Jun 10, 2012

ការទស្សនៈកិច្ចរបស់លោកជីបា នៅមជ្ឈមណ្ឌល PPCIL

លោកជីបា ជាជនជាតិជប៉ុន បានមកទស្សនៈកិច្ចមជ្ឈមណ្ឌលPPCIL នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២ វេលាម៉ោង២កន្លះរសៀល។ គាត់ជាអតីតបុគ្គលិកមូលនិធិជប៉ុន បន្ទាប់មកគាត់ធ្វើការAPCD ហើយឥឡូវគាត់ធ្វើការជាមួយJICA ទាក់ទងនឹងគម្រោងពីគឺ៖
  1. ការស្រាវជ្រាវនិស្សិតតាមមហាវិទ្យាល័យ
  2. JICA និងមូលនិធិជប៉ុន
គោលបំណងដែលលោក ជីបា មកទស្សនៈកិច្ចមជ្ឈមណ្ឌលPPCIL នោះ គឺគាត់ចង់អំពីសកម្មភាពរបស់ជ្ឈមណ្ឌល, ស្ថានភាពរបស់បុគ្គលិក, និងមូលហេតុដែលបុគ្គលិកបានមកធ្វើការងារនៅទីនេះ។ លោក ជីបា​​ បានសួរសំនួរជាច្រើនទៅបុគ្គលិក រាល់សំនួរទាំងអស់បុគ្គលិក បានឆ្លើយម្ដងម្នាក់ៗ ដោយមានលោកម៉ី សាម៉ីត ដែលជានាយកប្រតិបត្តិជាអ្នកបកប្រែភាសា ជូនលោក ជីបា និងបុគ្គលិកផងដែរ។


ថតរូបទុកជាអនុស្សាវរីយ័