Dec 11, 2012

វគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន និងកម្មវិធីល្បែងកំសាន្តនៅមជ្ឈមណ្ឌលPPCIL

ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២
មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានរៀបចំកម្មវិធីពីរក្នុងថ្ងៃតែមួយ។
កម្មវិធីទីមួយ គឺវគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន ក្នុងគោលបំណងអោយជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរជនជាតិជប៉ុនបង្ហាត់ជំនាញជំនួយការផ្ទាល់ខ្លួន ដល់ជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរជនជាតិខ្មែរ ដើម្បីបង្កើនជំនាញជំនួយការផ្ទាល់ខ្លួននេះ អោយស្ទាត់ជំនាញ ក្នុងការជួយទៅដល់ជនពិការធ្ងន់ធ្ងរ។ ហើយកម្មវិធីទីពីរ ធ្វើនៅពេលរសៀល គឺកម្មវិធីស្វែងរកដៃគូរយល់ចិត្ត និងការបង្ហាញរបាំប្រពៃណីយ និងរបាំប្រជាប្រិយខ្មែរ គោលបំណងរបស់កម្មវិធីនេះ ចង់ស្វែងរកដៃគូរ ដែលយើងពេញចិត្ត ដើម្បីចូលលេងក្នុងកម្មវិធី។ ក្នុងកម្មវិធីនោះមានបុគ្គលិក ជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងររបស់មជ្ឈមណ្ឌលPPCIL និងពិការធ្ងន់ធ្ងរ នឹង ជំនួយការផ្ទាល់ខ្លួនដែលជាជនជាតិជប៉ុន ដែលបានចូលមកលេងល្បែងកំសាន្តនោះដែរ។
កម្មវិធីស្វែងរកដៃគូរយល់ចិត្ត រើសបានប្រាំមួយគូរៈ
  1. កញ្ញាហោ សីហា និងលោកគីម
  2. កញ្ញាស្រីណាន និងលោកម៉ូហ្គា
  3. កញ្ញាសុផារ៉ា និងលោកយ៉ាណាពិ
  4. កញ្ញសុធារ៉ា និងលោកសុជា
  5. កញ្ញាអេច និងលោកសារ៉ាត់
  6. កញ្ញាសួន ស្រីរ័ត្ន និងលោកវុទ្ធី
ក្នុងប្រាំមួយគូរនេះ ត្រូវប្រកួតប្រជែងដណ្ដើមយកលេខមួយ ដើម្បីទទួលនូវកាដូ ពិសេសសម្រាប់ដៃគូរណាដែលឈ្នះ។ កម្មវិធីនេះ បានធ្វើដៃគូរនីមួយៗ និងអ្នកដែលឈរមើលល្បែងកំសាន្ត មានភាពសប្បាយរីករាយណាស់ ព្រោះថាដៃគូរនីមួយៗ បានព្យាយាមយកឈ្នះរៀងៗខ្លួន។ យើងឃើញថា ក្នុងប្រាំមួយគូរនោះ មានតែពីរគូរដែលមានពិន្ទុស្មើគ្នា ទោះជាយ៉ាងណាក៏ដោយកម្មវិធីតម្រូវយកតែមួយគូរប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីក្នុងល្បែងកំសាន្ត អ្នកសម្របសម្រួលកម្មវិធី ក៏បានអោយទាំងពីរគូរនោះ ធ្វើការប្រកួតផ្លុំប៉ោង ប៉ោង ប្រសិនបើគូរមួយណាដែលអាចផ្លុំបានច្រើនជាងគេនោះ គូរនោះ នឹងទទួលបានកាដូ។ គូរដែលត្រូវប្រកួតប្រជែងនោះ គឺគូរកញ្ញាសុធារ៉ា និងលោកសុជា ប្រកួតជាមួយនឹងគូរកញ្ញាសួន ស្រីរ័ត្ន និងលោកវុទ្ធី។ គូរកញ្ញាសុធារ៉ា និងលោកសុជា ផ្លុំបានចំនួន១៥ប៉ោង ប៉ោង។ រីឯគូរកញ្ញាសួន ស្រីរ័ត្ន និងលោកវុទ្ធី ផ្លុំបានចំនួន១៤ប៉ោង ប៉ោងតិចជាងគូរកញ្ញាសុធារ៉ា និងលោកសុជា ទើបធ្វើអោយគូរកញ្ញាសុធារ៉ា ទទួលបានជ័យជំនះ។ កញ្ញាសុធារ៉ា និងលោកសុជា បានទទួលនូវកាដូ ក៏ប៉ុន្តែកាដូដែលកញ្ញាសុធារ៉ាទទួលបាន គឺកញ្ញាសុធារ៉ា បានប្រគល់ជូនលោកកាហ្សឺយ៉ាវិញ ហើយលោកសុជា ក៏បានប្រគល់ជូនកញ្ញាសាគីផងដែរ។

កម្មវិធីបន្ទាប់ គឺការបង្ហាញរបាំប្រពៃណីយ និងរបាំប្រជាប្រិយខ្មែរ មានដូចជា របាំជូនពរ របាំនាងមច្ឆា របាំច្រូតស្រូវ និងរបាំកន្សែងស្នេហ៏។ របាំទាំងនោះ​ សម្ដែងដោយក្រុមយុវជនរបស់អង្គការស្កេប និងក៏មានការបកស្រាយពន្យល់ពីអត្តន័យរបស់របាំនីមួយៗ ជូនអ្នកដែលកំពុងតែទស្សនាផងដែរ។ របាំប្រពៃណីយ និងរបាំប្រជាប្រិយខ្មែរ ធ្វើឡើងក្នុងគោលបំណង ចង់បង្ហាញជូនដល់ក្រុមបុគ្គលិករបស់មជ្ឈមណ្ឌលម៉េនស្ត្រីម ដែលមកពីប្រទេសជប៉ុន មកកំសាន្តនៅប្រទេសកម្ពុជាលើកដំបូង អោយឃើញថាប្រទេសកម្ពុជា មានវប្បធម៌ដ៏ល្អប្រពៃ គឺមានរបាំ ចម្រៀងប្រពៃណីយ សិល្បៈ ផ្សេងៗ។ល..។ ក្រោយពីការសម្ដែងរបស់អង្គការស្កេប បានបញ្ចប់ ក៏មានចំណាប់អារម្មណ៏ពីជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរឡើង បង្ហាញចំណាប់អារម្មណ៏របស់គាត់ថា គាត់ពិតជាសប្បាយរីករាយណាស់ ពេលបានមកប្រទេសកម្ពុជា ហើយជាលើកទីមួយរបស់គាត់ ទោះបីអាសធាតុក្ដៅបន្តិចក៏ដោយ។ គាត់បានអរគុណចំពោះបុគ្គលិកPPCIL ជនពិការ និងជំនួយការផ្ទាល់ខ្លួនទាំងអស់ដែលទទួលក្រុមរបស់គាត់យ៉ាងរាក់ទាក់បំផុត។ ជាចុងបញ្ចប់នូវកម្មវិធីការសម្ដែងរបាំ លោកអេតូមី ដែលជាជនពិការធ្ងន់ធ្ងរជនជាតិជប៉ុន បានឡើងថ្លែងអំណរគុណ និងជូនជាថវិកាបន្តិចបន្តួចដល់ក្រុមសម្ដែងរបស់អង្គការស្កេបផងដែរ។


វគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន
ការពន្យល់ណែនាំរបស់ជំនួយការផ្ទាល់ខ្លួនជនជាតិជប៉ុន
កម្មវិធីស្វែងរកដៃគូរយល់ចិត្ត
ប្រាំមួយគូរ ស្វែយល់ពីចណង់ចំណូលចិត្តរបស់ដៃគូរនីមួយៗ
ការប្រកួតប្រជែងយកជ័យជំនះ យ៉េៗ!!!
លោកសុខខេនពន្យល់អត្តន័យរបស់របាំប្រពៃណីយខ្មែរនីមួយៗ