Aug 2, 2012

បទបង្ហាញបុគ្គលិកPPCIL

កាលបរិច្ឆេទ : ថ្ងៃទី23 ខែកក្កដា ឆ្នាំ2012
មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានរៀបចំការធ្វើបទបង្ហាញរបស់បុគ្គលិកតាមផ្នែកនីមួយៗ ក្នុងគោលបំណងបង្កើនសមត្ថភាព ចំណេះដឹង និងការយល់ដឹងអំពីការងារបស់បុគ្គលិកនីមួយៗ។ ការរៀបចំបទបង្ហាញនេះ បុគ្គលិកម្នាក់ៗមារយៈពេលដបប្រាំនាទី ក្នុងការបង្ហាញ ហើយប្រាំនាទីសម្រាប់សំណួរ ដោយមានលោកម៉ី សាម៉ីត និងកញ្ញាជា បុប្ផា ជាអ្នកសម្របសម្រួល។

ការធ្វើបទបង្ហាញ

1. លោកវ៉ែន រតនា ជាបុគ្គលិកផ្នែកផ្សព្វផ្សាយគោលគំនិតពិការភាព ឡើងបង្ហាញអំពីការផ្សព្វផ្សាយបញ្ហា ពិការភាព ក្នុងនោះលោកបានពន្យល់នូវផ្នត់គំនិតគិតលើជនពិការ ដែលជនពិការនៅក្នុងប្រទេស និងប្រទេសដទៃទៀតទទួលការរើសអើងពីសង្គមដែលមិនយល់តម្រូវការរបស់ជនពិការ ហើយជនពិការក៏មិនយល់អ្វីទៅជាតម្រូវការរបស់ខ្លួន និងការផ្សព្វផ្សាយសិទ្ធជនពិការ នៅក្នុងប្រទេសកម្ពុជាជនពិការភាគច្រើន គាត់មិនទាន់យល់ពីសិទ្ធរបស់ខ្លួនទេ ទើបមជ្ឈមណ្ឌលត្រូវធ្វើការផ្សព្វផ្សាយអោយជនពិការ គាត់ បានដឹង។

2. បន្ទាប់មកកញ្ញាម៉េត សុផារ៉ា ឡើងធ្វើបទបង្ហាញស្ដីពីគោលបំណងកម្មវិធីតស៊ូមតិ គឺពន្យល់ទៅលើសិទ្ធ សេរីភាព លើកកម្ពស់សិទ្ធ ការរើសអើង និងបទពិសោធន៏ថ្មីៗ។

3. បទបង្ហាញបន្ត គឺលោកអេង ឡៃហឿន បង្ហាញអំពីផ្នែករដ្ឋបាល គឺពន្យល់ការធ្វើលិខិត ការទទួលលិខិត ការរក្សាឯកសារ ផ្សេងៗ។

4. កញ្ញាគង់ សុធារ៉ា បានធ្វើការបង្ហាញបន្ទាប់ពីលោកអេង ឡៃហឿន ដោយកញ្ញា បានឡើង បង្ហាញអំពីការផ្សព្វផ្សាយបញ្ហាពិការភាព ការផ្លាស់ប្តូរ និងការទទួលចំណេះដឹងថ្មីៗ។

មតិយោបល់ចំពោះបទបង្ហាញរបស់បុគ្គលិក

ក្នុងការធ្វើបទបង្ហាញរបស់បុគ្គលិកPPCILគឺមាន 2 ចំនុច ដែលលោកម៉ី សាម៉ីត និងកញ្ញាជា បុប្ផា អោយ មតិយោបល់ៈ

ចំនុចវិជ្ជមានក្នុងបទបង្ហាញៈ

លោកវ៉ែន រតនា គឺការពន្យល់ និងការរើសយករូបភាពបានល្អ ហើយគាត់បានលើកយក ច្បាប់កិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ។ ការធ្វើបទបង្ហាញលោក មានកាយវិការ ក្នុងការបង្ហាញ។

កញ្ញាម៉េត សុផារ៉ា ជ្រើសរើសផ្ទាំងស្លាយមានលក្ខណៈច្បាស់អាចទទួលយកបាន។

លោកអេង ឡៃហឿន បានប្រើប្រាស់ពេលវេលា ក្នុងការគ្រប់់គ្រងធ្វើបទបង្ហាញ។

កញ្ញាគង់ សុធារ៉ា ប្រើសម្លេងបានល្អ និងមានចំណាប់អារម្មណ៏ចំពោះផ្នែកការងារ ក្នុងការ ធ្វើបទបង្ហាញ។

 ចំនុចអវិជ្ជមានក្នុងបទបង្ហាញៈ
 
 ការធ្វើបទបង្ហាញរបស់លោក រតនា មានចំនុចខ្លះនៅខ្វះខាត គឺមិនមានយុទ្ធសាស្ដ្រ សម្រាប់ផ្នែកផ្សព្វផ្សាយគោលគំនិតពិការភាពនៅឡើយ មានតែលទ្ធផលដែលសម្រេច បានលើកយកមកបង្ហាញ។

 ការធ្វើបទបង្ហាញរបស់កញ្ញា សុផារ៉ាមានកន្លែងខ្វះខាតជាច្រើន ដូចជាមិនបានយករូប ភាពប្លែក ឬថ្មីៗនិងមិនមានយុទ្ធសាស្ត្រតស៊ូមតសម្រាប់ការបង្ហាញនៅឡើយ និងការគ្រប់ គ្រងពេលវេលមិនបានល្អ ដោយធ្វើបទបង្ហាញចប់មុនពេលកំណត់ទុក។

 លោកអេង ឡៃហឿន ការធ្វើបទបង្ហាញ គឺមិនមានយុទ្ធសាស្ដ្រសម្រាប់់ផ្នែករដ្ឋបាល ក្នុងការរក្សាទុកឯកសារចេញ ឬក៏ចូល ហើយពេលធ្វើបទបង្ហាញលោក​មិនបាន សម្លឹងមកអ្នកកំពុងស្ដាប់ការបង្ហាញឡើយ។

ចំនុចដែលកញ្ញាគង់ សុធារ៉ា មានការខ្វះខាតនោះ គឺភ័យ និងប្រើពាក្យសមញ្ញច្រើន ក្នុងការបង្ហាញរបស់កញ្ញា។

ចំណាប់អារម្មណ៏បុគ្គលិក

ចំពោះបុគ្គលិកទាំងអស់ បានបង្ហាញពីចំណាប់អារម្មណ៏ការរៀបចំធ្វើបទបង្ហាញនេះ ព្រោះបុគ្គលិកគ្រប់គ្នា មិនធ្លាប់ឡើងធ្វើបទបង្ហាញនេះឡើយ វាជាលើកទីមួយ​ ទោះវាមានការខ្វះខាតយ៉ាងណាក៏ដោយ ក៏បុគ្គលិកបានព្យាយាមធ្វើការបង្ហាញ។ ហើយវាក៏ជាចំនុចចាប់ផ្ដើមសម្រាប់បុគ្គលិកទាំងអស់ ដើម្បីធ្វើការ រៀបចំយុទ្ធសាស្ត្រ និងរៀបចំធ្វើស្លាយអោយបានល្អនៅពេលលើកក្រោយៗទៀត។

មតិយោបល់កញ្ញាជា បុប្ផា

ចំពោះការបង្ហាញរបស់បគ្គលិកទាំងអស់ គឺមានចំនុចល្អ និងចំនុចខ្វះខាតខ្លះៗ ក៏ដោយ ប៉ុន្តែបុគ្គលិកគ្រប់ ផ្នែកបានព្យាយាមធ្វើវា។ កញ្ញាជា បុប្ផា បានអោយយោបល់ចំពោះការធ្វើបទបង្ហាញ គឺ

· ត្រូវរៀបចំស្លាយ អោយងាយស្រួល និងច្បាស់សម្រាប់អ្នកចូលរួមមានការចាប់អារម្មណ៏ ។

· ត្រូវដាក់រូបភាព អោយត្រូវនឹងចំនុចលើកយមកបង្ហាញ។

· ត្រូវមានកាយវិការពេលកំពុងធ្វើបទបង្ហាញ។

· ត្រូវចេះប្រើសម្លេងលើកដាក់ អោយច្បាស់ ដើម្បីអ្នកចូលរួមងាយស្ដាប់។

· ត្រូវសម្លឹងមើល រាល់អ្នកចូលរួមក្នុងបទបង្ហាញរបស់យើង។

ជាចុងក្រោយកញ្ញាជា បុប្ផា បានថ្លែងអំណរគុណចំពោះបុគ្គលិកគ្រប់ផ្នែក ដែលចំណាយពេលវេលា ក្នុង ការរៀបចំធ្វើស្លាយ ឡើងធ្វើបទបង្ហាញនេះ ហើយសូមអោយព្យាយាមប្រឹងប្រែងធ្វើការងារ និងរួមគ្នាធ្វើ ដើម្បីមជ្ឈមណ្ឌលPPCIL អោយរីកចំរើនទៅមុខ។

បទបង្ហាញរបស់លោកវ៉ែន រតនា


ការបង្ហាញរបស់កញ្ញាម៉េត សុផារ៉ា


លោកអេង ឡៃហឿនធ្វើការបង្ហាញ





បទបង្ហាញរបស់កញ្ញាគង់ សុធារ៉ា