីសិក្ខាសាលាអន្តរជាតិ


គោលបំណងសំខាន់នៃសិក្ខាសាលាគឺ យើងរួមគ្នាគិតអំពីការធ្វើឲ្យកាន់តែប្រសើរនៃសិទ្ធិស្មើភាពរបស់ជន​ពិការដើម្បីរំលឹខួប៣០ឆ្នាំនៃកម្មវិធីបណ្តុះបណ្តាលជនពិការវ័យក្មេង Duskinនេះ នាយកដ្ឋានស្តារលទ្ធភាព​ពលកម្មសម្រាប់ជនពិការជប៉ុន (Japanese Social Rehabilitation for Persons with Disabilities, JSRPD) អ្នករៀបចំកម្មវិធីសិក្ខាសាលាអន្តរជាតិក៏បានអញ្ជើញ វាគ្មិនសំខាន់ៗមកសហរដ្ឋអាមេរិក គឺ​លោកស្រី Judith e. Heumann និង លោកស្រី Rahnee K. Patrick និងមានសិក្ខាកាមជនជាតិជប៉ុនដែល​បានទៅសិក្សានៅបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក និងអង់គ្លេស ជាដើម ធ្វើបទបង្ហាញពី​លទ្ធផលនៃការសិក្សា និងសកម្មភាពដែលពួកគេបានរៀននិងមកអនុវត្តនៅប្រទេសជប៉ុន។ មួយវិញទៀតDuskin និង Ainowa Foundation ក៏មានកម្មវិធីជ្រើសរើសជនពិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មកសិក្សានៅប្រទេសជប៉ុនរៀងរាល់ឆ្នាំនោះ JSRPD អ្នករៀបចំកម្មវិធីសិក្ខាសាលាអន្តរជាតិក៏មិនភ្លេច​អញ្ជើញវាគ្មិន ដែលកំពុងធ្វើការទាក់ទងនិងចលនាជីវិតឯករាជ្យនៃជនពិការនៅប្រទេស ប៉ាគីស្ថាន (លោកស្សាហ្វីក) តៃវ៉ាន់ (កញ្ញាលីង) ម៉ុងហ្គោលី (លោកបាយាល) និងប្រទេសជប៉ុន (កញ្ញា អេមី និងលោកមីសឹអូកា) មកធ្វើបទបង្ហាញ ចែករំលែក​ពីបទពិសោធន៏ និងការងារដែលកំពុងធ្វើ និងអ្នកចូលរួម​មួយចំនួនទៀត ដូចជា កម្ពុជា (ខ្ញុំសាមីត) ណេប៉ាល់ (លោកគ្រីស្នា និងលោកឌីប៉ាក) និងកូរ៉េ (លោកឆាណូ) ។

កម្មវិធី
  • ចុះឈ្មោះ09:30-10:00 
  • បើកអង្គសិក្ខាសាលា 
  • បទបង្ហាញរបស់ លោកស្រី Rahnee K. Patrick (ការបង្កលក្ខណៈងាយស្រួល និងអ្នកដឹកនាំCIL) និងលោកស្រី Judith e. Heumann (ជាលេខាធិការនៃកិច្ចការរដ្ឋនៃសហរដ្ឋអាមេរិក និងជាទីប្រឹក្សាកិច្ចសិទិ្ធជនពិការអន្តរជាតិ) 
  • បទបង្ហាញរបស់លោកតានីអាយ ហ៊ីរ៉ូស៊ិ (Taniai Hiroshi) អំពីកម្មវិធីរបស់មូលនិធិ Ainowa Foundation 
  • បទបង្ហាញរបស់សិក្ខាកាមជប៉ុនទៅរៀននៅបរទេស 
  • បទបង្ហាញអំពីសកម្មភាពប្រទេស ដោយតំណាង មកពីប៉ាគីស្ថាន តៃវ៉ាន់ និង ម៉ុងហ្គោលី 
  • ចំណាប់អារម្មណ៏វាគ្មិន និងបិទអង្គសិក្ខាសាលា16:50-17:00 
  • ជប់លៀងលាគ្នា (18:00-20:00)
 ជាកិតិ្តយសលោកស្រីJudithក៏បានផ្ញើរសារលើកកំលាំងចិត្តដល់មជ្ឈមណ្ឌលPPCILផងដែរ។
សូមមើលវីដេអូទាំងស្រុងដូចតទៅ៖


វាគ្មិន រាប់ពីឆ្វេង លោកមីសឺអូកា, លោកស្សាហ្វីក, កញ្ញាលីង លោកបាយាល និងកញ្ញាអេមី
កញ្ញាលីង មើលក្នុងទូរទស្សន៍ពេលកំពុងនិយាយ
លោកបាយាល មើលក្នុងទូរទស្សន៍

រូបថតក្នុងភ្ញាក់ដែលបែកញ្ញា អេចូ យូរពេក, អេចូនៅខាងឆ្វេងដៃឌីប៉ាក

រូបថតជុំគ្នាជាមួយសិក្ខាកាមDuskinវគ្គ១៣ ក្នុងពិធីជប់លៀង

សាមីតថតជាមួយលោកស្រី Judith
រូបថតជុំគ្នា ក្រោយពេលបញ្ចប់កម្មវិធីលប់លៀងលាគ្នា !