Jun 21, 2012

ការចុះទៅទស្សន:កិច្ចនៅខេត្តកំពង់ចាម

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២

 ដោយមជ្ឈ្មមណ្ឌល PPCIL ចុះកិច្ចព្រមព្រៀងជាមួយ មជ្ឈមណ្ឌល ដុងមឿង(DONG MUN CENTER)​ មកពីប្រទេសកូរ៉េ  ស្ដីពីកិច្ចសហប្រត្តិបត្តិការលើគម្រោងអភិវឌ្ឍន៏សហគមន៏ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ លោកម៉ី សាម៉ីត និងលោកអេង ឡៃហឿន បានចុះទៅផ្សព្វផ្សាយស្ដីពី ចលនាជីវិតរស់នៅដោយឯករាជ្យនៃជនពិការ និងគោលគំនិតពិការភាព។ ជាពិសេសលោកម៉ី សា ម៉ីត បានផ្ដោតជាសំខាន់លើប្រព័ន្ធសុខុមាលភាពសង្គមជនពិការ នៅប្រទេសកម្ពុជា ភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងនោះផងដែរ តំណាងអង្គការ PPCIL បានបញ្ជ្រាបបញ្ហាពិការភាពដោយសង្កត់លើ ជនពិការមានលក្ខណៈធ្ងន់ធ្ងរ ដោយប្រើប្រាស់ជំនួការ(PA) ដើម្បីរស់នៅប្រចាំថ្ងៃ ដល់លោកស្រីមេឃុំទំនប់ និងលោកគ្រូ អ្នកគ្រូព្រមទាំងអ្នកចូលរួមទាំងអស់អោយបានជ្រាប។
គួរបញ្ជាក់ផងដែរថា អ្នកចូលរួមជនពិការ មានប្រាំរូប ខាងក្រោមនេះជាពត៍មានលំអិតរបស់ប្អូនៗ៖

១-ប្អូនស្រី សំអាន មានអាយុ ១៩ឆ្នាំ ពិការគ្រុនស្វិតដៃជើង ដោយដៃគាត់ខាងស្ដាំមិនអាចប្រើការ កើត ប៉ុន្តែគាត់អាចដើរបាន។ គាត់ចង់រៀនជំនាញសំអាងការ។

ប្អូនស្រី សំអាន
២-ប្អូនស្រីចាន់ទី អាយុ ២៣ឆ្នាំ ពិការគ្រុនស្វិតដៃជើង នាងអាចដើរបានទន់ៗ ដៃប្អូនស្រីទាំងពីរ អាចប្រើប្រាស់បានល្អ។ ប្អូនស្រីចង់រៀនជំនាញសំអាងការខ្លាំងណាស់ ប៉ុន្តែនាងជាប់នៅថែទាំលោកយាយរបស់នាង អាយុជាង៨០ឆ្នាំ ពីព្រោះបើនាងចេញមករៀនជំនាញ លោកយាយរបស់នាងគ្មានអ្នកណាមើលថែ លើសពីនេះលោកយាយរបស់នាង ក៏មិនអនុញាតអោយប្អូនស្រីចេញទៅណាឆ្ងាយដែរ។ ដូច្នេះមជ្ឈមណ្ឌល PPCIL និងទៅជួបនិយាយជាមួយលោកយាយនិងគ្រួសាររបស់នាងអោយយល់ពីបញ្ហានេះ។

ប្អូនស្រី ចាន់ទី
៣-ប្អូនប្រុសសំអឿន មានអាយុ ១៩ ឆ្នាំ ពិការភ្នែកទាំងសងខាង និងពិការដាច់ដៃទាំងពីរ ដោយសារគ្រាប់មីន តាំងពីអាយុ ៦ឆ្នាំ បន្ទាប់ពីប្អូនធ្លាក់ខ្លួនពិការ ប្អូនមិនបានទៅរៀនដូចកុមារដ៏ទៃទៀតទេ។ ដូច្នេះប្អូនប្រុសមិនអាចសរសេរអក្សរខ្មែរបានទេ ប៉ុន្តែប្អូនបានចូលរៀនភាសាអង់គ្លេសជាមួយមិត្តភក្តិ ដោយការស្ដាប់ ពីព្រោះប្អូនប្រុសមិនអាចសរសេរ ដូចអ្នកធម្មតា។ លក្ខណៈពិសេសរបស់ប្អូនប្រុសសំអឿន ប្អូនមានមិត្តភក្ដិរាប់អានច្រើន ហើយប្អូនប្រុសអាចប្រើទូរស័ព្ទធម្មតាបានយ៉ាងស្ទាត់ជំនាញ។ 
ប្អូនប្រុសចង់រៀនច្រៀង និងចង់ក្លាយជាអ្នកចម្រៀងដ៏ល្បី លើសពីប្អូនប្រុសចង់រៀនភាសាអង់គ្លេសបន្តទៀត។

លោក ម៉ី សាម៉ីត និង ប្អូនប្រុស សំអឿន
ប្អូនប្រុស សំអឿន
សកម្មភាពកំពុងញ៉ាំអាហារ
៤-ប្អូនស្រីហ៊ុច អាយុ ២១ឆ្នាំ ពិការស្វិតជើងទាំងពីរ ដោយសារជំងឺគ្រុនស្វិតដៃជើង(Polio) ប្អូនស្រីមិនអាចដើរបានទេ ការរស់នៅប្រចាំថ្ងៃប្អូនបំលាស់ទី ដោយប្រើរទេះរុញ។ ប្អូនស្រីចង់រៀនជំនាញកាត់ដេរសំលៀកបំពាក់។

ប្អូនស្រី ហ៊ុច

៥-ប្អូនស្រីឡេប អាយុ ២០ឆ្នាំ ពិការស្វិតដៃខាងស្ដាំ ដោយសារជំងឺគ្រុនស្វិតដៃជើង។ ប្អូនស្រីអាចដើរបាន ប៉ុន្តែប្អូនមិនអាចកម្រើកដៃស្ដាំរបស់ប្អូនបានទេ។ រឿងដែលគួរអោយតក់ស្លុតនោះគឺប្អូនជាកូនកំព្រា ដោយម្ដាយឪពុកចាកចេញចោលប្អូន តាំងពីប្អូនស្រីអាយុបាន២ឆ្នាំ ដោយមិនបានស្គាល់មុខម្ដាយខ្លួនឯងមុខយ៉ាងម៉េចផង សព្វថ្ងៃប្អូនឡេប រស់នៅជាមួយមីងបង្កើតរបស់ប្អូន ហើយដោយសារតែប្អូនចង់បានមិត្តភក្តិ រៀងរាល់មួយឆ្នាំម្ដងនាងតែងតែសុំពូរបស់នាងអោយជូនទៅលេងផ្ទះមិត្តភក្តិ។ ប្អូនស្រីឡេបចង់រៀនជំនាញកាត់ដេរសំលៀកបំពាក់ ដើម្បីប្រកបរបរចិញ្ចឹមជីវិត។

ប្អូនស្រី ឡេប
  • ផលលំបាករបស់ពួកគេ
    • មិនសូវមានមិត្តភក្តិរាប់អានច្រើន
    • ពួកគេមិនបានចេញក្រៅផ្ទះ
    • ការរស់នៅឯកោ
    • បាកទឹកចិត្ត គ្មានជនឿលើខ្លួនឯង
    • មិនយល់ពីតម្រូវការផ្ទាលខ្លួន
    • និងមិនចេះអក្សរ។
  • សំណូមពរ               
                ១-ចង់រៀនជំនាញ ដើម្បីប្រកបមុខរបរ
                ២-សូមអោយអង្គការឧស្សាហ៍ចុះជួបលើកទឹកចិត្ត
                ៣-ចង់បានរទេះរុញ  ។

  •  សន្ថិដ្ឋាន:  ឆ្លងតាមការផ្សព្វផ្សាយនិងពិភាក្សជាមួយប្អូនៗទាំង៥រូបនេះឃើញថាប្អូនៗមាន ការភ្ញាក់ផ្អើលនិងសប្បាយចិត្ត ហើយសង្ឃឹមថាពួកគេនិងអាចឈរលើការជ្រើសរើស និង សំរេចចិត្តរបស់ពួកគេទៅអនាគត ។  ពួកគេនិងព្យាយាមចេញមកខាងក្រៅផ្ទះឪ្យបានញឹក ញាប់ដើម្បីកាត់បន្ថយការភ័យខ្លាច ។
         
លោក ម៉ី សាម៉ីត និងអ្នកភូមិត្រពាំងស្នោ
លោក ម៉ី សាម៉ីត ធ្វើបទបង្ហាញពីចលនាIL
លោកម៉ី សាម៉ីត ជួបជាមួយប្ងូនៗពិការ
លោកម៉ី សាម៉ីត  និងលោកស្រីមេឃុំ