Dec 5, 2012

ការផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលPPCILតាមប៉ុស្ដិ៍វិទ្យុសារិកា

ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២
មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ មាននការអញ្ជើញពីប៉ុស្ដិ៍វិទ្យុសារិកា ធ្វើការផ្សព្វផ្សាយស្ដីពីចលនាជីវិតរស់នៅដោយឯករាជ្យនៃជនពិការ ក៏ដូចជាជីវប្រវត្តិរបស់មជ្ឈមណ្ឌលPPCILផងដែរ។
សមាជិកដែលបានចូលរួមផ្សព្វផ្សាយនៅវិទ្យុសារិកាមានដូចជា:
  • លោកម៉ី សាម៉ីត ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌល PPCIL
  • កញ្ញាជា បុប្ផា ជាអ្នកសម្របសម្រួលកម្មវិធីនៃមជ្ឈមណ្ឌល PPCIL
  • លោកម៉ូហ្គា ជាជនពិការធ្ងន់ធ្ងរ ហើយជាបុគ្គលិកម៉េនស្ត្រីម មកពីប្រទេសជប៉ុន
  • លោកខេជី ជាជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ មកពីប្រទេសជប៉ុន
  • លោកយ៉ាណាសិ ក៏ជាជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ មកពីប្រទេសជប៉ុន
  • លោកផល សុផែន ជំនួយការស្ម័គ្រចិត្តនៃមជ្ឈមណ្ឌល PPCIL
 ការផ្សព្វផ្សាយមានរយៈពេលមួយម៉ោង គឺចាប់ផ្ដើមពីម៉ោងដប់មួយដល់ម៉ោងដប់ពីរថ្ងៃត្រង់។ ក្នុងការផ្សព្វផ្សាយនោះដែរមានប្រិយមិត្តដែរកំពុងតែតាមដានស្ដាប់វិទ្យុសារិកាធ្វើការផ្សព្វផ្សាយ ទៅលើប្រធានបទជីវិតរស់នៅដោយឯករាជ្យនៃជនពិការនេះ ក៏មានចម្ងល់នូវពាក្យថា"ការរស់នៅដោយឯករាជ្យ"តើមានន័យដូចម្ដេច? ហើយក៏បានតេមកចូលរួមក្នុងកម្មវិធីវិទ្យុសារិកា។ បន្ទាប់មកវាគ្មិនធ្វើការបកស្រាយនូវចម្ងល់ ក៏ដូចជាអត្តន័យ"ការរស់នៅដោយឯករាជ្យ" ជូនប្រិយមិត្តដែលចូលរួមកម្មវិធីវិទ្យុសារិកា។
ជាចុងបញ្ចប់នៃកម្មវិធីវិទ្យុសារិកាវាគ្មិនរបស់មជ្ឈមណ្ឌលPPCIL បានថ្លែងអំណរគុណដល់ប្រិយមិត្តដែលបានចំណាយពេលតាមដានការចាក់ផ្សាយ របស់វិទ្យុសារិកា និងថ្លែងអំណរគុណចំពោះវិទ្យុសារិកាបានផ្ដល់ឱកាសអោយមជ្ឈមណ្ឌលPPCIL ធ្វើការផ្សព្វផ្សាយចែករំលែកដល់មហាជន គាត់បានដឹងពីមជ្ឈមណ្ឌលកំពុងតែប្រតិបត្តិសព្វថ្ងៃផងដែរ។
ការផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលPPCILតាមវិទ្យុសារិកា