Aug 7, 2012

បណ្ដុះបណ្ដាល​គ្រូបង្គោលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ

ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២
មជ្ឈមណ្ឌល PPCIL បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ ក្នុងកម្មវិធីនោះ ក៏មានការធ្វើបទបង្ហាញរបស់កញ្ញាជា បុប្ផា ការចែករំលែកបទពិសោធន៏ថ្មី ពេលរៀនៅឯប្រទេសជប៉ុនផងដែរ។កម្មវិធីមានដូចខាងក្រោមៈ

កម្មវិធី

1. បើកកម្មវិធី                                                                                  

2. បទបង្ហាញដំណើរឆ្ពោះទៅកាន់ជីវិតថ្មី                                     

3. បណ្ដុះបណ្ដាលគ្រូបង្គោលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ        

4. បិទកម្មវិធី 

សមាជិកចូលរួម

បុគ្គលិក PPCIL 6នាក់

ជំនួយការផ្ទាល់ខ្លួន 6នាក់

អ្នកស្ម័គ្រចិត្ត 2នាក់

លោកម៉ី សាម៉ីត បានប្រាប់អំពីគោលបំណងនៃកម្មវិធីបណ្ដុះបណ្ដាល គ្រូបង្គោលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ។ គោលបំណងសំខាន់ គឺចង់បង្កើនចំណេះដឹងដល់ជំនួយការ ធ្វើយ៉ាងណាអោយគាត់ស្ទាត់ជំនាញចំពោះការងារជាជំនួយការ ផ្ទាល់ខ្លួនជនពិការនេះ និងធ្វើជាគ្រូបង្គោលសម្រាប់បណ្ដុះបណ្ដាលជំនួយការថ្មីៗទៀត។ និងគោល បំណងមួយទៀត ចង់អោយជំនួយការផ្ទាល់ខ្លួន និងបុគ្គលិក ចូលរួមស្ដាប់បទបង្ហាញដំណើរឆ្ពោះទៅកាន់ជីវិតថ្មី របស់កញ្ញាជា បុប្ផា ដែលបានទៅរៀនរយៈពេលមួយឆ្នាំកន្លងមក។ បន្ទាប់មកកញ្ញាជា បុប្ផា ឡើងធ្វើការបង្ហាញចែករំលែកបទពិសោធន៏ថ្មី ដល់ប្អូនៗជាជំនួយកាផ្ទាល់ខ្លួនជនពិការ និងបុគ្គលិកទាំង អស់ បានដឹងអំពីការទៅរៀន ការរស់នៅ ប្រពៃណីផ្សេងៗ និងការទៅទស្សនកិច្ចតាមបណ្ដាមជ្ឈមណ្ឌល និងអង្គការនានា នៅប្រទេសជប៉ុន។ ក្រោយពីកញ្ញាបុប្ផា ធ្វើការបង្ហាញបានបញ្ចប់ កម្មវិធីបន្ត គឺបណ្ដុះបណ្ដាលគ្រូបង្គោលជំនួយការផ្ទាល់ខ្លួនជនពិការ ដោយមានកញ្ញាម៉ី មុន្នីរ័ត្ន ជាអ្នកសម្របសម្រួល ក្នុងការបណ្ដុះបណ្ដាលនេះ។ កញ្ញាមុន្នីរ័ត្ន បានសួរទៅដល់ជំនួយការថា តើការងារធ្វើជាជំនួយការជន ពិការ មានកន្លែងត្រង់ណាដែលមិនទាន់ច្បាស់ ហើយកន្លែងណាដែលគិតថាច្បាស់ចំពោះការបណ្ដុះ បណ្ដាលនេះ? ចំពោះចម្លើយរបស់ជំនួយការជនពិការ គឺមានកន្លែងខ្វះខាតមួយចំនួនដែរ ក្នុងពេលចុះទៅ ធ្វើការងារនៅតាមផ្ទះរបស់ជនពិការ។ កញ្ញាមុន្នីរ័ត្ន បានសំណូមពរអោយជំនួយការទាំងអស់ ពេលមាន បញ្ហា ក្នុងការចុះធ្វើការសូមបំពេញក្នុងក្រដាស់របាយការណ៏ដែលលោកវ៉ែន រតនា បានចែកជូនរាល់ពេល សប្ដាហ៏ផង ព្រោះថាការបំពេញនូវសន្លឹករបាយការណ៏អោយអ្នកសម្រលសម្រួលដឹងពីចំនុចខ្វះខាត និងធ្វើការសម្របសម្រួលល់ពួកគាត់។ កញ្ញាម៉ី មុន្នីរ័ត្ន បានផ្ដល់យោបល់ដល់ជំនួយការផងដែរ ប្រសិនបើ មានកន្លែងណាមិនទាន់យល់ ឬមិនច្បាស់សូមប្រាប់មកមជ្ឈមណ្ឌល ដើម្បីធ្វើការបណ្ដុះបណ្ដាលបន្ថែម ទៀតជាមួយអ្នកជំនាញមកពីប្រទេសជប៉ុន។

ជាកិច្ចបញ្ចប់នៃកម្មវិធី កញ្ញាម៉ី មុន្នីរ័ត្ន បានថ្លែងអំណរគុណ ចំពោះជំនួយការផ្ទាល់ខ្លួនទាំងអស់ដែលចំណាយពេលក្នុងការមកចូលរួមកម្មវិធីនេះ បើគ្មានជំនួយការទេ ជនពិការធ្ងន់ធ្ងរយើងពិតជាពិបាក ក្នុងការរស់នៅរបស់គាត់។ 
លោកម៉ី សាម៉ីត ពន្យល់គោលបំណងនៃកម្មវិធី
បទបង្ហាញរបស់កញ្ញាជា បុប្ផា
កញ្ញាម៉ី មុន្នីរ័ត្ន បណ្ដុះបណ្ដាលដល់ជំនួយការផ្ទាល់ខ្លួន