Sep 5, 2012

សិក្ខាសាលាកម្មវិធីមីនីត្រាយ


កាលបរិច្ឆេទ: ថ្ងៃទី២៣ខែសីហា ឆ្នាំ២០១២
ទីកន្លែង        : ការិយាល័យ PPCIL
រៀបចំដោយ: មជ្ឈមណ្ឌល PPCIL
គោលបំណង:​ សិក្ខាសាលាពន្យល់ស្តីពីយុទ្ធនាការមីនីត្រាយ
កម្មវិធី 
  • បើកកម្មវិធី
  • ណែនាំខ្លួននិងអាហារសម្រន់
  • កម្មវិធីបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន (PAT)
  • អាហារថ្ងៃត្រង់និងពិ​ភាក្សា
  • សិក្ខាសាលាស្តីពីកម្មវិធីមីនីត្រាយ
  • ការប្តេជ្ញាចិត្តរបស់អ្នកចូលរួមក្នុងកម្មវិធីមីនីត្រាយ
  • បិទកម្មវិធី
មជ្ឈមណ្ឌលភ្នំពេញ‌ CIL បានរៀបចំសិក្ខាសាលាមួយស្តីពីកម្មវិធីមីនីត្រាយក្នុងគោលបំណង
ពន្យល់អំពីដំណើរការរបស់កម្មវិធីដង្ហែក្បួនផ្សព្វផ្សាយស្តីពីសិទ្ធិចូលរួមដោយស្មើភាព 
ក្នុងសង្គម និងចលនាជីវិតឯករាជ្យនៃជនពិការ។
ជាកិច្ចចាប់ផ្តើម លោកអេងឡៃហឿនបានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកចូលរួម
ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតំលៃចូលរួមកម្មវិធីសិក្ខាសាលារបស់មជ្ឈមណ្ឌល និងប្រកាសបើកកម្មវិធីដែលមានជាបន្តបន្ទាប់ដូចខាងក្រោម៖
  • កញ្ញាម៉ីមុន្នីរ័ត្នដែលជាអ្នកសម្របសម្រួលកម្មវិធីបានបណ្តុះបណ្តាលពីរបៀបជួយជនពិការ
         ដល់សមាជិកចូលរួមទាំងអស់អោយពួកគាត់ចេះពីរបៀបរុញរទេះ បញ្ចុកអាហារ
         និងលើកដាក់ជនពិការបំលាស់ទី។ល។
  • បទបង្ហាញរបស់កញ្ញាជាបុប្ផាស្តីពីវគ្គសិក្សាភាពជាអ្នកដឹកនាំរយៈពេល១ឆ្នាំនៅប្រទេសជប៉ុន។
  • បទបង្ហាញរបស់លោកម៉ី សាម៉ីត ស្តីពីកម្មវិធីមីនីត្រាយ។
កម្មវិធីនេះបានបញ្ចប់នៅវេលាម៉ោង៤:៣០នាទីរសៀល ក្រោមទិដ្ឋភាពសប្បាយរីករាយ និងមានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៏។

ការស្ដាប់បទបង្ហាញ និងខ្សែវីដេអូ
បទបង្ហាញលោកម៉ី សាម៉ីត