Jan 29, 2013

បទបង្ហាញស្តីពី បញ្ហាពិការភាព

ថ្ងៃទី២៩ខែមករាឆ្នាំ២០១៣

មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានធ្វើបទបង្ហាញស្តីពីបញ្ហាពិការភាព នៅបឋមសិក្សាតាំងកសាំងដែលមានទីតាំង ភូមិចំការឪឡឹក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។អ្នកដែលទៅ ធ្វើបទបង្ហាញ មានដូចជាកញ្ញា ជា បុប្ផា កញ្ញា គង់សុធារ៉ា កញ្ញា ម៉ី មុន្នីរ័ត្ន កញ្ញា សួន ស្រីរ័ត្ន ជាជំនួយការផ្ទាល់ខ្ឡួន ហើយមា នប្អូនៗ សិស្សានុសិស្សចំនួន៣៩នាក់បានចូលរួមស្តាប់បទបង្ហាញ ស្តីពីបញ្ហាពិការភាព ដោយយក ចិត្ត ទុក ដាក់ ។ កញ្ញា ជា បុប្ផា បានសួរទៅកាន់ប្អូនៗថាដូចម្តេចដែលហៅថាពិការភាព? ប្អូនៗបានឆ្លើយថាដែលហៅថាពិការភាពគឺជនទាំងឡាយណាដែលខ្លះខាតឬ បាត់បង់  សរីរាង្គណាមួយ ។បន្ទាប់មកកញ្ញាបានសួរទៅប្អូនៗថាកត្តាអ្វីខ្លះធ្វើឲ្យពួកគាត់ពិការ?
ប្អូនៗបានឆ្លើយថាមកពី គ្រោះថ្នាក់ចរាចរណ៍ ជំងឺតម្កាត់ ដោយសារគ្រាប់មីន ពិការពីកំណើត និងគ្រោះថ្នាក់ការងារផ្សេងៗទៀត។
តើពេលដែលគាត់ធ្លាក់ខ្លួនពិការគាត់មានបញ្ហាអ្វីខ្លះ?ប្អូនៗបានឆ្លើយថា ពិបាករកស៊ីចិញ្ចឹមជីវិត
ពិបាករកគូរស្រករ មិនសូវមានការទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានទូទៅ ពិបាកទៅផ្សារ សាលារៀន វត្តអារាម ឬទីប្រជុំជននាៗ
កញ្ញាបន្តថាសម្រាប់ជនពិការធ្ងន់ធ្ងរគាត់មិនអាចធ្វើអ្វីបានដោយខ្លួនឯងបានទេ
គឺកាត់មានជំនួយការផ្ទាល់ខ្លួន ក្នុងការបំលាស់ទី ផ្លាស់ប្តូរសម្លៀកបំពាក់ ចំអិនអាហារ និងការងារផ្សេងៗ  ។ កញ្ញាបានបង្ហាញអំពីគំនូររបស់ជនពិការគូដោយប្រើមាត់នៅប្រទេសតៃវ៉ាន់
ថាគាត់មានលក្ខណៈពិសេសជាងអ្នកមិនពិការ ហើយជនពិការគ្រប់រូបគឺគាត់មានសិទ្ឋរស់នៅដោយ
ស្មើរភាពដូចជនមិនពិការដែរ។កញ្ញាបានពន្យល់ដល់ប្អូនៗថាទោះបីគាត់ជនពិការ តែគាត់អាចធ្វើការងារផ្សេងៗទៅតាមលក្ខណៈពិការរបស់គាត់ដូចជា៖ ជាងគំនូរ ជាងអេឡិចត្រូនិច ម៉ាស្សា លេងតន្រី ច្រៀង  វាយកុំព្យួទ័រនិងការងារផ្សេងៗទៀត។

បើសិនបច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានការចល័តទីចេញចូលងាយស្រូលសម្រាប់ជនពិការ
ជាពិសេសប្រព័ន្ឋជំនួយការផ្ទាល់ខ្លួនរបស់ជនពិការ គឺមិនមានបញ្ហាទេសម្រាប់ពួកគាត់។ ជាចុងក្រោយកញ្ញា ជាបុប្ផា សូមសំណូមពរដល់ប្អូនៗកុំមានការ
រើសអើងមកលើជនពិការនិងជួយលើកទឹកចិត្តដល់ពួកគាត់ ។និងសូមថ្លែងអំណរគុណដល់ លោក នាយកសាលាតាំងកសាំងបានអនុញ្ញាតអោយមជ្ឈមណ្ឌលPPCILធ្វើបទបង្ហាញស្តីពី បញ្ហាពិការភាពសូមជូនពរលោកនាយកនិងលោក គ្រូ អ្នកគ្រូ សិស្សានុសិស្សមានសុខភាពល្អ។


បទបញ្ហាស្តីពី បញ្ហាពិការភាព


ប្អូនៗបានឡើងឆ្លើយនិងសំនួរ
កញ្ញា ជាបុប្ផា បង្ហាញរូបភាពជនពិការដែលមានសមត្ថភាព
កញ្ញា ជា បុប្ផា និងលោកនាយកសាលាតាំងកសាំង
ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍