Oct 2, 2012

ការបង្រៀនអក្សរជនពិការធ្ងន់ធ្ងរ

ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១២
មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានបើកថ្នាក់អក្ខរកម្ម បង្រៀនអក្សរដល់ជនពិការធ្ងន់ធ្ងរ។ ក្នុងគោលបំណងចង់អោយជនពិការធ្ងន់ធ្ងរ ស្គាល់អក្សរ​ ចេះអាន ចេះមើលភាសាខ្មែរ ដែលជាអក្សររបស់ជាតិ។
ការបង្រៀននេះ លោកសេង ញឹប ជាគ្រូបង្រៀនដល់ជនពិការធ្ងន់ធ្ងរមានបួននាក់ និងមានជំនួយការផ្ទាល់ខ្លួនបីនាក់ ដែលសម្រួលដល់ការរៀនអក្សររបស់គាត់។

គ្រូបង្រៀន​        លោកសេង ញឹប

សិស្ស
  1.  កញ្ញាទៀង លី
  2. កញ្ញានឹង ស្រីវង
  3. កញ្ញាមុត សូមុន្នី
  4. កញ្ញា មិនា
ជំនួយការផ្ទាល់ខ្លួនពេលព្រឹក
  1. លោកតាំង ផេង
  2. កញ្ញាឌី សុផា
  3. កញ្ញាសែម នាវ
 ជំនួយការផ្ទាល់ខ្លួនពេលរសៀល
  1. លោកគុណ សុជា
  2. កញ្ញា រ័ត្ន
  3. កញ្ញា លក្ខិណា

ការបង្រៀនអក្សរខ្មែរ
ជនពិការធ្ងន់ធ្ងរសប្បាយរីករាយពេលបានមករៀន