Dec 10, 2012

សិក្ខាសាលា បូកសរុបលទ្ធផលការងាររយៈពេល៣ឆ្នាំ(២០០៩-២០១២)

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២
មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ ហៅកាត់​ (PPCIL) បានរៀបចំធ្វើសិក្ខាសាលា បូកសរុបលទ្ធផលការងាររយៈពេល៣ឆ្នាំ(២០០៩-២០១២)។
គោលបំណងនៃអង្គសិក្ខាសាលានេះគឺៈ
  1. ផ្សព្វផ្សាយស្ដីពីលទ្ធផលការងាររយៈពេល៣ឆ្នាំ ដែលមជ្ឈមណ្ឌលបានប្រតិបត្តិលើសកម្មភាព ការងារចលនាជីវិតឯករាជ្យនៃជនពិការ តាមតំបន់គោលដៅកន្លងមក ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា,​ ម្ចាស់ជំនួយ, ស្ថាប័នពាក់ព័ន្ធ, សាធារណជន និងបងប្អូនជនពិការបានជ្រាប
  2. ស្វែងយល់ពីស្ថានភាពពិត អំពីជីវិតរបស់បងប្អូនជនពិការធ្ងន់ធ្ងររស់នៅតាមសហគមន៏
  3. ផ្លាស់ប្ដូរបទពិសោធន៏លើវិស័យពិការភាព រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា និង
  4. លើកទិសដៅផែនការយុទ្ធសាស្ដ្រថ្មី សម្រាប់ឆ្នាំ២០១៣-២០១៥។
សិក្ខសាលាមានសមាជិកចូលរួមចំនួន៨៨នាក់ ក្នុងនោះមានវត្តមាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរស់ រឿន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ប្រធានអង្គការដៃគូរ, បងប្អូនជនពិការតាមសហគមន៏, ជំនួយការផ្ទាល់ខ្លួន, ប្អូនៗនិស្សិតដែលជាអ្នកស្ម័គ្រចិត្ត, និងជនពិការធ្ងន់ធ្ងរ ជំនួយការផ្ទាល់ខ្លួនជាជនជាតិជប៉ុន១២នាក់។
កម្មវិធី
  • ចុះវត្តមាន
  • ប្រកាសហេតុ
  • គោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា
  • មតិស្វាគមន៏ និងរបាយការណ៏សង្ខេបរបស់លោកនាយកPPCIL
  • សន្ទរកថា បើកអង្គសិក្ខាសាលារបស់ឯកឧត្ដម រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • វីដេអូឃ្លីបខ្លី ស្ដីពីសកម្មភាពអង្គការPPCIL
  • សម្រាកអាហារសម្រន់
  • បទបង្ហាញស្ដីពីរបាយការណ៏នៃលទ្ធផលសកម្មភាពការងាររយៈពេល៣ឆ្នាំ​(២០០៩-២០១២)
  • ការចែករំលែកបទពិសោធន៏ជីវិតជនពិការធ្ងន់ធ្ងរ
  • ការចែករំលែកបទពិសោធន៏ការងារអ្នកស្ម័គ្រចិត្តធ្វើជាជំនួយការផ្ទាល់ខ្លួន
  • សំនួរ ចម្លើយ
  • សម្រាកអាហារថ្ងៃត្រង់
  • បទបង្ហាញស្ដីពីប្រព័ន្ធសុខមាលភាពជនពិការ និងប្រព័ន្ធជំនួយការផ្ទាល់ខ្លួន នៅ​ប្រទេសជប៉ុនតាមខ្សែវីដេអូ
  • ខ្សែវីដេអូស្ដីពីចលនាពិការភាពជប៉ុន និងពិភពលោក
  •  សម្រាកអាហារសម្រន់
  • ចំណុចសំខាន់ៗ នៃផែនការយុទ្ធសាស្ដ្រ សម្រាប់ឆ្នាំ២០១៣-២០១៥
  • ការថ្លែងអំណរគុណ និងបិទកម្មវិធី
សិក្ខាសាលានេះ បានធ្វើអោយសិក្ខាកាមចូលរួមទាំងអស់ បានយល់ពីសកម្មភាពដែលមជ្ឈមណ្ឌលPPCILកំពុងតែប្រតិបត្តិរយៈពេល៣ឆ្នាំនេះ ក៏ដូចជាការរស់នៅឯករាជ្យរបស់ជនពិការ ប្រព័ន្ធសុខមាលភាពេជនពិការ និងប្រព័ន្ធជំនួយការផ្ទាល់ខ្លួននៅប្រទេសជប៉ុនផងដែរ។
ជាកិច្ចបញ្ចប់លោកវ៉ែន រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ សម្រាប់ការចូលរួមនូវសិក្ខាសាលាលើកនេះ។
សិក្ខាសាលានេះ មានជំនួយឧបត្ថម្ភពីៈ
  • ធនាគារកាណាឌីយ៉ា ឧបត្ថម្ភជាទឹកប្រាក់មួយលានរៀល(១,០០០,០០០R)
  • ក្រុមហ៊ុនទឹកបរិសុទ្ធឱរ៉ាល់ ឧបត្ថម្ភជាទឹកបរិសុទ្ធ២០កេស
  • សាខាប្រេងឥន្ធនៈPTTសឡា ឧបត្ថម្ភជាទឹកបរិសុទ្ធវីតាល់៥កេស
  • អង្គការCDMD ឧបត្ថម្ភជាទឹកប្រាក់ចំនួនមួយរយដុល្លារសហរដ្ឋអាមេរិច($១០០)។



កិច្ចស្វាគមន៏ និងរបាយការណ៏សង្ខេបរបស់លោកម៉ី សាម៉ីត
ឯកឧត្តមរស់ រឿន ធ្វើសន្ទរកថាបើកអង្គសិក្ខាសាលា
បទបង្ហាញជនពិការធ្ងន់ធ្ងរមកពីប្រទេសជប៉ុន
សិក្ខាកាមចូលរួមសិក្ខាសាលានៅសាលប្រជុំស្រាបៀរកម្ពុជា
ឯកឧត្តមរស់ រឿន និងសិក្ខាកាមថតរូបជុំគ្នាទុកជាអនុស្សាវរីយ៏
ថតរូបជុំគ្នាក្រោយពេលបិទអង្គសិក្ខាសាលា