Jul 25, 2013

ជម្រាលចល័តនេះ ពិតជាងាយស្រួលសម្រាប់ជនពិការ

 ថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០១៣

ក្រុមការងារមជ្ឈមណ្ឌលPPCIL  ចំនួន៤នាក់បានចុះទៅពិភាក្សានិងចរចា ជាមួយ លោក ស្រីប្រធានផ្សារអេបផល ម៉ាត ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ឋរស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រុមការងារមជ្ឈមណ្ឌល បានលើកយក បញ្ហាមួយ មកពិភាក្សា គឺ ផ្លូវជម្រាលនៅមុខមាត់ទ្វារ អេបផល ម៉ាត ពីព្រោះនៅផ្សារអេបផល ម៉ាត គឺមិនមានផ្លូវ ជម្រាលសម្រាប់ជនពិការប្រើប្រាស់នៅឡើយ មូលហេតុនេះហើយ បានជាមជ្ឈមណ្ឌលPPCIL ធ្វើការដាក់លិខិតណាត់ជួបលោក ស្រីប្រធានផ្សារ ជាញឹកញាប់ ប៉ុន្តែការណាត់ជួប គឺមិនបានជាលទ្ឋផលអ្វីឡើយ ពីព្រោះម្ចាស់ផ្សារអេបផល ម៉ាត គាត់ មិនព្រមយកការស្នើសុំនេះទេ ។ប៉ុន្តែមជ្ឈមណ្ឌល PPCIL គឺមានជម្រាលចល័តមួយ ដើម្បីធ្វើជាគំរូ គឺមិនមានការប៉ះពាល់ដល់កន្លែងចតឡាននោះទេ ។ គាត់ក៍ទទួលយកការណាត់ជួបពិភាក្សាជាមួយក្រុមការងារ ប៉ុន្តែគួរអោយសោកស្តាយ ពេលក្រុមការងារទៅដល់បែរជាមិនបានជួបលោកស្រីប្រធានផ្សារអេបផល ម៉ាត គឺមានការរវល់មិនបាននៅកន្លែងនោះទេ តែហេតុអ្វីបានជាគាត់មិនទទួលខុសត្រូវ ចំពោះពាក្យសំដីសន្សានេះសោះ ។ ហើយគ្រាន់តែដាក់ជម្រាលមួយនៅមុខមាត់ទ្វារម៉ាត សោះពិបាកអីក៍យ៉ាងនេះ ប្រើប្រាស់បានទាំងអស់គ្នា ស្រួលទាំងពីការ រុញឥវ៉ាន់ឡើង រទេះកូនក្មេង និងមនុស្សចាស់ជរា ក៍អាចប្រើបាន ជាពិសេសគឺជនពិការដែលគាត់ត្រូវការទិញសម្ភារ: ផ្សេងៗ
ក៍អាចចូលទិញបាន ហើយផលប្រយោជន៍គឺបានទាំងអស់គ្នា ។

ក្រុមការងារមជ្ឈមណ្ឌលPPCILគឺមិនបោះបង់នៅការណាត់ជួបលោកស្រី ប្រធានផ្សារអេបផល ម៉ាត

នោះទេ យើងនឹងធ្វើការណាត់ជួបគាត់ជាថ្មីម្តងទៀត ដើម្បីអោយគាត់ទទួលយក នៅសំណើរ របស់មជ្ឈមណ្ឌល។

                                         កសាងសង្គមមួយសម្រាប់យើងទាំងអស់គ្នា




ខ្ញុំពិតជាត្រូវការជម្រាលនេះនៅមុខផ្សារអេបផល ម៉ាតណាស់





ធ្វើសិទ្ឋិឲ្យក្លាយជាការពិត