Sep 25, 2012

ទស្សនៈកិច្ចមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ

ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២
កញ្ញាតូមូកុ (Tomoko) ជនជាតិជប៉ុន មកពីមជ្ឈមណ្ឌលAARWCD មកទស្សនៈកិច្ចមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ។
ក្នុងឱកាសនោះលោកម៉ី សាម៉ីត ដែលជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលPPCIL បានពន្យល់អំពីប្រវត្តិ និងសកម្មភាពរបស់មជ្ឈមណ្ឌលPPCIL ដែលកំពុងតែប្រតិបត្តិ។
កញ្ញាកូតូមុ បានប្រាប់ថា កញ្ញាធ្លាប់បានចូលរួមស្ដាប់បទបង្ហាញរបស់កញ្ញាជា បុប្ផានៅឯប្រទេសជប៉ុនផងដែរ។
លោកម៉ី សាម៉ីត បានពិភាក្សាអំពីបញ្ហារទេះរុញនៅប្រទេសកម្ពុជាជាមួយកញ្ញាកូតូមុ។
ការពិភាក្សានោះមានរយៈពេលពីរម៉ោង ហើយកញ្ញាបាននិយាយថា គាត់ពិតជាសប្បារីករាយ និងអរគុណចំពោះការចំណាយពេលរបស់លោកម៉ី សាម៉ីត ក៏ដូចជាបុគ្គលិកមជ្ឈមណ្ឌលPPCIL។



លោកម៉ី សាម៉ីតពន្យល់អំពីប្រវត្តិ និងសកម្មភាពមជ្ឈមណ្ឌលPPCIL
ការណែនាំខ្លួនរបស់កញ្ញាកូតូមុ និងបុគ្គលិកPPCIL


Sep 14, 2012

បណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន

ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2012 មជ្ឈមណ្ឌលភ្នំពេញ CIL បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ក្នុងគោលបំណងបង្ហាត់បង្រៀនកញ្ញាសំអុល សុផានិត ចេះពីរបៀបជួយដល់ជនពិការធ្ងន់ធ្ងរ ហើយកញ្ញាសុផានិត មកមជ្ឈមណ្ឌលភ្នំពេញCIL មានរយៈពេលមួយខែ ក្នុងមួយខែនេះកញ្ញាត្រូវចុះទៅសហគមន៏តាមផ្ទះជនពិការធ្ងន់ធ្ងរ បន្ទាប់មកកញ្ញាសុផានិត ចេញដំណើរទៅកាន់ប្រទេសកូរ៉េផងដែរ។វគ្គបណ្ដុះបណ្ដាលជំនួយការ ផ្ទាល់ខ្លួននេះ កញ្ញាម៉ី មុន្នីរ័ត្ន ជាអ្នកសម្របសម្រួល។
 របៀបទាំងប្រាំនៃវគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួនៈ
  1. របៀបផ្លាស់ប្ដូរសម្លៀកបំពាក់
  2. របៀបបញ្ចុកមី
  3. របៀបដុសធ្មេញ
  4. របៀបរុញរទេះ
  5. របៀបលើជនពិការពីរទេះ មកលើគ្រែ និងពីលើគ្រែមករទេះ។ 
របៀបស្លៀកខោ
របៀបពាក់អាវ
របៀបបញ្ចុកមី
របៀបដុសធ្មេញ
អនុវត្តរបៀបដុសធ្មេញ
របៀបរុញរទេះ
របៀបលើកជនពិការ(របៀបអោប)

របៀបលើកជនពិការ(របៀបលើកបី)

 

Sep 7, 2012

ការវិលត្រឡប់របស់កញ្ញា សាគី

នៅព្រឹកថ្ងៃទី30 ខែសីហា ឆ្នាំ2012 មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានធ្វើដំណើរកំសាន្តទៅរមណីយដ្ឋានវត្តភ្នំ និងទៅផ្សារទំនើបសុវណ្ណា ជាមួយនិងកញ្ញា សាគី និងក្រុមការងារ PPCIL ក្នុងគោលបំណងជប់លៀងជូនដំណើរ កញ្ញា សាគី វិលត្រឡប់ទៅប្រទេស ជប៉ុនវិញនៅពេលយប់ម៉ោង៩.00 ទី៣០ ខែសីហា ឆ្នាំ២០១២។

ដំណើរកំសាន្តនេះពិតជាសប្បាយរីករាយណាស់ពេលដែរបានទៅលេងរមណីយដ្ឋានវត្តភ្នំ ជាពិសេសផ្សារទំនើបសុវណ្ណា កញ្ញាសាគីបានទិញគ្រឿងមុខម្ហូបរបស់ជនជាតិ ជប៉ុនមកធ្វើញ៉ាំ ទាំងអស់គ្នានិងសម្ម្ភារ:ផ្សេងៗទៀត។
ទិដ្ឋភាពពេញ១ថ្ងៃនៃដំណើរកំសាន្តនេះបានបង្កើនភាពស្និតស្នាលនឹងគ្នាគឺមិនចង់ឲ្យកញ្ញា សាគី ឆាប់វិលត្រឡប់ទៅប្រទេសជប៉ុនវិញឡើយ ។ ពេលត្រឡប់មកការិយាល័យវិញ កញ្ញា សាគី និងជំនួយការស្មគ្រ័ចិត្តបាននាំគ្នាធ្វើម្ហូបជប់លៀងជូនដំណើរកញ្ញា សាគី ដោយស្នាមញញឹមគ្រប់ៗគ្នា។


រមណីយដ្ឋានវត្តភ្នំ

ញ៉ាំការ៉េមដោយស្នាមញញឹម

រូបថតជូនដំណើរ កញ្ញា សាគី

















សិក្ខាសាលាស្ដីពី ប្រព័ន្ធជំនួយការផ្ទាល់ខ្លួន


នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ មជ្ឈមណ្ឌលភ្នំពេញCIL បានរៀបចំសិក្ខាសាលាមួយស្តីពីប្រពន្ធ័ជំនួយការផ្ទាល់ខ្លួន ដែលមានទីតាំង នៅសាលប្រជុំស្រាបៀកម្ពុជា ស្ថិតនៅភូមិ បឹងជើងឯក សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីប្រពន្ធ័ជំនួយការផ្ទាល់ខ្លួន និងបញ្រ្ជាបបញ្ហាពិការភាពអោយបានទូលំទូលាយនៅក្នុងសង្គម។
កម្មវិធី
  • ចុះឈ្មោះ
  •  គោលបំណងនៃអង្គសិក្ខាសាលា
  • បទបង្ហាញស្ដីពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលDuskin និងប​ទពិសោធន៏នៅប្រទេសជប៉ុន
  • បទបង្ហាញស្ដីពីប្រព័ន្ធសុខមាលភាពសង្គម និងប្រព័ន្ធជំនួយការផ្ទាល់ខ្លួននៅប្រទេសជប៉ុន តាមរយៈខ្សែវីដេអូ
  • ក្រុមពិភាក្សាលើប្រធានបទ​ (1.បញ្ហាជីវិតរស់នៅអាពាហ៍ពិពាហ៍​​ 2.ប្រព័ន្ធជំនួយការផ្ទាល់ខ្លួន 3.បញ្ហាពិការភាព)
  • សម្រាកអាហារថ្ងៃត្រង់
  • ប្រធានក្រុមនិមួយៗ ឡើងបង្ហាញពីលទ្ធផល
  • វេទិការពិភាក្សាលើប្រធានបទ(1.បញ្ហាជីវិតរស់នៅអាពាហ៍ពិពាហ៍​​ 2.ប្រព័ន្ធជំនួយការផ្ទាល់ខ្លួន 3.បញ្ហាពិការភាព)
  • ជីវិតរស់នៅរបស់ជនពិការធ្ងន់ធ្ងរ ក្នុងប្រទេសកម្ពុជា(1.ការចែករំលែកបទពិសោធន៍ 2.ការបង្ហាញពីបញ្ហាជនពិការធ្ងន់ធ្ងរ) 3.ការចែករំលែកបទពិសោធន៍ជីវិតអាពាហ៍ពិពាហ៍របស់អ្នកស្រីឡៅ ម៉ាលីកា
  • បិទកម្មវិធី
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោកវ៉ែន រតនា បានឡើងស្វាគមន៏ និងថ្លែងអំណរគុណដល់ភ្ញៀវ កិត្តិយសជាតិ និងអន្តរជាតិទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមសិក្ខសាលាស្ដីពីប្រព័ន្ធជំនួយការផ្ទាល់ខ្លួន ដែលកម្មវិធីចាប់ផ្ដើមពីម៉ោង៩:០០នាទីព្រឹក រហូតដល់ម៉ោង៤:០០នាទីរសៀល។
បន្ទាប់មកលោកម៉ី សាម៉ីត នាយកប្រតិបត្តិមជ្ឈមណ្ឌលភ្នំពេញCILបានឡើងធ្វើបទបង្ហាញពីជីវប្រវត្តិរបស់មជ្ឈមណ្ឌល កម្មវិធីកំពុងតែប្រតិបត្តិ និងប្រវត្តិដែលបង្កើតអោយមានប្រព័ន្ធជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ។
ក្រោយពីបទបង្ហាញរបស់លោកម៉ី សាម៉ីត បានបញ្ចប់ កញ្ញាជា បុប្ផា បានឡើងបង្ហាញពីវគ្គសិក្សា ភាពជាអ្នកដឹកនាំរយៈពេលមួយឆ្នាំនៅប្រទេសជប៉ុន។បន្ទាប់ពីបានទៅទទួលវគ្គបណ្ដុះបណ្ដាល នៅប្រទេសជប៉ុនមក ធ្វើអោយកញ្ញាមានការផ្លាស់ប្ដូរក្លាយមកជាមនុស្សដែលគួរអោយ កត់សំគាល់។
បទបង្ហាញបន្តគឺកញ្ញាសាគី ដាយ៉ូ (ជនជាតិជប៉ុន) ដែលជាទីប្រឹក្សារបស់មជ្ឈមណ្ឌលភ្នំពេញCILបានប្រាប់អោយដឹងថាប្រជាជនជប៉ុនទាំងអស់រស់នៅក្នុងសង្គមតែមួយដោយស្មើភាព មិនថាពិការ ឬមិនពិការឡើយ។រាល់ហេដ្ឋារចនាសម្ព័ន្ថចល័តទីចេញចូលគឺបង្កលក្ខណៈងាយស្រួលដល់ជនពិការ ជាក់ស្ដែងដូចជា រថយន្តក្រុង,រថភ្លើង សុទ្ធតែមានជំរេល និងសំណង់អគារបំពាក់ទៅដោយជណ្ដើរយន្ត។ប្រព័ន្ធសុខមាលភាពសង្គមក៏ល្អ ជនពិការប្រាកបៀវត្តន៍សំរាប់ជីវភាពរស់នៅប្រចាំខែ ជាពិសេសមានប្រព័ន្ធជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរថ្នាក់ជាតិ។កញ្ញាសាគី បានសង្កត់ធ្ងន់ថាអ្វីៗដែលប្រទេសជប៉ុនមានសព្វថ្ងៃដូចបានរៀបរាប់ខាងលើទាំងអស់នេះក៏ដោយសារតែចលនាជនពិការនៅក្នុងប្រទេសជប៉ុនមានភាពរឹងមាំ និងមានភាពសកម្ម។
អង្គសិក្ខាសាលាបានសម្រាកអាហារថ្ងៃត្រង់ក្រោយពេលបទបង្ហាញរបសកញ្ញាសាគីបញ្ចប់។
វេទិការពិភាក្សា ដោយចែកក្រុមពិភាក្សាជាបី៖
ក្រុមទី1 ពិភាក្សាលើប្រធានបទបញ្ហាអាពាហ៍ពិពាហ៍រវាងជនពិការ និងអ្នកដែលមានកាយសម្បទាល្អ មានបីសំនួរៈ
  1. ហេតុអ្វីបានជាអ្នកដែលមានកាយសប្បទល្អ មិនចង់រៀបអាពាហ៍ពិពាហ៍ជាមួយជនពិការ?
  2. តើជនពិការអាចបង្កើតគ្រួសារផ្ទាល់ខ្លួនបានដែរឬទ?មូលហេតុអ្វី?
  3. តើអ្នកយល់ដូចម្ដេចចំពោះក្រុមគ្រួសារមួយដែលមិនពេញចិត្តអោយសាច់ញាតិរបស់ខ្លួនរៀបអាពាហ៍ពិពាហ៍ជាមួយជនពិការ?
ក្រុមទី2 ពិភាក្សាលើប្រធានបទប្រព័ន្ធជំនួយការផ្ទាល់ខ្លួន មានបីសំនួរៈ
  1.  តើអ្វីទៅជាប្រព័ន្ធជំនួយការផ្ទាល់ខ្លួន?
  2. តើគួរតែបង្កើតប្រព័ន្ធជំនួយការផ្ទាល់ខ្លួនដែរឬទេ?
  3. តើអ្នកចង់ក្លាយខ្លួនជាជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរដែរឬទេ?
ក្រុមទី3  ពិភាក្សាលើប្រធានបទបញ្ហាពិការភាព មានបីសំនួរៈ
  1.  តើជនពិការមានកំហុសដែរឬទេ?ហេតុអ្វី?
  2. តើរូបភាពបែបណាខ្លះដែលចាត់ទុកថាជាការរើសអើងមកលើជនពិការ?
  3. តើអ្នកយល់ដូចម្ដេចចំពោះមនុស្សម្នាក់ដែលធ្វើកិច្ចការមានលក្ខណៈប្លែកពីគេ?
 ការពិភាក្សាតាមក្រុមនិមួយៗ ជាលទ្ធផលបានបង្ហាញអោយឃើញថាចម្លើយមានភាពអវិជ្ជមានច្រើនទៅលើជនពិការទាំងអស់នេះ ដោយសារតែការយល់ដឹងទៅលើពិការភាពនៅមានកំរិត។
ក្នុងការឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ វាគ្មិនបានពន្យល់បកស្រាយយ៉ាក្បោះក្បាយទៅលើប្រធានបទនិមួយៗ។

ការចែករំលែកបទពិសោធន៍ជីវិតអាពាហ៍ពិពាហ៍របស់អ្នកស្រីឡៅ ម៉ាលីកា​​ ដែលជាភរិយារបសលោកម៉ី សាម៉ីត នាយកប្រតិបត្តិ មជ្ឈមណ្ឌលភ្នំពេញCILបានបទបង្ហាញពី ជីវប្រវត្តិស្នេហាគ្រាដំបូង រហូតដល់ការរៀបអាពាហ៍ពិពាហ៍ និងទទួលនូវចំណងដៃ រវាងអ្នកស្រីនឹងលោកម៉ី សាម៉ីត គឺបុត្រីដ៏ស្រស់ស្អាតគួរអោយស្រលាញ់ម្នាក់ មានអាយុពីរខួបកន្លះ។អ្នកស្រីបានបន្តថា ចាប់តាំងពីស្រលាញ់គ្នា មកដល់បច្ចុប្បន្ន អ្នកស្រីពុំធ្លាប់មានបញ្ហាអ្វីជាមួយគ្នា ឡើយ។ទោះបីជាស្វាមីរបស់អ្នកស្រីជាជនពិការ ប៉ុន្តែគាត់បានបំពេញកាតព្វកិច្ចជាស្វាមី និងជាឪពុកដ៏ល្អម្នាក់ដូចអ្នកដែលមានកាយសម្បទា ល្អដែរ។តាមបទពិសោធន៍ជាក់ស្ដែង អ្នកស្រីទទួច និងសំណូមពរទៅដល់អ្នកចូលរួមទាំងអស់ សូមកុំអោយមានការរើសអើងមកលើជនពិការ ព្រោះថាជនពិការក៏ជាមនុស្ស មានក្ដីស្រលាញ់ មានការឈឺចាប់ មានសតិសម្បញ្ញៈ និងមានភាពទទួលខុសត្រូវខ្ពស់មិនចាញ់អ្នកដែលមិន ពិការឡើយ។
ជាកិច្ចបញ្ចប់លោកម៉ី សាម៉ីត នាយកមជ្ឈមណ្ឌលភ្នំពេញCILបានឡើងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅទៅដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានខិតខំចំណាយ ពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលស្ដីពីប្រព័ន្ធជំនួយការផ្ទាល់ខ្លួនជនពិការ តាំងពីដើមមកដល់ចប់។ ជាពិសេសលោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរកម្ពជា ដែលបានអនុញ្ញាតិផ្ដល់សាលប្រជុំធំដល់មជ្ឈមណ្ឌលPPCILរៀបចំសិក្ខាសាលារយៈពេល ពេញមួយថ្ងៃដោយឥតគិតថ្លៃ។ បន្ទាប់ពីធ្វើការថ្លែងអណរគុណបានបញ្ច្ចប់ លោកប្រកាសបិទកម្មវិធី និងថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍។
ក្រុមពិភាក្សាទី1
ក្រុមពិភាក្សាទី2
ក្រុមពិភាក្សាទី3
វាគ្មិនពន្យល់អំពីប្រធានបទទាំងបី
ការចែករំលែកបទពិសោធន៍របស់អ្នកស្រីឡៅ ម៉ាលីកា
ថតរូបជុំគ្នា



Sep 5, 2012

យុទ្ធនាការផ្សព្វផ្សាយស្ដីពីសិទ្ធចូលរួមដោយស្មើភាពក្នុងសង្គម និងចលនាជីវិតឯករាជ្យនៃជនពិការ

កាលបរិច្ឆេទ: ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២
រៀបចំដោយ: មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ
សមាជិកចូលរួម: ៤៨នាក់
កម្មវិធី
  • ចុះវត្តមាន
  • ភ្ញៀវកិតិយសអញ្ជើញ​ដល់
  • សន្ទរកថា ស្វាគមន៍ និងបទបង្ហាញអំពីគោលបំណងនៃកម្មវិធីមីនីត្រាយដោយលោក​នាយកមជ្ឈមណ្ឌល PPCIL 
  • សន្ទរកថាបើកកម្មវិធីដោយគណៈអធិបតី
  • សំរាកអាហារសម្រន់ និងបែងចែកក្រុម
  • ដង្ហែក្បួន
  • ចំណាប់អារម្មណ៏អ្នកចូលរួម
  • ថ្លែងអំណរគុណនិងប្រកាសបិទកម្មវិធី 
 នៅវេលាម៉ោង៨:៣០នាទីព្រឹកលោកម៉ី សាម៉ីត នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលភ្នំពេញ‌CIL
បានផ្តល់បទសម្ភាសជាមួយអ្នកយកព័ត៌មានមកពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន និង ទូរទស្សន៍ប៉ុស្តិ៍លេខ៣ អំពីគោលបំណងដែលយើងបង្កើតអោយមាន
កម្មវិធីក្បួនដង្ហែរបស់ជនពិការតាមដងវិថី។កម្មវិធីនេះគឺបង្កើតឡើងដើម្បីផ្សព្វផ្សាយអោយ
បានទូលំទូលាយអំពីសិទ្ធិចូលរួមដោយស្មើភាពក្នុងសង្គមដោយមានចែកខិតបណ្ណ័ តាមដងផ្លូវ ។ បន្ទាប់ពីលោកម៉ី សាម៉ីតបានផ្តល់បទសម្ភាសចប់ ក្បួនដង្ហែបានធ្វើការបំបែកគ្នាជាពីរក្រុម ធ្វើដំណើរដោយថ្មើរជើងចាកចេញពីការិយាល័យ ឆ្ពោះទៅតាមតំបន់គោលដៅរៀងៗខ្លួន។

ក្រុមទី១
ចេញដំណើរតាមមហាវិធីសហពន្ធ័រុស្ស៊ីចូលបញ្ជ្រាបបញ្ហាពិការភាពនៅសាលាសង្កាត់កាកាប រួចបត់ស្តាំទៅផ្លូវ២០០៤រួចបត់ស្តាំតាមផ្លូវណតប្រ៊ីកសំដៅទៅផ្លូវវ៉េងស្រេង
ដោយធ្វើដំណើរតាមផ្លូវវ៉េងស្រេងឆ្ពោះទៅស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិចច្រមុះជ្រូក ច្រមុះជ្រូកចំការដូងសង្កាត់ស្ទឹងមានជ័យរូចបំបែកជាពីរក្រុមដោយ​មួយក្រុមឡើងឡាន ទៅបញ្ជ្រាបបញ្ហាពិការភាពនៅសាលាសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក ហើយមកកាន់ការិយាភ្នំពេញCIL វិញ ។

ក្រុមទី២
ចេញដំណើរចាប់ពីភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ឆ្ពោះមកផ្សារស្ទឹងមានជ័យ រួចត្រឡប់ក្រោយវិញតាមផ្លូវវេងស្រេង បត់ស្តាំតាមផ្លូវសឡា ឆ្ពោះទៅផ្លូវ២០០៤ រួចបត់ឆ្វេងទៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ បន្ទាប់មកត្រឡប់ក្រោយវិញ ចូលស្ថានីយ៍ប្រេងឥន្ទនៈPTT រូចរំសាយឡើងឡានមកជួបជុំគ្នានៅការិយាល័យ។

សមាជិកក្រុមនិមួយៗបានអនុវត្តទៅតាមកម្មវិធីដែលបានគ្រោងទុកប្រកបដោយជោគជ័យ។ រីឯសមាជិកក្រុមនិមួយៗបានខិតខំប្រឹងប្រែងធ្វើដំណើរយ៉ាងស្វាហាប់ក្រោមកំដៅថ្ងៃដ៏សែនក្តៅ ដោយចែកខិត្តប័ណ្ណនិងស្រែកយ៉ាងកងរំពងនូវពាក្យស្លោកអប់រំមួយចំនួន ដែលសរសេរនៅលើបដា។ពាក្យទាំងនោះរួមមាន៖
1. រួមគ្នាធ្វើសិទ្ធិឲ្យក្លាយជាការពិត
2. ជំរើស ការសម្រេចចិត្ត និងការទទួលខុសត្រូវរបស់យើង
3. ពិការភាពមិនជាកម្មពៀរទេ
4. ការរើសអើងរបស់អ្នក គឺជាការឈឺចាប់របស់ខ្ញុំ
5. ពិការភាព គឺជាបញ្ហារបស់យើងទាំងអស់គ្នា
6. រួមគ្នាក៏សាងសង្គមមួយ សម្រាប់យើងទាំងអស់គ្នា

សូមបញ្ជាក់ផងដែរថា ក្រុមការងារយើងទាំងពីរក្រុមក៏បានទទួលទឹកសុទ្ធចំនួន៥កេស និង
 ២យួរ ពីស្ថានីយ៏ប្រេងឥន្ធនៈPTTផ្លូវ២០០៤ (សឡា) និងសប្បុរសជនដែលធ្វើដំណើរតាមដងវិថី ក្នុងខណៈពេលក្រុមការងារយើងកំពុងតែដង្ហែរក្បួនចែកខិត្តប័ណ្ណតាមដងវិថីនានា ។

ជាកិច្ចបញ្ចប់តំណាងក្រុមនិមួយៗបានឡើងសំដែងពីចំណាប់អារម្មណ៍របស់ខ្លួនថា នេះជាលើកទីមួយហើយដែលពួកគេបានចូលរួមសកម្មភាពដង្ហែក្បួនផ្សព្វផ្សាយអំពីសិទ្ធិ
ចូលរួមដោយស្មើភាពក្នុងសង្គមជាមួយជនពិការ។កម្មវិធីនេះថ្វីត្បិតតែមាន
ការនឿយហត់អស់កំលាំងក៏ពិតមែន ប៉ុន្តែពួកគាត់ពិតជាមានភាពសប្បាយរីករាយ
ដោយសារសមាជិកក្នុងក្រុមមានភាពស្និទិ្ធស្នាលជាមួយគ្នា ជាពិសេសនៅ
ពេលដែលពួកគាត់បានឃើញស្នាមញញឹមដ៏រីករាយរបស់ជនពិការនៅក្នុងក្រុមរបស់ពួកគាត់
បានធ្វើអោយពួកគាត់បាត់អស់នូវភាពនឿយហត់។
ពួកគាត់បានបន្ថែមអោយដឹងទៀតថា កម្មវិធីនេះពិតជាមានសារៈប្រយោជន៍សំខាន់ខ្លាំងណាស់
ចំពោះជនពិការ និងជនទូទៅ ។ពួកគាត់មានសេចក្តីរីករាយនិងមោទនភាពយ៉ាងខ្លាំង
ដែលបានចូលរួមកម្មវិធីនេះ។
កម្មវិធីនេះដំណើរការទៅបានដោយមានការឧបត្ថម្ភពីស្ថាប័នមួយចំនួនដូចជា៖
1. ហាងនំប៉័ងភ្នំពេញឧបត្ថម្ភនំប៉័ងស្នូលផ្អែម ៦០នំ
2. កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ឧបត្ថម្ភទឹកបរិសុទ្ធឱរ៉ាល់ ចំនួន៥កេស
3. សមាគមផ្តល់ រទេះរុញ ដើម្បីសង្គ្រោះ និងអភិវឌ្ឍន៍ (AAR WCD) បានឲ្យខ្ចីរទេះរុញសម្រាប់ជនពិការជិះ ចំនួន ៨គ្រឿង
សមាជិកក្រុមទី១
សមាជិកក្រុមទី២
ការឧបត្ថម្ភទឹកសុទ្ធ ពីពីស្ថានីយ៏ប្រេងឥន្ធនៈPTTផ្លូវ២០០៤ (សឡា)
រូបថតក្រុមទាំងពីរ