សូមបញ្ជាក់ផងដែរថា នៅអាកាសយានស្ថានអន្តរជាតិភ្នំពេញ គឺមានបន្ទប់អនាម័យសម្រាប់ ជនពិការប្រើប្រាស់រួចហើយ ប៉ុន្តែការសាងសង់ នូវមានចំនុចខ្វះខាតបន្ទិចបន្ទួច មិនអាច ប្រើប្រាស់ងាយ ស្រូលតាមតម្រូវការរបស់ជនពិការនៅឡើយទេ ។ ដូច្នេះក្រុមការបានធ្វើសំណើរ ដែលបង្ហាញពីសេចក្តីត្រូវការរបស់ជនពិការដូចជា ដាក់ស្លាកសញ្ញា ទ្វារបើកចេញក្រៅ និងត្រូវបំពាក់បង្កាន់ដៃសម្រាប់ជនពិការ៕ ល៕
រាល់សំណើររបស់ក្រុមការងារបានលើកឡើងអ្នកគ្រប់គ្រងផ្នែករដ្ឋបាល បានទទួល យកដោយក្តីរីក រាយ ហើយគាត់នឹងយកសំណើរនេះទៅរាយការណ៍ជូន លោកប្រធានឲ្យបានជ្រាប ដើម្បី ធ្វើការ កែសម្រួល ។
ក្រុមការងារមជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណដល់ លោកប្រធាន និងអ្នកគ្រប់គ្រង នៅអាកាសយានស្ថានអន្តរជាតិភ្នំពេញ ដែលបានចំណាយពេលវេលា ដ៍មានតំលៃ ចូលរួមពិភាក្សាអំពី បន្ទប់អនាម័យ សម្រាប់ជនពិការ និងធ្វើការកែសម្រួលនៅចំនុចខ្វះខាត សម្រាប់ជនពិការ សូមជូនពរ មានសុខភាពល្អ ប្រាថ្នាអ្វីសូមបានសំរេច ។
អាគាររដ្ឋបាលអាកាសយានស្ថានភ្នំពេញ |
កិច្ចពិភាក្សា |
បន្ទប់អនាម័យ |