Jul 23, 2013

លទ្ឋផលកិច្ចពិភាក្សាក្រុមការងារPPCIL និងអ្នកគ្រប់គ្រង តេលាម៉ាត ណតប្រ៊ីដ

រសៀលថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៣

 ក្រុមការងារនៃមជ្ឈមណ្ឌលPPCIL បានចុះទៅពិភាក្សាស្តីពី ការចល័តទីចេញចូល សម្រាប់ជនពិការ នៅ( តេលាម៉ាត ណតប្រីដ)មានទីតាំងស្ថិតនៅផ្លូវ២០០៤ ។ ក្រុមការងារចំនួន០៥នាក់រួមមាន លោកវ៉ែន រតនា កញ្ញាគង់សុធារ៉ា កញ្ញាសិទ្ឋិគន្ឋបុប្ផា អ្នកនាងឡៅ ម៉ាលីកា និងលោកគុណ សុជា បានជួបពិភាក្សាជាមួយលោក ជួន បុត្រ ជាអនុប្រធានគ្រប់គ្រង់នៅ( តេលា ម៉ាត ណតប្រ៊ិដ)ផ្លូវ២០០៤ កិច្ចពិភាក្សាគឺផ្តោតសំខាន់ទៅលើការចល័តទីចេញចូល សម្រាប់ជនពិការមានដូចជា ផ្លូវជម្រាល និងបន្ទប់ទឹក និងចំណតរថយន្តសម្រាប់ជនពិការ ។

សូមបញ្ជាក់ផងដែរថា នៅតេលា ម៉ាត ណតប្រ៊ិដ គឺមិនមានការល័តទីល្អសម្រាប់ជនពិការនោះទេ
ច្រកចូលមាត់ទ្វារ ម៉ាត គឺមានកាំជណ្តើរពីរកាំ ហើយបង្គន់អនាម័យមានទំហំធំទូលាយហើយ ប៉ុន្តែទ្វារបើកចូល ក្នងនិងមានកាំជណ្តើរពីរកាំ ធ្វើឲ្យជនពិការពិបាកក្នុងការប្រើប្រាស់បើគ្មាន អ្នកជួយដល់គាត់ ទាំងនេះហើយជាឧបសគ្គ សម្រាប់ជនពិការគ្រប់រូប ។

ក្នុងឱកាសនោះក្រុមការងារមជ្ឈមណ្ឌលPPCIL បានសំណូមពរ និងស្នើសូមឲ្យតេលា ម៉ាត ណតប្រ៊ិដ ជួយកែរសម្រួលនូវចំនុចខ្វះខាតមានដូចខាងក្រោម

១.សូមជួយសាងសង់ផ្លូវជម្រាល ច្រកចូលមាត់ទ្វា ម៉ាត ដើម្បីឲ្យជនពិការងាយស្រួលក្នុង ការប្រើរទេះរុញ ។

២. សូមជួយកែរសម្រួលបង្គន់អនាម័យមានទ្វារបើកចេញក្រៅ និងសាងសង់ផ្លូវជម្រាល មុខបង្គន់អនាម័យ  ។

៣.សូមជួយសាងសង់ចំណតរថយន្តសម្រាប់ជនពិការ

៤.បំពាក់ស្លាកសញ្ញានៅតាម មានបង្គន់អនាម័យ និងផ្លូវជម្រាលសម្រាប់ជនពិការ ។

លោកជួន បុត្រ គាត់បានមានប្រសាសន៍ថា រូបលោក មិនហ៊ានសម្រេចទេ ពីព្រោះគាត់គ្រាន់តែជាអនុប្រធានគ្រប់គ្រងប៉ុណ្ណោះ ប៉ុន្តែគាត់និងយកការពិភាក្សាក្នុងថ្ងៃនេះ នៅអង្គប្រជុំប្រចាំខែ  ដើម្បីឲ្យលោកប្រធានគាត់បានជ្រាបនៅបញ្ហានិងឧបសគ្គ សម្រាប់ជនពិការ ។

កិច្ចពិភាក្សា

ច្រកចូលបន្ទប់ទឹក

បង្គន់អនាម័យ
តេលា ម៉ាត