Oct 2, 2012

វគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ

ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២
មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ រៀបចំវគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន។ ក្នុងគោលបំណងបណ្ដុះបណ្ដាលជំនាញជំនួយការផ្ទាល់ខ្លួនដល់សិស្ស និស្សិត ដើម្បីអោយចេះពីរបៀបជាជំនួយការផ្ទាល់ខ្លួន និងនិស្សិតអាចផ្ដល់សេវាដល់ជនពិការធ្ងន់ធ្ងរបាន។

កម្មវិធី
  • ការណែនាំខ្លួន
  • ការណែនាំំអំពីពិការភាព
  • បើកវគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន
  • សម្រាកអាហារថ្ងៃត្រង់
  • វគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួនបន្ត
  • ចំណាបអារម្មណ៏សិក្ខាកាម
  • បិទកម្មវិធី
 ជាកិច្ចបញ្ចប់លោកវ៉ែន រតនា សូមអោយសិក្ខាកាមទាំងអស់មានចំណាប់អារម្មណ៏ ចំពោះវគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរនេះផងដែរ។
ចំណាប់អារម្មណ៏សិក្ខាកាមៈ​ ក្នុងថ្ងៃនេះគាត់ពិតជាសប្បាយរីករាយ ដែលបានមកចូលរួមវគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួននេះ ហើយគាត់បានយល់អំពីពិការភាព និងរបៀបជួយជនពិការធ្ងន់ធ្ងរ។ របៀបជួយនេះ មិនថាតែជនពិការទេ គឺអាចជួយដល់ជនចាស់ជរាផងដែរ។ លោកវ៉ែន រតនា បានថ្លែងអំណរគុណដល់សិក្ខាកាមដែលបានមកចំណាយពេលវេលា ក្នុងការមកចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ហើយសង្ឃឹមថាប្អូនៗ និងយករបៀបជួយទាំងអស់នេះទៅជួយជនពិការដែលត្រូវការប្អូនជួយ។
ការណែនាំខ្លួនរបស់បុគ្គលិក និងសិក្ខាកាម
របៀបដុសធ្មេញ
របៀបផ្លាស់ប្ដូរខោអនាម័យជនពិការធ្ងន់ធ្ងរ
របៀបរុញរទេះជនពិការ