Aug 9, 2012

លើកទឹកចិត្តនិងបង្កើតក្រុមជនពិការ

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១២
មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានចុះទៅលើកទឹកចិត្តលោកផាន់ ឡុងហេង ស្ថិតនៅភូមិព្រែកលីវទី២ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងនោះក្រុមការងារដែលចុះទៅមាន បុគ្គលិក ៤នាក់ និងជំនួយការផ្ទាល់ខ្លួនជនពិការ ២នាក់។
លោកផាន់ ឡុងហេង មានអាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនភូមិវិជ្ជា គីមីវិជ្ជា និងភាសារ អង់គ្លេស នៅស្រុកកំរៀង ខេត្តបាត់ដំបង។ពិការបាក់ឆ្អឹងចង្កេះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១១។លោកបានរៀបរាប់អោយដឹងថា ចាប់តាំងពីធ្លាក់ខ្លួនពិការមក ការរស់នៅប្រចាំថ្ងៃត្រូវធ្លាក់លើម្តាយ និងបងស្រីជាអ្នកមើលថែរទាំ។សព្វថ្ងៃរូបគាត់ពុំទាន់ធ្វើចិត្តបាន និងទទួលយកនូវ ពិការភាពរបស់ ខ្លួនបាននៅឡើយទេ។

ក្នុង​​​​​​​ឱកាសនោះលោកម៉ីសាម៉ីតជានាយកប្រតិបត្តិមជ្ឈមណ្ឌលPPCILបានលើកឡើងអំពីជីវប្រវត្តិ និងពន្យល់អំពីសកម្មភាពការងាររបស់មជ្ឈមណ្ឌលប្រាប់ទៅលោកផាន់ឡុងហេងនិងប្រជាពលរដ្ឋភូមិព្រែកលីវទាំងអស់ដែលបានមកចូលរួមស្តាប់។លោកសេងញឹបនិងបុគ្គលិកផ្សេងៗ ទៀត ក៏ បានធ្វើការលើកទឹកចិត្តលោកផាន់ ឡុងហេង កុំអោយតូចចិត្តនឹងពិការភាពរបស់ខ្លួន ត្រូវចាប់ ផ្តើមជីវិតថ្មី និងតស៊ូពុះពាររាល់បញ្ហាដែលកំពុងជួបប្រទះ។ក្រុមការងារទាំងអស់ក៏បានជំរុញ និងលើកទឹកចិត្តអោយលោកផាន់ ឡុងហងឧស្សាហ៍ចេញទៅខាងក្រៅដើម្បីបង្កើតទំនាក់ទំនង និងបង្កើតភាពក្លាហានជាថ្មីម្តងទៀតដើម្បីឆ្ពោះទៅរកការចូលរួមផ្លាស់ប្តូរសង្គមទាំងអស់គ្នា។

បន្ទាប់ពីបញ្ចប់ការងារនៅភូមិព្រែកលីវទី២ ក្រុមការងារបានចេញដំណើរទៅស្នាក់នៅភូមិសួងកើត ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
លោកម៉ី សាម៉ីតពិភាក្សាជាមួយលោកផាន់ឡុងហេង
លោកផាន់ឡុងហេង
ក្រុមការងារថតរូបជាមួយលោកផាន់ឡុងហេង
 ថ្ងៃទី២ខែសីហា ក្រុមការងារបានធ្វើដំណើរចាកចេញពីភូមិសួងកើត ឃុំសួង ស្រុកត្បូងឃ្មុំ ឆ្ពោះទៅទីកាន់ភូមិផ្លូវថ្មីទីរួមខេត្តកំពង់ចាម ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តកញ្ញាពឹង ហាសិកា អាយុ២៤ឆ្នាំ ពិការញាក់កន្ត្រាក់សាច់ដុំតាំងពីកំណើត។

ក្រុមការងារទាំងអស់បានធ្វើការសំណេះសំណាល និងពន្យល់ពីសកម្មភាព របស់មជ្ឈមណ្ឌល PPCILដោយផ្តោតជាសំខាន់ទៅលើជីវិតរស់នៅដោយឯករាជ្យនៃជនពិការ និង ប្រព័ន្ធ ជំនួយ ការ ផ្ទាល់ខ្លួន។ តាមរយៈការសំណេះសំណាលបានអោយដឹងថាកញ្ញាហាសិកា មានការខ្មាស់អៀន ច្រើននៅពេលចេញទៅខាងក្រៅម្តងៗ ប៉ុន្តែកញ្ញាមានសេចក្តីក្លាហាន ទទួល យកបទ ពិសោធន៌ ថ្មីៗនៅក្នុងជីវិត។ការរស់នៅប្រចាំថ្ងៃ មានម្តាយជាអ្នកមើលថែរក្សា និងជួយបង្ហាត់បង្រៀន អក្សរ ខ្មែរខ្លះៗនៅផ្ទះ។មិនតែប៉ុណ្ណោះកញ្ញាសិកា ក៏បានឆ្លៀតរៀនភាសារអង់គ្លេស ក្រៅម៉ោង នៅ ក្បែរ ផ្ទះផងដែរ។នៅថ្ងៃអនាគតប្អូនស្រីចង់ក្លាយជាអ្នកធ្វើការនៅការិយាល័យដ៏ល្អម្នាក់។ជាចុងក្រោយកញ្ញា ក៏បានធ្វើការអំពាវនាវដល់អស់លោក លោកស្រីសប្បុរសធម៌ទាំងអស់ មេត្តាជួយបត្ថម្ភអោយកញ្ញាបានទទួលការសិក្សា ដើម្បីសំរេចគោលបំណងនាពេលអនាគត។
  
កញ្ញា ពឹងហាសិកានិងម្តាយ
ស្នាមញញឹម កញ្ញាសិកា



បង្កើតក្រុមជនពិការ

នៅរសៀលថ្ងៃទី២ ខែសីហា ក្រុមការងារបានបន្តការងារចុះទៅភូមិទំនប់ ឃុំត្រពាំងស្នោ ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងគោលបំណងជួបជុំបង្កើតក្រុមជនពិការជួយខ្លួនឯង។

ជាកិច្ចចាប់ផ្តើម ក្រុមការងារ និងសមាជិកក្រុមថ្មីទាំងអស់ធ្វើការណែនាំខ្លួន និងពិភាក្សាអំពីការដាក់ឈ្មោះក្រុម និងគោលបំណងរបស់ក្រុម។ជាលិទ្ធផលក្រុមមានសមាជិក១២នាក់(ប្រុស៨នាក់ ស្រី៤នាក់)។ប្រធានក្រុមគឺកញ្ញាអ៊ុល ស្រីហុច។អ្នកសម្របសម្រួលក្រុមគឺលោកបើន ចាន់ថា។

ឈ្មោះរបស់ក្រុមគឺ ក្រុមជនពិការដើម្បីអភិវឌ្ឍន៍សហគមន៍។ក្រុមនេះបង្កើតឡើងប្រតិបត្តិទៅគោលការណ៍ចំនួន៤គឺ៖                

១- វិស័យនរយោបាយ (ការបោះឆ្នោត)

២- ភាពសុខុមរមនាក្នុងសហគមន៍

៣- យុតិធម៌ក្នុងសហគមន៍

៤- សកម្មភាពក្នុងសហគមន៍។

                                     
                                                                    បញ្ជីរាយឈ្មោះសមាជិកក្រុម

១-ឈ្មោះ យែម យឿន                  អាយុ ២២ឆ្នាំ    ភេទប្រុស ពិការដាច់ដៃខាងឆ្វេង
២-ឈ្មោះ អាន សំអឿន                អាយុ ១៩ឆ្នាំ     ភេទប្រុស ពិការភ្នែកទាំងពីរនិងដាច់ដៃទាំងពីរ
៣-ឈ្មោះ សឿន សំ                      អាយុ ២៥ឆ្នាំ     ភេទប្រុស ពិការភ្នែកខាងស្តាំ
៤-ឈ្មោះ ម៉ៅ វេហា                       អាយុ ១៣ឆ្នាំ   ភេទប្រុស ពិការខ្វេជើងទាំងពីរ
៥-ឈ្មោះ បើន ចាន់ថា                   អាយុ ៣២ឆ្នាំ    ភេទប្រុស ពិការចង្អុលដៃ
៦-ឈ្មោះ ចិត្រ រតនា                      អាយុ ២១ឆ្នាំ     ភេទស្រី ពិការមួយជំហៀងខ្លួន
៧-ឈ្មោះ លីវ សំអាន                    អាយុ ២១ឆ្នាំ     ភេទស្រី ពិការមួយជំហៀងខ្លួន
៨-ឈ្មោះ អ៊ុល ស្រីហុច                  អាយុ ២១ឆ្នាំ    ភេទស្រី  ពិការជើងទាំងពីរ
៩-ឈ្មោះ មុំ លីដា                           អាយុ ១៣ឆ្នាំ   ភេទប្រុស ពិការភ្នែកខាងឆ្វេង
១០-ឈ្មោះ ទន់សាក់                      អាយុ ១៣ឆ្នាំ   ភេទប្រុស ពិការពិការដៃស្តាំ
១១-ឈ្មោះ ជឹម សំណាង               អាយុ ១៤ឆ្នាំ    ភេទប្រុស ពិការដៃស្តាំ។

បុគ្គលិក PPCIL ថតរូបជាមួយសមាជិកក្រុម

សមាជិកក្រុមជនពិការដើម្បីអភិវឌ្ឍន៍សហគមន៍


សកម្មភាពពិភាក្សាក្រុមជនពិការ