May 21, 2012

កិច្ចប្រជុំKOKOROZASHI IL INTERNATIONAL

សមាជិកនៃKokorozashi IL International បានបើកកិច្ចប្រជុំ នៅជាន់ទី២ នៃការិយាល័យ Mainstream ពីម៉ោង១០ព្រឹក ដល់ម៉ោង១២:៣០រំលងអាទ្រាដថ្ងៃទី២២។
របៀបវារៈ
  1. ក្រុមសមាជិកធ្វើបទបង្ហាញអំពីស្ថានភាពប្រទេស, សកម្មភាពនៃការងាររបស់ខ្លួននិមួយៗ
  2. ដំណើរកំសាន្តប្រចាំឆ្នាំ របស់បុគ្គលិកមែនស្ត្រីមទៅប្រទេសជាសមាជិក
  3. ប្រទេសម៉ុងហ្គោល និងតៃវ៉ាន់មករៀននៅប្រទេសជប៉ុន (ព្រមទាំងពិភាក្សាលើសមាជិកប្រទេសកម្ពុជា មកសិក្សានៅជប៉ុន) និងការបញ្ជូនទីប្រឹក្សាជប៉ុនទៅជួយប្រទេសសមាជិក
  4. ការប្រជុំនៅប្រទេសកូរ៉េ ស្តីពី ILក្នុងខែតុលា ២០១២ រៀបចំដោយAPNIL
  5. កម្មវិធីបណ្តុះបណ្តាលជំនួការថ្មីនៅថ្ងៃទី ២៣ ខែឧសភា នៅការិយាល័យមែនស្ត្រីម
  6. ការចែករំលែករបៀបរបបនៃលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសបុគ្គលិក នៃប្រទេសសមាជិក
  7. ទស្សនៈវិស័យនៃការជំរុញឲ្យកាន់តែច្រើន លើជនពិការធ្ងន់ធ្ងរក្នុងការរស់នៅបែកចេញពី​ឪពុកម្តាយ
  8. ពិភាក្សាអំពីការធ្វើកម្មវិធី ASIA TRY 2013
ខ្ញុំសូមធ្វើរបាយការណ៏សង្ខេប ពីព្រោះឥឡូវនេះងងុយគេងណាស់ ជិតភ្លឺហើយ។

ដំណើរកំសាន្តប្រចាំឆ្នាំរបស់បុគ្គលិកមែនស្ត្រីមទៅប្រទេសជាសមាជិកមានដូចជា៖
  1. ប្រទេសកូរ៉េ                ៨នាក់
  2. ប្រទេសតៃវ៉ាន់            ១៣នាក់
  3. ប្រទេសកម្ពុជា            ១២នាក់ (ជនពិការ៤នាក់)
  4. ប្រទេសម៉ុហ្គោលី        ៨នាក់
  5. ប្រទេសណេប៉ាល់      ១៤នាក់
  6. ប្រទេសប៉ាគីស្ថាន      ១៤នាក់

លទ្ធផលគួឲ្យសោកស្តាយនោះគឺ កម្មវិធី ASIA TRY ឆ្នាំ២០១២នេះ ត្រូវបានសម្រេចធ្វើនៅ​ប្រទេស​ប៉ាគីស្ថាន​។ មូលហេតុដែលកម្ពុជា មិនបានធ្វើកម្មវិធី ASIA TRYនេះគឺ ដោយសារ​កម្ពុជាមានបញ្ហា​បុគ្គលិកមិនចុះសំរុងគ្នាពីមុន ហើយបុគ្គលិកថ្មីៗមិនមានបទពីសោធន៏ច្រើនលើ​ការងារ ដូច្នេះត្រូវលើកទៅឆ្នាំ២០១៥ ឬ ២០១៧ បើសិនជាយើងបានរៀបចំ mini-TRY រយៈពេល​ច្រើនថ្ងៃ ចាប់ពី២ ទៅ៣ថ្ងៃឡើងទៅ។ ខ្ញុំពិតជាមានការសោកស្តាយណាស់។ ព័ត៌មានលំអិតនិងជំរាបជូននៅពេលក្រោយ។
ទិដ្ឋភាពនៃកិច្ចប្រជុំ
សមាជិកមកពីតៃវ៉ាន់













សមាជិកមកពីណេប៉ាល់ ខាងស្តាំពីរនាក់ មកពីប៉ាគីស្ថាន ខាងឆ្វេងពីរនាក់

















 



សមាជិកជប៉ុន
សមាជិកមកពីកូរ៉េ


















អង្គុយមុខទង់ជាតិកម្ពុជា គឺសមាជិកមកពីម៉ុងហ្គោលី

KADOTA san ពិតជាក្លាំងមែន សម្របសម្រួលអង្គប្រជុំតាំងពីព្រឹកទល់ពាក់កណ្តាលយប់
ថតរូបជុំគ្នាក្រោយពេលប្រជុំចប់នៅជាន់ទី២
ថតរូបជុំគ្នាក្រោយពេលប្រជុំចប់នៅជាន់ទី១
ក្រោយពីប្រជុំចប់សមាជិកខ្លះបានជួនជុំគ្នាលេងវាយកូនបាល់លើតុយ៉ាងសប្បាយរីករាយ។

សាតូសាន និងសាហ្វីកសាន លេងកូនបាល់លើតុ















ឌីប៉ាកលេង ជាមួយឆាណូ ឈ្នះប្រាក់២០០០យេន