May 29, 2012

ខ្ញុំសាម៉ីត, សួស្តីពីជប៉ុន! ទៅលេងផ្ទះបងស្រីកាមីយ៉ាម៉ា

តាំងពីខ្ញុំបានមកសិក្សានៅប្រទេសជប៉ុន ខ្ញុំមានទំនាក់ទំនងល្អជាមួយបងស្រីកាមីយ៉ាម៉ា (Kamiyama)​រហូតដល់ចាត់ទុកគាត់ជាបងស្រីធម៌។ ប្រភេទពិការរបស់បងស្រីកាមីយ៉ាម៉ាគឺ​ ឆ្អឹងមិនលូតលាស់។
ដោយហេតុខ្ញុំនិងបងស្រីកាមីយ៉ាម៉ាបែកគ្នារយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០០៧មកនោះ បងស្រីក៏អញ្ជើញខ្ញុំទៅញ៉ាំបាយថ្ងៃត្រង់នៅផ្ទះរបស់គាត់ ព្រមទាំងមានមិត្តភក្តិជាច្រើនទៀតចូលរួម​ផងដែរ។ ម្ហូបថ្ងៃនេះគឺ មានស៊ូស៊ី និងភីហ្ស៊ា។
បងស្រីកាមីយ៉ាម៉ា ខាងឆ្វេង, លីងខាងស្តាំ
ម្ហូបជប៉ុនត្រីឆៅ និងបាយ (ស៊ូស៊ី)

ភីហ្ស៊ា

បងស្រីអូតូ(រូបកណ្តាល)ជាមិត្តភកិ្តបងស្រីកាមីយ៉ាម៉ា
រូបថតជុំគ្នានៅផ្ទះបងស្រីកាមីយ៉ាម៉ា
ក្រោយញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់ឆ្អែតហើយហើយនោះ ពួកយើងក៏នាំគ្នាទៅទិញអីវ៉ាន់ ឬវត្ថុ​អនុស្សារយ៏ពីព្រោះខ្ញុំជិតដល់ពេលត្រឡប់មកប្រទេសកម្ពុជាដែរ។ ម៉្យាងវិញទៀតថ្ងៃនេះគឺមានពិធី​ជប់លៀងលាគ្នាដ៏ធំមួយផងដែរ។ ពីព្រោះសមាជិកណេប៉ាល់និងត្រឡប់ទៅវិញនៅយប់នេះ៕
បងស្រីកាមីយ៉ាម៉ា និងជំនួការចេញពីផ្ទះទៅទិញសម្ភារៈ
ទិដ្ឋភាពទិញសម្ភារៈ
ដើមផ្កាតូចៗ កំពុងដាក់លក់
ថតជាមួយបងស្រីកាមីយ៉ាម៉ា ក្រោយពេលចាកចេញពីផ្សារទំនើប