Aug 7, 2012

បណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ

ថ្ងៃទី01 ខែសីហា ឆ្នាំ2012 មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ ដើម្បីបង្ហាត់ជំនាញជំនួយការផ្ទាល់ខ្លួននេះ ដល់ប្អូៗ និស្សិតដែលមានបំណងចង់ក្លាយជាជំនួយការរបស់ជនពិការ។

កម្មវិធី
  1. បើកកម្មវិធី
  2. អាហារសម្រន់
  3. បើកវគ្គបណ្ដុះបណ្ដាល
  4. សម្រាកអាហារថ្ងៃត្រង់
  5. បន្តវគ្គបណ្ដុះបណ្ដាល
  6. បិទកម្មវិធី

លោកវ៉ែន រតនាបានបើកកម្មវិធី ដោយប្រាប់ពីគោលបំណងរបស់កម្មវិធី និងសូមអោយអ្នកចូលរួម ព្រមទាំងបុគ្គលិកធ្វើការណែនាំខ្លួនជាមុន ព្រោះថាអ្នកចូលរួម មានអ្នកខ្លះធ្លាប់ស្គាល់ និងអ្នកខ្លះទៀតមិនទាន់បានស្គាល់គ្នាទេ ទើបសូមអោយធ្វើការណែនាំទាំងអស់គ្នា។

បន្ទាប់មកកញ្ញាម៉ី មុន្នីរ័ត្ន ជាអ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាលនេះ បានបើកវគ្គបណ្ដុះបណ្ដាល របៀបទី១ គឺផ្លាស់ប្ដូរសម្លៀកបំពាក់ បង្រៀនដោយលោកអ៊ុក​ សុខខេន។ ដោយពេលវេលាកៀកនឹងអាហារថ្ងៃត្រង់ កម្មវិធីបានសម្រាកញ៉ាំអាហារជុំគ្នា ទាំងបុគ្គលិក និងអ្នកចូលរួមទាំងអស់។ ក្រោយពេលញ៉ាំអាហាររួចលោកវ៉ែន រតនា បានពន្យល់អំពីសកម្មភាពរបស់មជ្ឈមណ្ឌល ដល់ប្អូនៗនិស្សិតថ្មី ដែលពុំទាន់ដឹងពីការងារ ក៏ដូចជាសកម្មភាពកំពុងតែនេះដែរ។ បន្តវគ្គបណ្ដុះបណ្ដាល ដោយកញ្ញាវ៉ិត ធីដេត បង្ហាញពីរបៀបទី២ របៀបលើកជនពិការពីរទេះមកលើគ្រែ និងពីលើគ្រែមករទេះវិញ ធ្វើយ៉ាងណាកុំឈឺចង្កេះ ដោយមិនប្រើប្រាស់កម្លាំងខ្លាំងឡើយ។ របៀបទី៣ គឺរបៀបបញ្ចុះអាហារ មានកញ្ញាម៉ី មុន្នីរ័ត្ន និងកញ្ញាធីដេត បង្ហាញការបញ្ចុះមី។ របៀបទី៤ គឺរបៀបរុញរទេះ ដោយលោកតាំង ផេង ជាបង្ហាញលក្ខណៈពិសេសរបស់រទេះ ពេលរុញជួបនឹងខឿនថ្នល់ ឬទួលខ្ពស់ និងការចុះ ឡើងចំណោត។ របៀបទី៥ គឺបៀបផ្លាស់ប្តូរខោទឹកនោម បង្ហាញដោយលោកផុន ប្រុសពេជ្រ របៀបនេះប្រើសម្រាប់ជនពិការធ្ងន់ធ្ងរ ដែលពិការដោយសារគ្រោះថ្នាក់ចរាចរណ៏ បាក់ឆ្អឹងខ្នង មិនអាចគ្រប់គ្រងការបត់ជើងបាន។ និងរបៀបទី៦ របៀបដុសធ្មេញជនពិការ បង្ហាញដោយកញ្ញាមុន្នីរ័ត្ន ការដុសធ្មេញននេះ បើមិនធ្លាប់ដុសទេគឺ ពិបាកដុស ព្រោះជនពិការខ្លះ ដែលប្រភេទពិការស៊ីភី មានការខាំច្រាសដុសជាប់ក៏មាន បើមិនចេះដុសទេ វាអាចប៉ះពាល់ដល់ជនពិការផងដែរ។

វគ្គបណ្ដុះបណ្ដាលបានបញ្ចប់ អ្នកចូលរួមបានបញ្ចេញនូវចំណាប់អារម្មណ៏របស់គាត់ថា៖

គាត់ពិតជារីករាយណាស់ដែលបានមកចូលរួមកម្មវិធីបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ វាពិតផ្ដល់នូវចំណេះដឹងថ្មីសម្រាប់គាត់។គាត់បានយល់ពីតម្រូវការរបស់ជនពិការ យល់អំពីសិទ្ធិ ហើយយល់ឃើញថា ជនពិការក៏ជាកោសិការបស់សង្គមមួយដែរ ក្នុងការអភិវឌ្ឍន៏សង្គមជាតិ។

ជាកិច្ចបញ្ចប់ លោកវ៉ែន រតនា បានថ្លែងអំណរគុណចំពោះសិក្ខាកាមដែលបានចំណាយពេលមក ចូលរួមវគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ។ វាជាជំនាញមួយដែលមិនគ្រាន់តែអាចជួយដល់ជនពិការប៉ុណ្ណោះទេ គឺអាចជួយដល់ចាស់ជរាថែមទៀតផង។

លោកវ៉ែន រតនា ប្រកាសហេតុនៃកម្មវិធីបណ្ដុះបណ្ដាល
ការណែនាំខ្លួនរបស់អ្នកចូលរួម
លោកអ៊ុក សុខខេនបង្ហាញរបៀបពាក់អាវ
របៀបស្លៀកខោអោយជនពិការ
របៀបពាក់អាវយឺត
ការអនុវត្តរបស់សិក្ខាកាម
កញ្ញាវ៉ិត ធីដេត បង្ហាញរបៀបលើកជនពិការពីរទេះ
របៀបលើកជនពិការពីរទេះមកលើគ្រែ
ការអនុវត្តលើករបស់សិក្ខាកាម
កញ្ញាម៉ី មុន្នីរ័ត្នបង្ហាញរបៀបបញ្ចុកអាហារ
អនុវត្តការបញ្ចុកអាហារ
បង្ហាញលក្ខណៈពិសេស និងការរុញរទេះរបស់លោកតាំង ផេង
ការអនុវត្តបំបាសរទេះរុញជនពិការ
ការអនុវត្តរបៀបរុញរទេះជនពិការ
លោកផុន ប្រុសពេជ្របង្ហាញរបៀបប្ដូរខោអនាម័យអោយជនពិការ
កញ្ញាម៉ី មុន្នីរ័ត្ន បង្ហាញរបៀបដុសធ្មេញអោយជនពិការ