Feb 11, 2013

ប្រជុំក្រុមជនពិការដើម្បីអភិវឌ្ឍសហគមន៍( DCD)

ថ្ងៃទី 06 ខែ កុម្ភៈ ឆ្នាំ2013

មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ ( PPCIL)បានចុះទៅភូមិប្រយុគ ឃុំទំនប់
ស្រុកបាធាយ ខេត្តកំពងចាម ក្នុងគោលបំណងប្រជុំក្រុមជនពិការដើម្បីអភិវឌ្ឍសហគមន៍ ។
ក្រុមការងាររបស់មជ្ឈមណ្ឌល (PPCIL) ដែលបានចុះទៅធ្វើការសម្របសម្រួលមានចំនួន5នាក់ ។
លោក ម៉ី សាម៉ីត នាយកប្រតិបត្តិ, កញ្ញា ជា បុប្ផា ,កញ្ញា គង់ ស្រីញាណ (ហៅសុធារ៉ា) ,អ្នកស្រី ឡៅ ម៉ាលីកា,និងលោក គុណ សុជា (ជំនួយការផ្ទាល់ខ្លួន) ។
នៅម៉ោង01:00 រសៀលកម្មវិធីប្រជុំបានចាប់ផ្តើមក្រោមរបៀបវារៈធំៗចំនួន6គឺ៖
  1. ប្រាក់ឧបត្ថម្ភកញ្ញា ហ៊ុល ស្រីហ៊ុច
  2. លក់សម្ភារៈសិក្សាផ្សេងៗ
  3. រៀនជំនាញ
  4. ផ្តិតមេដៃយល់ព្រមលើឯកសារបទបញ្ជាផ្ទៃក្នុងនិងគោលការណ៍ផ្ទៃក្នុង
  5. អ្នកកាន់បញ្ជីរឺឯកសារផ្សេងៗ
  6. សាងសង់ជំរេល
លោក ម៉ី សាម៉ីតនាយកប្រតិបត្តិ បានមានប្រសាសន៍សូមឲ្យលោក បើន ចន្ថា អ្នកសម្របសម្រួស សមាជិកក្រុម (DCD) ឡើងរាយការណ៍ពីសកម្មភាពការប្រជុំកាលពីថ្ងៃ25 ខែធ្នូ ឆ្នាំ2012 ។លោក
បើន ចន្ថា បានជំរាបអោយដឹងថាតាំងពីថ្ងៃប្រជុំលើកមុនមករូបលោកមិនបានដឹងនាំ សមាជិកក្រុមជនពិការ (DCD) ប្រជុំទេ ប៉ុន្តែលោក បើន ចន្ថា បានជួបកញ្ញាហ៊ុល
ស្រីហ៊ុច ជាប្រធានក្រុមជាញឹកញាប់ណាស់ ហើយសមាជិកក្រុម (DCD) មិនទាន់ដឹងពីគោលដៅ
អោយច្បាស់លាស់នៅឡើយទេ ។
លោកបើន ចន្ថា បានទទួលប្រាក់ពីមជ្ឈមណ្ឌល (ដុងមឿន) នៅប្រទេសកូរ៉េ $50.00
ហើយគាត់បានយកប្រាក់នោះទៅចាក់ដីលើកទី1ចំនួន5 ឡានអស់ទឹកប្រាក់ចំនួន $31.50
លើកទី2ចាក់ចំនួន២ឡាន អស់ទឹកប្រាក់ចំនួន $17.00 ។ក្នុងឱកាសនោះកញ្ញា សំអុល សុផានិត បានរាយការណ៍ពីសកម្មភាព ការបង្រៀន ភាសា កូរ៉េ
ដល់ប្អូនៗក្នុងភូមិ ក្នុង1ខែកញ្ញា សំអុល សុផានិត បានទទួលប្រាក់ខែតែ $50.00ប៉ុណ្ណោះ
ហើយក្នុងមួយសប្តាហ៍ កញ្ញា សំអុល សុផានិត បង្រៀនពី ( ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ)
ចាប់ផ្តើមបង្រៀនពីម៉ោង5.00-6.00ល្ងាច ។
កញ្ញា សំអុល សុផានិត បានបន្តថាសិស្សដែលមកចុះឈ្មោះ ចូលរៀនភាសាកូរ៉េ ដំបូងក្នុង
1នាក់2,000រៀល ហេតុផលដែលយក២,០០០រៀលនោះគឺ សម្រាប់រាល់ ពេលសិស្សប្រលង ជាប់កញ្ញា នឹងយកប្រាក់ដែលប្រមូលបានក្នុង1នាក់2,000រៀលទិញជាកាដូរ រឺក៍ជប់លៀង ជូនពួកគាត់វិញ ។
មជ្ឈមណ្ឌល(ដុងមឿន)បានអោយកញ្ញា សុផានិត យកប្រាក់ពីសិស្សដែល ចូលរៀន ក្នុង1នាក់
10,000រៀល សម្រាប់មួយខែ ប៉ុនែ្តកញ្ញា សុផានិតបានសូមឲ្យយកត្រឹមតែ8,000រៀលប៉ុណ្ណោះ
ហើយសម្រាបក្មេងកំព្រា និងជនពិការសមាជិកក្រុម(DCD )គឺមិនយកប្រាក់ពីពួកគាត់ទេ ។
កញ្ញាបានបន្តទៀតថារូបគាត់ត្រូវយកវិក័យប័ត្រទៅឲ្យលោក សន សាន ដើម្បីយកប្រាក់ពីគាត់រាល់ ចំណាយផ្សេងៗ រឺក៍បា្រក់ខែរបស់កញ្ញា សំអុល សុផានិតជាដើម ។ កញ្ញា ហ៊ុល ស្រីហ៊ុច ជាប្រធានក្រុម(DCD) កញ្ញា ស្រីហ៊ុច ក៍ជាអ្នកលក់សម្ភារៈសិក្សា ដែល
មជ្ឈមណ្ឌល (ដុងមឿន) នៅប្រទេសកូរ៉េបានយកមកឲ្យលក់ដូចជា៖ សៀវភៅ ប៊ិច
កណ្តឹងក្មេងលេង ខ្មៅដៃ ក្រដាស់ព័ណ៌ កាល័រផាត់រូប ។ ប្រាក់ដែលលក់បានកញ្ញា ហ៊ុល ស្រីហ៊ុច
ប្រគល់អោយ សុផានិតជាអ្នកទុកហើយបានចាប់ផ្តើមលក់ពីថ្ងៃទី11 ខែមករា ឆ្នាំ2013 ស្រីហ៊ុច
បានបន្តថា ការលក់ឥវ៉ាន់រាល់ថ្ងៃមិនមានការលំបាកទេ ព្រោះអីកញ្ញាសុផានិត ជាអ្នក ជួយរៀបចំ
ឥវ៉ាន់សម្រាប់ដាក់លក់និងជួយសម្របសម្រួលការងារទូទៅដល់កញ្ញា ហើយឥវ៉ាន់ដែល ដាក់លក់ មិនចុះតំលៃបានទេ ។
កញ្ញា ជា បុប្ផា ជាអ្នកសម្របសម្រួលមាជិក(DCD) បានមានប្រសាសន៍ថា កញ្ញា ហ៊ុល ស្រីហ៊ុច
គាត់បានទទួលប្រាក់លើកទឹកចិត្តចំនួន$30.00ជារៀងរាល់ខែ ហើយមិនទទួល បានថ្លៃ ធ្វើដំណើរ
$1.00ទេរាល់ការប្រជុំ។ សមាជិកក្រុមDCDព្រមទាំងអ្នកសម្របសម្រួលបានសំរេចឲ្យកញ្ញាហ៊ុល
ស្រីហ៊ុច ជាអ្នកកាន់ប្រាក់ ដែលលក់បានទាំងអស់។
លោក ម៉ី សាម៉ីត បានបញ្ជាក់ឈ្មោះសមាជិក(DCD)ដែរចង់រៀនជំនាញមានដូចជា៖
  1. លោក អាត សំអឿន ចង់រៀនភាសាអង់គ្លេស និង ច្រៀង។
  2. កញ្ញា ល៉ីវ ស្រីអាន ចង់រៀនជំនាញកាត់ដេរសម្លៀកបំពាក់នារី ។
  3. កញ្ញា ហឿង ចាន់ទី ចង់រៀនជំនាញ កែរសម្ផស្សទូរទៅ 
  4. កញ្ញា ចិក រតនា ចង់រៀនជំនាញកាត់ដេរសម្លៀកបំពាក់នារី ។
  5. កញ្ញា ហ៊ុល ស្រីងហ៊ុច ចង់រៀនជំនាញកាត់ដេរសម្លៀកបំពាក់នារី ។
  6. លោក យ៉ែម យឿន ចង់រៀនភាសាអង់គ្លេសនិងភាសាកូរ៉េ ។
លោក ម៉ី សាម៉ីត បានបន្តថា អ្នកដែលបានទៅរៀនជំនាញចេះហើយនោះ
មជ្ឈមណ្ឌល(ដុងមឿន)នៅប្រទេសកូរ៉េ គាត់និងផ្តល់សម្ភារៈអោយសិស្សដែររៀនចប់មួយកំផ្លេរ
ព្រមទាំងឲ្យប្រាក់កម្ជីដោយមិនគិតការប្រាក់នោះទេ។
កញ្ញា ជា បុប្ផា បានមានប្រសាសន៍ទៀតថា សូមអោយសមាជិក(DCD) ទាំងអស់គ្នា ផ្តិតមេដៃ
លើបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ផ្ទែក្នុង អោយបានច្បាស់និងគោរពតាមបទបញ្ជាផ្ទៃក្នុង
និងគោលការណ៍ផ្ទៃក្នុងចាប់ពីថ្ងៃផ្តិតមេដៃនេះតទៅ។ កញ្ញា ជា បុប្ផា បានបន្តទៀតថា
តើសំរេចអោយនរណាជាអ្នកកាន់បញ្ជីរឺឯកសារអោយបានច្បាស់លាស់?
សមាជិកក្រុម(DCD)ព្រមទាំងអ្នកសម្របសម្រួលបានសំរេចអោយលោក យ៉ែម យឿន
ជាអនុប្រធានក្រុមជាអ្នកកាន់បញ្ជី រឺ ឯកសារផ្សេងៗ ។ បើសិនជាបាត់បង់ឯកសារណាមួយអនុប្រធានជាអ្នកទទួលខុសត្រូវ។កញ្ញា ជា បុប្ផា បានលើកពីបញ្ហាជំរេលមកប្រជុំពិភាក្សាគ្នាថា នៅទីកន្លែងដែល យើងប្រជុំ នេះគឺ
មិនមានជំរេល សម្រាប់ជនពិការដែលគាត់ប្រើប្រាស់រទេះរុញនោះទេ តើយើងគួរ
តែធ្វើយ៉ាងម៉េចដើម្បីឲ្យបានជំរេល?សូមអោយសមាជិកក្រុមជួយបញ្ចេញយោបល់ ។ លោក ម៉ី
សាម៉ីត បានផ្តល់យោបល់ដល់សមាជិកក្រុម ថាពួកយើងទាំងអស់គ្នាគួរតែទៅសុំជំរេល
ពីលោកស្រី មេឃុំ និងជួបចរចារជាមួយគាត់ ពីផលលំបាកពេលដែលអត់មានសាងសង
ជំរេលក្នុងការចល័តទីចេញចូលសម្រាប់ជនពិការគ្រប់រូប។
បញ្ហាផ្សេងៗ
កញ្ញា សំអុល សុផានិត បានជំរាបអោយដឹងថា មជ្ឈមណ្ឌល( ដុងមឿន) នៅប្រទេសកូរ៉េ បានទុកប្រាក់នៅនឹងលោក សន សាន ចំនួនសរុប$750.00 បន្ទាប់មកលោកសន សាន
បានដកប្រាក់នោះចំនួន$50.00អោយទៅ លោក សុខ សំអុល ធ្វើទ្រុងជ្រូកទុកដើម្បីឲ្យ
សមាជិកក្រុមជនពិការដើម្បីអភិវឌ្ឍសហគមន៍ចិញ្ចឹមជ្រូកជាមុខរបរ ប្រចាំថ្ងៃសម្រាប់សមាជិក
(DCD) ។លោក បើន ចន្ថា បានមានប្រសាសន៍ថាគាត់ធ្វើការជាមួយមជ្ឈមណ្ឌល ដុងមឿន ជិត២ឆ្នាំហើយ ហេតុអ្វីម្ចាស់ជំនួយមិនទុកចិត្តគាត់ទាល់តែសោះ ធ្វើអោយសមាជិកក្រុម មានការអន់ចិត្ត
និងម្ចាស់ជំនួយ ដែលមិនទុកចិត្តយើង បើសិនជាធ្វើការជាមួយគ្នាហើយមិនទុកចិត្តគ្នា វាអត់មានភាពកក់ក្តៅនិងភាពរីកចំរើនសម្រាប់ក្រុម(DCD) ។ លោក បើន ចន្ថា
បានបន្តថាតាំងពីម្ចាស់ជំនួយចេញទៅគឺនៅមានបញ្ហាជាច្រើន គាត់ចង់ចាក់ដីអោយបានច្រើនឡាន
ហើយគាត់ចង់រំកិលខ្ទមដាក់ជិតគ្នាហើយយកខ្ទមចាស់បិទជញ្ជាំងអោយជិតសម្រាប់អ្នកគេងយប់ដូចជា កញ្ញា ហ៊ុល ស្រីហ៊ុច កញ្ញា សំអុល សុផានិត ។ លោកបានបន្តទៀតថាចង់អោយម្ចាស់ជំនួយធ្វើកុងត្រាក្នុងការបង្រៀនសិស្សអោយបានច្បាស់លា
ស់ ហើយកុំព្យួទ័រដាក់ក្នុងលក្ខណៈផ្ទាល់ខ្លួនរឺសាធារណៈ។ លោកបើន ចន្ថា ចង់អោយមានគ្រូ
កុំព្យួទ័រម្នាក់មកបណ្តុះបណ្តាលសមាជិកក្រុម (DCD) ដើម្បីអោយពួកគាត់ចេះប្រើប្រាស់កុំព្យួទ័រ ។
គោលបំណងទៅអនាគត កញ្ញា សំអុល សុផានិត ចង់អោយជនពិការចេះស្រលាញ់គ្នា
ចេះយកយល់គ្នា ចង់ឃើញសមាជិកDCD មានភាពរឹងមាំ ហើយធ្វើការទាំងអស់គ្នា ក្នុង
សហគមន៍អោយមានភាពរីកចំរើន និងទទួលបានប្រាក់ខែរៀងខ្លួន។កញ្ញា សំអុល សុផានិត មិនចង់អោយលោក សន សាន ជាអ្នកបើកប្រាក់ខែ អោយគាត់ទេ
ព្រោះអីលោក សន សាន ជាអ្នកដទៃមិនមែនជាសមាជិកក្រុមឡើយ។ ចង់អោយសមាជិកក្នុងក្រុម
ខ្លួនឯង រឺក៍អ្នកសម្របសម្រួលPPCIL នឹងលោក ស្រី មេឃុំ ជាអ្នកបើកប្រាក់ខែឲ្យគាត់វិញ។កញ្ញា សំអុល សុផានិត បានសំណូមពរ អោយម្ចាស់ជំនួយជួយឧបត្ថម្ភ កាម៉ារ៉ា 1និងម៉ាស៊ីនព្រីន1
សម្រាប់ប្រើប្រាស់ក្នុងក្រុមជនពិការដើម្បីអភិវឌ្ឍសហគមន៍និងតំរូវការថ្នាក់ភាសារអង់គ្លេសនៅក្នុង
សហគមន៍។



សកម្មភាពអង្គរប្រជុំសមាជិកក្រុម DCD

លោក បើន ចន្ថា ឡើងរាយការណ៍សកម្មភាព

កញ្ញា សំអុល សុផានិត រាយការណ៍ពីសកម្មភាព