Jul 23, 2013

លទ្ឋផលកិច្ចពិភាក្សារវាងមជ្ឈមណ្ឌលPPCILជាមួយអ្នកគ្រប់គ្រងផ្សារអារ៉ូណា( ARONA mart)

ព្រឹកថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៣

ក្រុមការងារមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL) ចំនួន០៤នាក់ មានដូចជា កញ្ញា ជា បុប្ផា កញ្ញាប្រាក់វ៉ាន់ដា អ្នកនាងឡៅ ម៉ាលីកានឹងលោកគុណ សុជា បានចុះទៅធ្វើការចរចា និងពិភាក្សាជាមួយលោក សេង ជួ ជាប្រធានគ្រប់គ្រង នៅផ្សារអារ៉ូណា (ARONA) ដែលមានទីតាំងនៅផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទូលគោក រាជធានីភ្នំពេញ ។

គោលបំណងរបស់ក្រុមការងារដែលយកមកពិភាក្សា ស្តីពីការចល័តទី ចេញចូល ងាយស្រួល សម្រាប់ជនពិការនៅក្នុងផ្សារអារ៉ូណា(ARONA)  ហើយមជ្ឈមណ្ឌល PPCIL បានធ្វើការផ្តោតសំខាន់ទៅលើជនពិការដែលគាត់ប្រើប្រាស់រទេះរុញ ឬក៍ជនពិការដែលគាត់កាន់ ឈើជ្រក់  និងចាស់ជរាពួកគាត់ក៍អាចប្រើប្រាស់ផ្លូវជម្រាលនេះបានផងដែរ ៕

កញ្ញា ជា បុប្ផា បានសំណូមពរ និងស្នើសុំឲ្យលោក សេង ជួ ជាប្រធានគ្រប់គ្រងនៅផ្សារអារ៉ួណា ជួយកែរសម្រួលតែបញ្ហាមួយចំនុចទេគឺ ផ្លូវជម្រាល ច្រកចូលមាត់ទ្វារ ផ្សារអារ៉ូណា ពីព្រោះនៅមុខ
មាត់ទ្វារគឺមានខឺនចំនួន២កាំ ធ្វើឲ្យជនពិការដែលគាត់ប្រើប្រាស់រទេះរុញ ពិបាកក្នុងការចូលផ្សារ ទិញសម្ភារ:ផ្សេងៗ ដែលគាត់ត្រូវការ ។  ក្រោយពីបានពិភាក្សាគ្នារួចមក លោក សេង ជួ គាត់និងយកបញ្ហាដែលបាននិយាយគ្នាក្នុងថ្ងៃនេះ ទៅជម្រាបដល់ម្ចាស់ផ្សារឲ្យគាត់បានដឹងពី ឧបសគ្គសម្រាប់ជនពិការ  ។

មជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណដល់លោក សេង ជួ ដែលបានចំណាយពេលវេលា ធ្វើការពិភាក្សា ជាមួយក្រុមការងា និងសូមជូនពរ លោក ប្រធានផ្សារព្រមទាំងបុគ្គលិកដែល បំរើការងារនៅក្នុងផ្សារអារ៉ូណា មានសុខភាពល្អ ប្រាថ្នាអ្វីសូមអោយបានសំរេច ។

កិច្ចពិភាក្សា


រួមគ្នាធ្វើសិទ្ឋិឲ្យក្លាយជាការពិត