Jul 30, 2013

លទ្ឋផលការពិភាក្សានៅអាកាសយានស្ថានអន្តរជាតិភ្នំពេញ

ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៣ ក្រុមការងាររបស់មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ(PPCIL) ចំនួន០៤នាក់មានដូចជា លោក ម៉ី សាម៉ីត កញ្ញាជា បុប្ផា លោកគុណ សុជា កញ្ញាសិទ្ឋ សុគន្ឋបុផា បានចុះទៅចរចានឹងពិភាក្សាជាមួយផ្នែករដ្ឋបាលនៃអាកាសយានស្ថានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងពិភាក្សាអំពី បញ្ហាបន្ទប់អនាម័យសម្រាប់ជនពិការ ។

សូមបញ្ជាក់ផងដែរថា នៅអាកាសយានស្ថានអន្តរជាតិភ្នំពេញ គឺមានបន្ទប់អនាម័យសម្រាប់ ជនពិការប្រើប្រាស់រួចហើយ ប៉ុន្តែការសាងសង់ នូវមានចំនុចខ្វះខាតបន្ទិចបន្ទួច មិនអាច ប្រើប្រាស់ងាយ ស្រូលតាមតម្រូវការរបស់ជនពិការនៅឡើយទេ ។  ដូច្នេះក្រុមការបានធ្វើសំណើរ ដែលបង្ហាញពីសេចក្តីត្រូវការរបស់ជនពិការដូចជា ដាក់ស្លាកសញ្ញា ទ្វារបើកចេញក្រៅ និងត្រូវបំពាក់បង្កាន់ដៃសម្រាប់ជនពិការ៕ ល៕

រាល់សំណើររបស់ក្រុមការងារបានលើកឡើងអ្នកគ្រប់គ្រងផ្នែករដ្ឋបាល បានទទួល យកដោយក្តីរីក រាយ ហើយគាត់នឹងយកសំណើរនេះទៅរាយការណ៍ជូន លោកប្រធានឲ្យបានជ្រាប ដើម្បី ធ្វើការ កែសម្រួល ។

ក្រុមការងារមជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណដល់ លោកប្រធាន និងអ្នកគ្រប់គ្រង នៅអាកាសយានស្ថានអន្តរជាតិភ្នំពេញ ដែលបានចំណាយពេលវេលា ដ៍មានតំលៃ ចូលរួមពិភាក្សាអំពី បន្ទប់អនាម័យ សម្រាប់ជនពិការ  និងធ្វើការកែសម្រួលនៅចំនុចខ្វះខាត សម្រាប់ជនពិការ សូមជូនពរ មានសុខភាពល្អ ប្រាថ្នាអ្វីសូមបានសំរេច ។

អាគាររដ្ឋបាលអាកាសយានស្ថានភ្នំពេញ


កិច្ចពិភាក្សា


បន្ទប់អនាម័យ