Sep 7, 2012

ការវិលត្រឡប់របស់កញ្ញា សាគី

នៅព្រឹកថ្ងៃទី30 ខែសីហា ឆ្នាំ2012 មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានធ្វើដំណើរកំសាន្តទៅរមណីយដ្ឋានវត្តភ្នំ និងទៅផ្សារទំនើបសុវណ្ណា ជាមួយនិងកញ្ញា សាគី និងក្រុមការងារ PPCIL ក្នុងគោលបំណងជប់លៀងជូនដំណើរ កញ្ញា សាគី វិលត្រឡប់ទៅប្រទេស ជប៉ុនវិញនៅពេលយប់ម៉ោង៩.00 ទី៣០ ខែសីហា ឆ្នាំ២០១២។

ដំណើរកំសាន្តនេះពិតជាសប្បាយរីករាយណាស់ពេលដែរបានទៅលេងរមណីយដ្ឋានវត្តភ្នំ ជាពិសេសផ្សារទំនើបសុវណ្ណា កញ្ញាសាគីបានទិញគ្រឿងមុខម្ហូបរបស់ជនជាតិ ជប៉ុនមកធ្វើញ៉ាំ ទាំងអស់គ្នានិងសម្ម្ភារ:ផ្សេងៗទៀត។
ទិដ្ឋភាពពេញ១ថ្ងៃនៃដំណើរកំសាន្តនេះបានបង្កើនភាពស្និតស្នាលនឹងគ្នាគឺមិនចង់ឲ្យកញ្ញា សាគី ឆាប់វិលត្រឡប់ទៅប្រទេសជប៉ុនវិញឡើយ ។ ពេលត្រឡប់មកការិយាល័យវិញ កញ្ញា សាគី និងជំនួយការស្មគ្រ័ចិត្តបាននាំគ្នាធ្វើម្ហូបជប់លៀងជូនដំណើរកញ្ញា សាគី ដោយស្នាមញញឹមគ្រប់ៗគ្នា។


រមណីយដ្ឋានវត្តភ្នំ

ញ៉ាំការ៉េមដោយស្នាមញញឹម

រូបថតជូនដំណើរ កញ្ញា សាគី