May 2, 2013

ប្រជុំក្រុមជនពិការដើម្បីអភិវឌ្ឍសហគមន៍(DCD)

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ(PPCIL)
បានចុះទៅធ្វើការសម្របសម្រួលនៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងគោលបំណងចូលរួមប្រជុំក្រុមជនពិការដើម្បីអភិវឌ្ឍសហគមន៍(DCD)៕ ក្រុមការងារមជ្ឈមណ្ឌលPPCIL ដែលចុះទៅធ្វើការសម្របសម្រួលមានចំនួន០៦នាក់រួមមាន លោកម៉ី សាម៉ី កញ្ញា ជាប្ផា កញ្ញាគង់ ស្រីញៀន(ហៅសុធារ៉ា) អ្នកនាង ឡៅ មាលីកា លោកគុណ សុជានិងកញ្ញា សន ស្រីណាន៕ នៅម៉ោង១;00រសៀល កម្មពិធីប្រជុំចាប់ផ្តើមរបៀបវារ:ដូចខាងក្រោម៖


  1. រលឹកកំណត់ហេតុចាស់
  2. ក្រុមDCDរាយការណ៍ពីសកម្មភាព
  3. ផ្សេអៗ
  • រៀនជំនាញ
  • ផ្សព្វផ្សាយបញ្ហាពិការភាព
ជាកិច្ចចាប់ផ្តើមកញ្ញា ជាបុប្ផា បានថ្លែងអំណរគុណចំពោះសមាជិកDCDនីងបុគ្គលិកPPCIL ដែលមានវត្តមានចូលរួមប្រជុំក្នុងថ្ងៃនេះ។

សមាជិកក្រុមDCDចូលរួមប្រជុំចំនួន០៧នាក់ រួមមាន ១.លោកបើន ចន្ថា ២.លោកអាត សំអឿន ៣.លោក យ៉ែម យឿន ៤កញ្ញាហ៊ុល ស្រីហ៊ុច ៥.កញ្ញាចិក រតនា ៦.កញ្ញាហឿង ចាន់ទី ៧.កញ្ញា សំអុល សុផានិត នោះអវត្តមាន១នាក់គឺកញ្ញា ល៉ី ស្រីអាន ។

1.រលឹកកំណត់ហេតុចាស់

កញ្ញាជា បុប្ផា បានរាយការណ៍ពីកំណត់ហេតុចាស់កាលពីប្រជុំថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៣ បានធ្វើចេញជារបាយការណ៍រួចរាលហើយ និងបកប្រែជាភាសារអង់គ្លេស ផ្ញើរជូនមជ្ឈមណ្ឌល ដុងមឿន(Dong mun Center) នៅប្រទេសកូរ៉េ រួចហើយ ចាំតែខាងកូរ៉េ ឆ្លើយតប អ៊ឺម៉េលដែល បានផ្ញើរទៅ។
កញ្ញាជាបុប្ផា សូមអោយសមាជិកDCDឡើងរាយការណ៍ពីសកម្មភាព

2.រាយការណ៍ពីសកម្មភាពរបស់ក្រុមDCD

  លោកយ៉ែម យឿន បានមានប្រសាសន៍ថាកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣
សមាជិកក្រុមជនពិការដើម្បីអភិវឌ្ឍសហគមន៍(DCD) បានដឹងនាំប្រជុំដោយលោក បើន ចន្ថា ក្រោមរបៀបវារ:

១ ផ្លូវជម្រាល
២ ទិញក្រណាត់មកបាំងកំដៅថ្ងៃ
៣ បង្កើនសមត្ថភាពសមាជិកក្រុម(DCD)

លោក យ៉ែម យឿនបានបន្តទៀតថា ការប្រជុំកាលពីថ្ងៃទី១០ខែមេសា ឆ្នាំ២០១៣
មានសមាជិកចូលរួមប្រជុំចំនួន០៣នាក់រួមមាន លោក បើន ចន្ថា លោកយ៉ែម យឿន កញ្ញា ហ៊ុល ស្រីហ៊ុច ក្នុនោះអវត្តមានចំនួន០៥នាក់មានដូចជា៖ ១.លោក អាត សំអឿន ២.កញ្ញា សំអុល សុផានិត ៣.កញ្ញា ហឿង ចាន់ទី ៤.កញ្ញាចិក រតនា ៥. កញ្ញាល៉ីវ ស្រីអាន ។

កញ្ញា ជា បុប្ផា បានសួរទៅលោក បើន ចន្ថា តើហេតុអ្វីបានជាគម្រោងដែលលោក គ្រង់ទុកកាលពីខែមីនាមិនបានសំរេច ដូចជា ការធ្វើជម្រាល ទិញក្រណាត់មកបាំងកំដៅថ្ងៃ និងដាំផ្កាជាដើម ។ 

លោកបើន ចន្ថា បានមានប្រសាសន៍ថាបញ្ញាធ្វើផ្លូវជម្រាលនៅទីប្រជុំនេះ មានការអាក់ ខានដោយសារតែ រូបលោកនិងសមាជិកក្រុម មិនបានដឹងថាឡានគេមកចាក់ ដីនៅស្រះនេះទេ បើគាត់ដឹងនិងអោយគេចាក់ដីមួយឡាន ដើម្បីទុកធ្វើជម្រាល ។ ចំណែករឿងទិញក្រណាត់មកបាំងកំដៅថ្ងៃវិញ ក្នុងអំឡុងពេលនេះមិនទាន់មានថវិកាទិញទេ ។
បញ្ហាដាំផ្កា មានការអាក់ខានដោយសារតែសុផានិតដាំមិនបានល្អ រូបលោកក៍ដកចេញ ចាំដាំសាជាថ្មី ។
លោក បើន ចន្ថា បានបន្តទៀតថារូបលោកនិងសមាជិកក្រុមនិងបន្តធ្វើផែនការនេះ អោយបានសំរេច ក្នុងខែខាងមុខ ។


ក្នងឱកាសនោះលោក បើន ចន្ថា បានសំណូមពរដល់កញ្ញា ហ៊ុល ស្រីហ៊ុច រាល់ការប្រជុំ សមាជិកក្រុមDCD នៅពេលដែលគ្មានអ្នកសម្របសម្រួលមកពីភ្នំពេញ ថវិកាចំនួ១០,០០០រៀល យកមកទិញផ្លែឈើ រឺក៍ទឹកបរិសុទ្ឋពេលប្រជុំម្តងៗជារៀងរាល់ខែពីព្រោះ កញ្ញា ហ៊ុល ស្រីហ៊ុច ជាប្រធានក្រុមហើយបានប្រាក់ឧបត្ថម្ភពីម្ចាស់ជំនួយក្នុងមួយខែ30$ ហើយសមាជិកក្រុ មក៍យល់ ព្រមតាមការស្នើសុំរបស់លោកបើន ចន្ថា ។ លោក ម៉ី សាម៉ីត បានមានមតិយោបល់ថា សមាជិកDCDទាំងអស់គួរតែជួយបដិភាគ បន្តិចបន្ទួចតាមដែលយើងអាចធ្វើទៅបាន សម្រាប់កញ្ញា ហ៊ុល ស្រី ហ៊ុច គាត់បានជួយបដិភាគ១០,០០០រៀល ចុះសមាជិកក្រុមជួយបន្ថែម មួយនាក់៥០០រឺ១,០០០ទៀតទៅ រឹតតែល្អ សមាជិកក្រុមយល់ព្រមតាមយោបល់របស់លោក ម៉ី សាម៉ីត ។

រៀនជំនាញ

លោក លោក ម៉ី សាម៉ីត បានមានប្រសាសន៍ថា សមាជិកDCDដែលរៀនជំនាញនៅទីក្រុង ភ្នំពេញរូបលោក បានផ្ញើរគម្រោងថវិកាសម្រាប់រៀន ប្រាំមួយខែអស់ទឹកប្រាក់ជិត ៦,០០០$រាល់ការស្នាក់នៅ អាហារហូបនិងសម្ភារះប្រចាំថ្ងៃ សម្រាប់ពួកគាត់ ។ ប៉ុន្តែជាលទ្ឋផល មិនទាន់ទទួលបានចំលើយនៅឡើយទេ តែបើសិនជាគម្រោងធ្លាក់មកពេលណាអ្នករៀនជំនាញ និងចាប់ផ្តើម ។

ក្នុងអង្គប្រជុំកញ្ញា សំអុល សុផានិត បាន មានប្រសាសន៍ថា កញ្ញា បានស្នើសុំប្រាក់ពីលោក សន សាន ចំនួន៤០,០០០រៀល គោលបំណងយកមកទិញកង្ហារមួយសម្រាប់ប្រើប្រាស់ លោក ក៍យល់ព្រម
តាមសំណូមពរ ។ សម្រាប់ប្រាក់ដែលលក់សម្ភារះបាន២៥២,៥០០រៀល បានយកទៅ ទិញវិញអស់ហើយ ។

ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់កញ្ញា ជាបុប្ផា បានលើកយកកម្មវិធីផ្សព្វផ្សាយ បញ្ហាពិការភាព មកបង្ហាញប្អូនៗអោយមានការយល់ដឹងអំពីពិការភាព កញ្ញាបានលើកយក៤ចំនុចមកបង្ហាញ

១  ដូចម្តេចហៅថាពិការភាព
២  បញ្ហាពិការភាពបណ្តាលមកពីអ្វីខ្លះ?
៣  តើពិការភាពមានប៉ុន្មានប្រភេទ?
៤   សមត្ថភាពរបស់ជនពិការ

ប្អូនៗសមាជិកDCD ពីមុនពួកគាត់មិនបានយល់ដឹងពីបញ្ហាពិការទេ ពេលគាត់បាន ស្តាប់បទ បង្ហាញរួចពួកគាត់មានការយល់ដឹងបានច្រើន ពីបញ្ហាពិកាភាព ។



សកម្មភាពពេលប្រជុំក្រុម