Thursday, April 25, 2013

កិច្ចពិភាក្សាក្រុមការងារនៃមជ្ឈមណ្ឌលPPCILជាមួយនឹងអ្នកគ្រប់គ្រងផ្សារទំនើបសុវណ្ណា

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣
ក្រុមការងារនៃអង្គការPPCIL បានចុះទៅពិភាក្សាស្តីពីបញ្ហាចល័តទីចេញ-ចូល សម្រាប់ជនពិការនៅផ្សារទំនើបសុវណ្ណា ក្នុងទីក្រុងភ្នំពេញ ។ ក្រុមការងាររបស់PPCILចំនួន០៥នាក់ បានជួបលោក ជី សាំង ជាជំនួយការលោកប្រធានផ្សារទំនើបសុវណ្ណា និងជាប្រធានផ្នែកទីផ្សារ ។ កិច្ចពិភាក្សា បានជជែកគ្នាលើបញ្ហាសំខាន់ៗមួយចំនួនដូចជា ផ្លូវជម្រាល, បង្គន់អនាម័យ, បង្កាន់ដៃ, ចំណតយានយន្តសម្រាប់ជនពិការ និងស្លាកសញ្ញាផ្សេងៗ របស់ជនពិការ ។ សូមជម្រាបផងដែរថា នៅផ្សារទំនើបសុវណ្ណា ក៏បានសាងសង់ផ្លូវជម្រាល និងបង្គន់អនាម័យសម្រាប់ជនពិការប្រើប្រាស់ហើយ ប៉ុន្តែនៅមានការខ្វះខាតផ្នែកបច្ចេកទេសខ្លះដូចជា បង្គន់អនាម័យមានទំហំធំល្មមអាចអោយជនពិការប្រើរទេះរុញ ចូលបាន តែបែរជាទ្វារបង្គន់បើកចូលក្នុងទៅវិញ។ នេះជាហេតុធ្វើអោយជនពិការប្រើរទេះរុញ ចូលទៅហើយមិនអាចទាញទ្វារបិទបាន ។ រីឯកន្លែងចំណតរថយន្តវិញ គ្មានផ្លូវជម្រាល សម្រាប់ឡើងទៅជណ្តើរយន្តប្រអប់ទេនៅជាន់ចំណតរថយន្ត។ នេះជាចំណុតខ្វះខាតបន្តិចបន្តួចដែលត្រូវកែតម្រូវសម្រាប់អោយជនពិការទាំងអស់គ្នាអាចប្រើប្រាស់ពេល    ទៅកំសាន្ត ញ៉ាំអាហារ និងទិញសម្ភារៈផ្សេងៗ នៅផ្សារទំនើបសុវណ្ណា ។

ក្រុមការងារបានសំណូមពរ ទ
ៅអ្នកគ្រប់គ្រងនៅផ្សារទំនើបសុវណ្ណា ដូចតទៅ៖
១. សូមជួយសម្រួលផ្លូវជម្រាលផ្លូវចូ
លផ្សារទំនើប ពីព្រោះមុននឹងចូលដល់ផ្លូវជម្រាលដែលផ្សារបានសាងសង់រួច គឺមានខឿនផ្លូវកំពស់ប្រហែល១០សង់ទីម៉ែត្រ ជាហេតុធ្វើអោយជនពិការប្រើរទេះរុញមិនអាចចេញ-ចូលបានដោយខ្លួនឯង និងសូមសាងសង់ផ្លូវជម្រាលនៅជាន់ចំណតរថយន្ត ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ។
២. សូមកែសម្រួលបង្គន់អនាម័យដោយបើកទ
្វារចេញក្រៅ និងបំពាក់បង្កាន់ដៃដែក ។
៣. សូមជួយសាងសង់ចំណតរថយន្តសម្រាប់ជ
នពិការតាមលក្ខណៈស្តង់ដា ។
៤. សូមបំពាក់ស្លាកសញ្ញាជនពិការ ដូចជាសញ្ញាផ្លូវជម្រាល, សញ្ញាចំណតរថយន្តសម្រាប់ជនពិការ និងសញ្ញាបន្ទប់ទឹកជនពិការ ។ល។


យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រ
ាលជ្រៅដែលលោកតំណាងផ្សារទំនើបសុវណ្ណា បានចំណាយពេលដ៏មានតម្លៃមកពិភាក្សាជាមួយក្រុមការងារPPCIL ដើម្បីបំបែកឧបសគ្គសម្រាប់យើងទាំងអស់គ្នា ។
 
ក្រុមការងារមជ្ឈមណ្ឌលPPCILពិភាក្សាជាមួយជំនួយការអ្នកគ្រប់គ្រងផ្សារទំនើបសុវណ្ណា
បរិវេណផ្សារទំនើបសុវណ្ណា