Mar 21, 2013

ប្រជុំក្រុមជនពិការដើម្បីអភិវឌ្ឍន៍សហគមន៍(DCD)

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃសជនពិការភ្នំពេញ (PPCIL)
បានចុះទៅភូមិប្រយុគ ឃុំទំនប់ ស្រុក បាធាយ ខេត្តកំពង់ចាម ក្នងគោលបំណង ចូលរួមប្រជុំក្រុមជនពិការដើម្បីអភិវឌ្ឍន៍សហគមន៍(DCD) ។ក្រុមការងា ររបស់មជ្ឈមណ្ឌលPPCIL ដែលបានចុះទៅធ្វើការសម្របសម្រួលមានចំនួន ៤នាក់១លោក ម៉ី សាម៉ីត ២កញ្ញា ជាបុប្ផា ៣កញ្ញា គង់ស្រីញាណ (សុធារ៉ា) ៤ លោក គុណ សុជា (ជំនួយការផ្ទាល់ខ្លួន) ។ នៅម៉ោង១:៣០ រសៀលកម្មវិធីប្រជុំបានចាប់ផ្តើមក្រោម របៀបវារៈដូច ខាង ក្រោម៖
១. រំលឹកកំណត់ហេតុចាស់
២. ក្រុមDCD រាយការពីសកម្មភាព
៣ .បញ្ហារៀនជំនាញ
៤  .ផ្សេងៗ
-    បញ្ហាសមាជិក
-    ផ្លូវជំរេល
កញ្ញា ជាបុប្ផា បានរាយការណ៍ពីកំណត់ហេតុចាស់កាលពីប្រជុំថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៣ បានធ្វើចេញជារបាយការណ៍រួចរាល់ហើយ និងបានបកប្រែជាភាសារអង់គ្លេស ផ្ញើរជូនមជ្ឈមណ្ឌល ដុងមឿន (Dongmun Center) នៅប្រទេសកូរ៉េរួចហើយ​​ ចាំតែខាងកូរ៉េ ឆ្លើយតបវិញទេ។
កញ្ញា ជាបុប្ផា សូមអោយសមាជិក្រុមDCDឡើងរាយការណ៍ពីសកម្មភាព លោកបើន ចន្ថា បានមានប្រសាសន៍ថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ លោក បានដឹងនាំប្រជុំសមាជិកក្រុម។
របៀបវារៈដូចជា៖

១ .ផ្លូវជំរេល
២ .វិន័យក្នុងក្រុម
៣ .លើកខ្ទមដាក់ស្របគ្នា
លោក បើន ចន្ថា និងកញ្ញា សំអុល សុផានិត បានដឹងនាំក្រុមជនេពិការដើម្បីអភិវឌ្ឍន៍សហគមន៍
ប្រជុំនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ កញ្ញា សំអុ សុផានិត បានមានប្រសាសន៍ថា កញ្ញា បានជួបពិភាក្សាជាមួយលោក ស្រីមេឃុំ ដើម្បីអោយគាត់ជួយសាងសង់ជំរេលមួយ នៅទីកន្លែងប្រជុំ ម៉្យាងវិញទៀតសមាជិកចូលរួមប្រជុំសុទ្ឋតែជនពិការពិបាកក្នុងការ ចល័តទីសម្រាប់ពួកគាត់ជាពិសេស អ្នកសម្របសម្រួលមកពីភ្នំពេញ ។ ក្រោយពីបាន ពិភាក្សាជាមួយលោក ស្រីមេឃុំ ពីបញ្ហាជំរេលរួចមក គាត់ក៍យល់ព្រម ជួយសាងសង់ជំរេលមួយ ដោយ ជួយ ចាក់ដី១ឡាន និងឈើ ហើយសមាជិកDCDជាអ្នកសម្របសម្រួលធ្វើ ។

ថ្ងៃទី១៥​សមាជិកក្រុមDCD បានធ្វើការប្រជុំក្រុម គោរពពេលាប្រជុំ និងវិន័យក្នុងក្រុម ព្រមទាំងតួនាទីរបស់ខ្លួនអោយបានច្បាស់ បើសិនជាសមាជិកក្រុមណាមួយ មិនគោរពគោលការណ៍បទបញ្ជាផៃក្នងនិងត្រូវដកចេញពីសមាជិកក្រុមភ្លាម។
លោក បើន ចន្ថា បានបន្តទៀតថា រូបលោក បានរំកិលខ្ទមដាក់ស្របគ្នា រួចរាល់ហើយ និងបានធ្វើរបងជុំវិញ បានយ់ាងស្អាត។
បញ្ហាដកប្រាក់
កញ្ញា សំអុល សុផានិត បានស្នើរសូមប្រាក់ពីលោក សន សាន ចំនួន 30$ មកជុសជុលកុំព្យួទ័រ ហើយកញ្ញាបាន ប្រមូលប្រាក់ពីសិស្សដែលរៀនភាសារកូរ៉េ យកទៅឲ្យគាត់។ លោក សន សានបានមានប្រសាសន៍ថា ប្រាក់ដែលទទួលបានពីសិស្សដែលរៀនកូរ៉េ មិនស្មើ ប្រាក់ខែដែលសុផានិតទទួលបានពី មជ្ឈមណ្ឌល (ដុងមឿន)។

លោក សន សាន ចង់អោយកញ្ញា ហឿង ចាន់ទីរៀនជំនាញកាត់ដេរវិញ ហើយអោយកញ្ញា ចាន់ទី មកគេងជាមួយសុផានិតដើម្បីអោយគាត់បានរៀនថ្នាក់អក្ខរកម្មផង ។ សូមបញ្ជាក់ពីមុនកញ្ញា ហឿង ចាន់ទី ចង់រៀន ជំនាញកែរសម្ផស្សទូទៅ ។
បញ្ហារៀនជំនាញ 

លោក ម៉ី សាម៉ីត បានមានមតិយោបល់ទៅលើការរៀនជំនាញរបស់សមាជិកDCD គាត់ចង់អោយអ្នកទាំងអស់គ្នា រៀនដេរវត្ថុអនុស្សាវរីយវិញ ពីព្រោះលោក បានស្គាល់អង្គការមួយនៅ វត្តថាន់ គេលក់វត្ថុអនុស្សាវរីយ៍ជាស្នាដៃរបស់ជនពិការ គេធ្វើអំពីស្បែក និងសូត្រ មានដូចជា៖ ការបូប  បន្តោងសោ និងចំឡាក់ជាដើម ។ល។ ហើយផលិតផលទាំងអស់នេះមានទីផ្សារស្រាប់នៅប្រទេសកម្ពជា ។ក្រោយពីបានស្តាប់ហេតុផល របស់លោក ម៉ី សាម៉ី រកមកពួកគាត់ដូរមករៀនដេរវត្ថុអនុស្សាវរីយ៍វិញ រួមមាន១.កញ្ញា ហ៊ុល ស្រីហុច ២.កញ្ញា ចិក រតនា ៣.ល៉ីវ ស្រីអាន ។
ចំនែកលោក អាត សំអឿន គាត់ចង់រៀនច្រៀង លោក ម៉ី សាម៉ីត ក៍បានទំនាក់ទំនងជាមួយ លោកគ្រូអាណុង រួចហើយ  គាត់និងមកបង្រៀ ដល់ផ្ទះកន្លែងដែរសំអឿនស្នាក់នៅភ្នំពេញ។
លោក បានមានប្រសាសន៍បន្តថា គំរោងថវិការអ្នកដែលរៀនជំនាញ គាត់បានផ្ញើរទៅ មជ្ឈមណ្ឌល ដុង មឿន រួចជាស្រេចហើយ ចាំតែខាងគេឆ្លើយតបវិញទេ។លោក​បានបន្តថា
លោក យ៉ែម យឿន វិញគាត់ចង់រៀនអក្សរសាស្រ្តអង់គ្លេស គឺរៀនរយៈពេល៤ឆ្នាំ ។
ក្រោយពីការប្រជុំជិតចប់ លោក បើនចន្ថា និងសមាជិកDCD បានសូមការពិភាក្សាជួយអ្នក សម្រប សម្រួល សូមដកសមាជិកក្រុមចំនួន៤នាក់ចេញដោយសា តែពួកគាត់ មិនសូវបាន ចូលរួម ប្រជុំ ម៉្យាងវិញទៀតពួកគាត់នៅក្មេង មិនទាន់យល់ ពីការងារ ក្នុងក្រុមណាមួយពួកគាត់ រវល់និង ការសិក្សាផងទើបមិនបានចូលរួមប្រជុំ ហើយក៍មិនសូវមានមតិយោបល់នៅក្នងអង្គប្រុជុំ ទើប សំរេចដកពួកគាត់ចេញ ពីក្រុមមានឈ្មោះដូចជា៖១. លោកម៉ៅ វេហា ២.លោកទន់ សាក់ ៣.លោក ឈិម សំណាង៤. លោក មុំ លីដា ។

គំរោងការណ៍ខែក្រោយលោក បើន ចន្ថា
១.  ធ្វើរបង
២ .ដាំផ្កា
៣. សាងសង់ជំរេល
៤.  យកកុំព្យួទ័រមកដាក់តំកល់បន្ថែម១គ្រឿង
៥ . រៀបចំថ្នាក់អង់គ្លេសនិង ទិញក្រណាត់មកបាំងកំដៅថ្ងៃ ។

អង្គប្រជុំត្រូវបានបញ្ចប់ទៅដោយរលូន កញ្ញា ជា បុប្ផា សូមថ្លែងអំណរគុណដល់សមាជិកក្រុមDCD
ដែលបានចំណាយពេលវេលាចូលរួមប្រជុំ ជូនពរបងៗប្អូនៗមានសុខភាពល្អ ប្រថ្នាអ្វីសូមអោយបានសំរេច ។

កញ្ញា ជា បុប្ផារំលឹកកំណត់ហេតុចាស់
សកម្មភាពក្នុងអង្គប្រជុំ
លើកខ្ទមដាក់ស្របគ្នានិងធ្វើរបង