May 26, 2012

សួស្តីពីជប៉ុន! ដំណើរមកតូក្យូជួបសិក្ខាកាមDUSKIN វគ្គទី១៣ និងស្វាគមន៍លោកស្រី Judith e. Heumann

ថ្ងៃទី២១ ខ្ញុំបានមកដល់ទីក្រុងតូក្យូ តូយ៉ាម៉ាសាន់រ៉ាយ (Toyama Sunraise)​ដែលជាកន្លែងខ្ញុំបាន​ស្នាក់នៅ​រៀនកាល៥ឆ្នាំមុន។ មកដល់ទីនេះភ្លាម ខ្ញុំបាននឹកឃើញនូវរាល់អនុស្សាវរីយ៏​ដែលខ្ញុំបាន​ធ្វើជាមួយ​មិត្តភក្តិ លើសពីនេះខ្ញុំមានអារម្មណ៏​រំភើបនឹកស្មានមិនដល់ថាខ្ញុំបានមកទី​កន្លែងនេះ​ម្តងទៀតទេ ពីព្រោះ​ចំងាយពីកម្ពុជា មកជប៉ុនពិត​ជាឆ្ងាយណាស់ ហើយជាពិសេសគឺខ្ញុំគិតថា ខ្ញុំគ្មានធនធាន​ថវិកាមកម្តងទៀតផងនោះ។ ប៉ុន្តែខ្ញុំមានឧិកាសថ្ងៃនេះក៏ដោយសារខ្ញុំបានតាំងចិត្ត និងធ្វើការងារចលនាជីវិតឯករាជ្យនៃជនពិការ​នេះដែរ។ ដូច្នេះការដែលមកធ្វើទស្សនៈ​ដើម្បីនៅប្រទេសជប៉ុនគឺរឹតតែជំរុញឆន្ទៈខ្ញុំបន្ថែមទៀត​ក្នុងធ្វើការងារផ្លាស់ប្តូរសង្គមជនពិការ។
ពេលចូលដល់តូយ៉ាម៉ាសាន់រ៉ាយភ្លាម ខ្ញុំក៏បានទៅប្រជុំជាមួយសិក្ខាកាមវគ្គទី១៣របស់ Duskin ក្នុងនោះក៏មានបុប្ផាចួលរួមផងដែរ។ យើងបានចែករំលែកបទបិសោធន៍លើភាពជោគជ័យលើ​ចលនាពិការភាព ការខិតខំប្រឹងប្រែង និងឧបសគ្គប្រឈមនានា ដែលកើតមានក្នុងបណ្តាប្រទេស​និមួយៗ។
សិក្ខាកាមវគ្គទី១៣របស់ Duskinឆ្នាំ២០១១ ២០១២នេះ មាន៧នាក់មកពី កម្ពុជា ណេប៉ាល់ ប៉ាគីស្ថាន វៀតណាម ហ្វីជី ប៉ាព័រនូគីណេ តាជីគីស្ថាន។
គោលបំណងសំខាន់ដែលសមាជីកKokorozashi IL International មកទីក្រុងតូក្យូគឺ ដើម្បីចូលរួមកម្មវិធី​សិក្ខាសាលាអន្តរជាតិ ដែលនិងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ នៅអាគារមូលនិធិនិបប៉ុន (Nippon Foundation Building) ដែលមានវាគ្មិនសំខាន់មកសហរដ្ឋអាមេរិក គឺលោកស្រី Judith e. Heumann និង លោកស្រី Rahnee K. Patrick. គួបញ្ជាក់ដែរថា លោកស្រី Judith e. Heumann គឺជាទីប្រឹក្សាកិច្ចការសិទ្ធិជនពិការអន្តរជាតិ និងជាលេខាធិការលោកស្រី ហែលេរី ក្លីនតុនផងដែរ។ លោកស្រី Judith e. Heumann ក៏ធ្លាប់ជាទីប្រឹក្សា លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាផងដែរ។
នៅម៉ោង៦ល្ងាច ថ្ងៃដដែលខ្ញុំក៏ចួលរួមកម្មវិធីជប់លៀងស្វាគមន៍លោកស្រី Judith e. Heumann និងអ្នកដែលមកពីសហរដ្ឋអាមេរិក នៅ Toyama Sunraise
ជិះរថភ្លើងក្រោមដីទៅតូយ៉ាម៉ាសាន់រ៉ាយស៍ (Toyama sunraise)
មកដល់ស្ថានីយ៏រថភ្លើង វ៉ាកាម៉ាត់សឹកាវ៉ាដា (Wakamatsukawada)
 ស្ថានីយ៏រថភ្លើងWakamatsukawadaនៅជិតToyamasuraise យើងបានបែកទីនេះរយៈពេល៥ឆ្នាំ្ហហើយ!
ចែករំលែកបទពិសោធន៏ជាមួយសិក្ខាកាមវគ្គទី១៣

ខ្ញុំថតរូបមុខបន្ទប់ដែលស្នាក់នៅឆ្នាំ៥មុន
ជប់លៀងស្វាគមន៍លោកស្រី Judith មកពីអាមេរិក ថតនេះថតជាមួយលោក Taniai និង លោកស្រីYokoyama ព្រមទាំងសិក្ខាកាមDuskinវគ្គទី១៣
រូបថតជុំគ្នាជាមួយលោកស្រី Judith និងលោកស្រី Rahnee ប្រតិភូមកពីអាមេរិក និងអ្នកដឹកនាំលើវិស័យពិការភាពជប៉ុន