Dec 27, 2012

បណ្តុះបណ្តាលសមត្ថភាពក្រុមជនពិការដើម្បីអភិវឌ្ឍន៍សហគមន៍(DCD)


ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២

មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានចុះទៅ ភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ក្នងគោលបំណង ផ្សព្វផ្សាយ នឹងពង្រឹងសមត្ថភាពសមាជិក ក្រុម ជនពិការDCD ។ លោក ម៉ី សាម៉ីត ជានាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលPPCIL និងក្រុមការងារដូចជា
កញ្ញា ជា បុប្ផា កញ្ញា គង់ សុធារ៉ា លោក គុណ សុជា ជាជំនួយការផ្ទាល់ខ្លួន(PA)  លោកម៉ី សាម៉ីត
ជាអ្នកសម្របសម្រួលនៅក្នុងក្រុមសមាជិក DCD ។លោកបានមានប្រសាសន៍ថាក្រុមជនពិការDCD
បានបង្កើតឡើងដោយមជ្ឈមណ្ឌល PPCIL សហការជាមួយមជ្ឈមណ្ឌល ដុងមឺន នៅប្រទេសកូរ៉េ នៅក្នុងខែសីហា ឆ្នាំ២០១២ លោកបន្តទៀតថាសមាជិកក្រុមជនពិការដើម្បីអភិវឌ្ឍន៍សហគមន៍ ប្រតិបត្តិទៅលើគោលការណ៍៥ចំនុចធំៗ ១ វិស័យនយោបាយ ២ សុខុមរម្យនាក្នុងសហគមន៍
៣ សកម្មភាពក្នុងសហគមន៍ ៤ យុតិធម៍ក្នុងសហគមន៍៥ ការសន្សំបា្រក់។ លោកម៉ី សាម៉ីត បានធ្វើ
គោលការណ៍ផ្ទៃក្នងសម្រាប់ក្រុមជនពិការDCD មានចំនួន៩មាត្រា

១ - ប្រវត្តិសង្
២ ​ -លក្ខណ:វិនិច្ឆ័យក្នុងការរើសសមាជិក។
៣ - តួនាទីរបស់ក្រុមជួយខ្លួន ជនពិការដើម្បីអភិវឌ្ឍន៍សហគន៍(DCD)។
៤  - សមាភាពនៃក្នុងជួយខ្លួនឯង ជនពិការដើម្បីអភិវឌ្ឍន៍សហគមន៍។
៥  - តួនាទីរបស់ប្រធានក្រុម DCD។
៦  - ផលប្រយោជន៍។
៧ - ការប្រជុំ។
៨  - ការទុកដាក់ឯកសារ និងកំណត់ត្រាផ្សេងៗ។
៩  - គោលការណ៍ផ្ទៃក្នុងនេះ នឹងមានប្រសិទ្ឋិភាពបន្ទាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

លោក បានបន្តទៀតថាសម្រាប់បទបញ្ជាផ្ទៃក្នង ក៍សំខាន់ណាស់សម្រាប់ក្រុមជនពិការDCD
បទបញ្ជាផ្ទៃក្នងមានចំនួន១១មាត្រាដូចជា។

១     -  បទបញ្ញាត្តិទូទៅ។
២     -  សមាជិកទាំងអស់ត្រូវចេះចាត់ចែងភារកិច្ចរបស់ខ្លួនម្នាក់ៗដូចជា។
៣    -  សមាជិកទាំងអស់ត្រូវរក្សាទំនាក់ទំនងល្អ រវាងគ្នាទៅវិញទៅមក។
៤     -  រាល់សមាជិកតម្រូវឲ្យរក្សានូវសម្បត្តិរួមរបស់ក្រុមឲ្យបានរៀបរយ និងគង់វង្ស។
៥     -  កាប្រជុំនិងរបាយការណ៍។
៦     -  អវត្តមាន។
៧ ​   -  សមាជិកទាំងអស់មិនអនញ្ញាតឲ្យយកឬរក្សាទុកអាវុធគ្រឿងផ្ទុះក្នុងទីតាំងប្រជុំ។
៨     -  ការបណ្តេញចេញពី សមាជិកក្រុម។
៩     -  ការលេងល្បែងស៊ីសង អំពើពេស្យាចារ ត្រូវបានហាមឃាត់ជាដាច់ខាត។
១០  -  បទបញ្ញាត្តិទាំងឡាយណាដែរផ្ទុយនិងបទបញ្ជាផ្ទៃក្នុងនេះនឹងត្រូវចាត់ទុកជាមោឃ:។
១១  -  បទបញ្ជាផ្ទៃក្នុងនេះនឹងមានប្រសិទ្ឋភាពបន្ទាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

លោក ម៉ី សាម៉ីត  បានអានគោលការណ៍ផ្ទៃក្នុងនិងបទបញ្ជាផ្ទៃក្នុងចប់និងរចនាសម្ព័ន្ឋសមាជិកDCD។
សមាជិកDCD បានសំរេចឲ្យកញ្ញា​ អ៊ុល ស្រី ហ៊ុច ជាប្រធាន លោកយ៉ែម យឿន អនុប្រធាន អ្នកកាន់
បញ្ជី លោក បើន ចាន់ថា ពួកគាត់បានចំរេចថាមួយខែប្រជុំ២ដង។

កញ្ញា ជា បុប្ផា ជាបុគ្គលិកមជ្ឈមណ្ឌលPPCIL ហើយក៍ជាអ្នកសម្របសម្រួលក្នងក្រុម ជនពិការដើម្បី
អភិវឌ្ឍន៍សហគមន៍កញ្ញាបានអានអំពីផែនការណ៍សកម្មភាពប្រាប់ដល់ប្អូនៗឲ្យបានដឹងថាមានអ្វី
ខ្លះ?មានធំៗចំនួន៥ដូចជា ១ វិស័យនយោបាយ ២ សុខុមរម្យនាក្នងសហគមន៍
៣ សកម្មភាពក្នុងសហគមន៍ ៤យុតិធម៍ក្នងសហគមន៍ ៥ ការសន្សំប្រាក់ ។

ចំណាប់អារម្មណ៍សមាជិកក្រុម

លោ អាន សំអឿន គាត់មានអារម្មណ៍រីករាយដែរបានមកចូលរួមប្រជុំសមាជិកDCD ជាពិសេសបាន
ជួប លោក ម៉ី សាម៉ីត បានយល់ដឹងពិការភាពបានច្រើន និងដឹងពីគោលការណ៍ថ្មីៗ ជាច្រើន។
ខ្ញុំមានសង្ឃឹមថាភូមិត្រពាំងស្នោ និងមានការអភិវឌ្ឍន៍ក្នុងសហគមន៍ឲ្យមានភាពរីកចំរើន។

កញ្ញា អ៊ុល ស្រីហ៊ុច សប្បាយរីករាយ ដែលាបានមកចូលរួមប្រជុំនិងជួបជុំសមាជិកក្រុម និងបានទៅ
លេងផ្សារផ្អាវ ជាមួយបងៗនេះជាលើកទី២ហើយសំរាប់ខ្ញុំ ។

លោក បើនចាន់ថា សូមអរគុណដល់មជ្ឈមណ្ឌល PPCIL ជាពិសេសលោក ម៉ី សាម៉ី ដែលបានជួយ
សម្របសម្រួលក្នុងការប្រជុំ និងម្ចាស់ជំនួយមជ្ឈមណ្ឌលដុងមឺន នៅប្រទេសកូរ៉េ ដែរបានមក អភិវឌ្ឍន៍ក្នុងសហគមន៍យើងនេះ ។

លោក ម៉ី សាម៉ីត សូមអរគុណដល់សមាជិកក្រុមជនពិការដើម្បីអភិវឌ្ឍន៍សហគមន៍ បានចំណាយ
ពេលវេលាមកចូលរួមការប្រជុំសមាជិកក្រុម បងសូមឲ្យប្អូនៗខិតខំប្រឹកប្រែងធ្វើការ ចេះសហការគ្នា
ដើម្បីឈានទៅរកគោលដៅ និងផ្លាស់ប្តូរជាវិជ្ជមានមកលើជនពិការ។


សកម្មភាពការប្រជុំសមាជិកDCD




លោក ម៉ី សាម៉ីត កំពងចែកខិត្តបណ្ណ