Friday, August 23, 2013

កិច្ចពិភាក្សារវាងក្រុមការងារPPCIL ជាមួយ លោកនួន ច័ន្ទថុល

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង១០ព្រឹក ក្រុមការងារមជ្ឈមណ្ឌលPPCILចំនួន៤នាក់ បានចុះទៅធ្វើការចរចានិងពិភាក្សាជាមួយលោក នួន ច័ន្ទថុល ជាជំនួយការប្រធាននៅមជ្ឈមណ្ឌលពាណិជ្ជកម្ម អ៊ែតវូត  ដែលមានទីតាំងនៅតាម បណ្តោយផ្លូវសហព័ន្ឋរស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កិច្ចពិភាក្សាស្តីអំពី ការចល័តទីចេញ ចូល សម្រាប់ជនពិការដែលប្រើប្រាស់រទេះរុញ ។សូមបញ្ជាក់ផងដែរថា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម អ៊ែតវូត គឺមានការចល័តទីល្អសម្រាប់ជនពិការប្រើប្រាស់នោះទេ ដូច្នេះហើយបានជាមជ្ឈមណ្ឌល PPCIL បានដាក់លិខិតសូមការណាត់ជួបដើម្បីពិភាក្សា អ្វីដែលជាឧបសគ្គសម្រាប់ជនពិការ ។
ក្រុមការងារ បានស្នើរសុំនិងសំណូមពរឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម អ៊ែតវូត មាន៤ចំនុចដូចខាងក្រោម

១. សាងសង់ផ្លូវជម្រាល
២. បន្ទប់អនាម័យ
៣. ស្លាកសញ្ញា
៤. ចំណតរថយន្តសម្រាប់ជនពិការ

ក្រោយពីបានពិភាក្សាគ្នាអស់រយ:ពេលជិត៣០នាទីរួចមកគាត់បានមានប្រសាសន៍ថា
រូបលោកនិងសាងសង់ផ្លូវជម្រាលនៅមុខជណ្តើរយន្តដើម្បីអោយជនពិការងាយស្រួលប្រើប្រាស់ តែបើននៅមុខហាងលក់ទំនិញផ្សេងទៀតគាត់ហ៊ានសំរេចនោះទេ ពីព្រោះថា អគារនីមួយៗ គឺបានលក់ និងជួលអោយអ្នកជំនួញអស់ហើយ ។

ប៉ុន្តែគាត់និងយកសំណើរនេះទៅពិភាក្សាគ្នារាល់ការប្រជុំប្រចាំខែ បើសិនជាបានលទ្ឋផលយ៉ាង គាត់និងទំនាក់ទំនងមកមជ្ឈមណ្ឌលPPCIL វិញ ។

មជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់លោកពួ នួន ច័ន្ទថុល ដែលបានចំណាយពេលវេលាដ៍មានតម្លៃចូលរួមពិភាក្សា ការចល័តទីសម្រាប់ជនពិការក្នុងថ្ងៃនេះ សូមគោរពជូនលោកពូ មានសុខភាពល្អ ប្រាថ្នាអ្វីសូមអោយបានសំរេច ។


កិច្ចពិភាក្សា

លោក នួន ច័ន្ទថុល

មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែត វូត
                                   
                                        កសាងសង្គមមួយសម្រាប់យើងទាំងអស់គ្នា

Thursday, August 15, 2013

កិច្ចពិភាក្សារវាងក្រុមការងារPPCILជាមួយប្រធានផ្នែករដ្ឋបាលនៃធនាគារ តៃវ៉ាន់

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣  ម៉ោង៩:00ព្រឹក

ក្រុមការងារមជ្ឈមណ្ឌលPPCILចំនួន៥នាក់ បានចុះទៅជួបចរចានិងពិភាក្សាជាមួយអ្នកតំណាង ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ លីមីតធីត គឺកញ្ញា សុខឡា ប្រធានផ្នែករដ្ឋបាល ក្រុមការងារបានជួបពិភាក្សាស្តីពី ការចល័តទីចេញចូលសម្រាប់ជនពិការ នៅក្នុងធនាគារ តៃវ៉ាន់ ។ ការពិភាក្សានេះផ្តោតសំខាន់ទៅលើបញ្ហាដូចជា ផ្លូវជម្រាល ស្លាកសញ្ញា និងបន្ទប់អនាម័យសម្រាប់
ជនពិការប្រើប្រាស់ ។ ក្រុមការងារPPCIL បានស្នើសុំអោយ ធនាគារ តៃវ៉ាន់ជួយកែរសម្រួល អ្វីដែលជាឧបសគ្គ ដូចបានជម្រាប់ខាងលើ  ។  កញ្ញា សុខឡា ប្រធានផ្នែករដ្ឋបាល បានមានប្រសាសន៍ថា គាត់មិនហ៊ានសម្រេច នោះទេ គឺសូមយកសំណើរនេះទៅជម្រាបដល់ លោកនាយក ជាមុនសិន ហើយបើសិនជាលោកនាយក ឆ្លើយតបយ៉ាងណា គាត់នឹងជូនដំណឹងមកក្រុមការងារPPCILយ៉ាងឆាប់រហ័ស ។



កិច្ចពិភាក្សា

ធនាគារតៃវ៉ាន


                  (ធ្វើសិទ្ឋិឲ្យក្លាយជាការពិត និងកសាងសង្គមមួយសម្រាប់យើងទាំងអស់គ្នា)

កិច្ចពិភាក្សារវាងក្រុមការងារPPCILជាមួយប្រធានរដ្ឋបាល ស្ថាបនាលីមីតធីត

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ក្រុមការងារមជ្ឈមណ្ឌលPPCIL ចំនួន៤នាក់បានចុះទៅជួប ប្រធានផ្នែករដ្ឋបាល ស្ថាបនាលីមីតធីត ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវសហពន្ឋ័រស្ស៊ី សាខាពោធិ៍ចិនតុង ក្នុងគោលបំណងស្តីពីការចល័តទីចេញចូល សម្រាប់ជនពិការ  ។
សូមបញ្ជាក់ផងដែរថា នៅស្ថាបនាលីមីតធីត សាខាពោធិ៍ចិនតុង គឺមានការចល័តទីល្អសម្រាប់ ជនពិការ រួចហើយប៉ុន្តែនៅមានចំនុចខ្លះខាតបន្តិចគឺ បន្ទប់ទឹកធំទូលាយហើយតែ មាត់ទ្វាររាងតូច ពិបាករុញរទេះចូលនិងមិនមានបំពាក់បង្កាន់ដៃសម្រាប់ជនពិការនៅឡើយ ។
ក្រុមការងារPPCIL បានស្នើសុំនិងសំណូមពរ ដល់ប្រធានផ្នែករដ្ឋបាលជួយកែរសម្រួលនូវអ្វីដែល ជាឧបសគ្គសម្រាប់ជនពិការមានដូចជា

១.មាត់ទ្វារបន្ទប់អនាម័យអោយធំទូលាយដើម្បីងាយស្រួលរទេះប្រើប្រាស់
២. បំពាក់បង្កាន់ដៃសម្រាប់ជនពិការកាន់
៣.បំពាក់ស្លាសញ្ញាជនពិការ

ក្រោយពីបានធ្វើការពិភាក្សាប្រហែលជា១៥នាទីរួចមក ប្រធានផ្នែករដ្ឋបាល ស្ថាបនាលីមីតធីត បានមានប្រសាសន៍ថាគាត់និងយកសំណើរនេះទៅជម្រាបដល់លោកប្រធានជាមុនសិន ពីព្រោះគាត់មិនហ៊ានសម្រេចឡើយ។ ហើយបើសិនជាលោកនាយកសម្រេចយ៉ាងណា គាត់និងផ្តល់ដំណឹងមកមជ្ឈមណ្ឌលPPCIL។

ក្រុមការងារមជ្ឈមណ្ឌលPPCILសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រធានផ្នែករដ្ឋបាលដែលបានចំណាយពេលវេលាដ៍មានតម្លៃជួបពិភាក្សាជាមួយនិងក្រុមការងារមជ្ឈណ្ឌលសូមគោរពជូនពរសុខភាពល្អ និងជោកជ័យគ្រប់ភារកិច្ច ។


ស្ថាបនាលីមីតធីត

កិច្ចពិភាក្សា



ធ្វើសិទ្ឋិឲ្យក្លាយជាការពិត

Monday, August 12, 2013

កិច្ចពិភាក្សាក្រុមការងារPPCILជាមួយសាលាអន្តរជាតិអារិចកាំងប្រ៊ិដ និងសាលាអន្តរជាតិកម្ពុជា

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង៣:00-៣:២០នាទីរសៀល ក្រុមការងារ មជ្ឈមណ្ឌល PPCILចំនួន៥នាក់បានចុះទៅធ្វើការចរចានិងពិភាក្សាជាមួយនិងប្រធានផ្នែករដ្ឋបាលនៃសាលាអន្តរជាតិអារិចកាំងប្រ៊ិដ ដែលមានទីតាំងនៅបណ្តោយផ្លូវសហពន្ឋ័រស្ស៊ី  ។ក្នុងគោលបំណងចរចានិងពិភាក្សាស្តីពីការចល័តទីចេញ ចូលសម្រាប់ជនពិការ នៅក្នុងសាលា សូមបញ្ជាក់ផងដែរថានៅសាលាអន្តរជាតិអារិចកាំងប្រ៊ដគឺមិនមានជម្រាលសម្រាប់ជនពិការប្រើប្រាសនៅឡើយដូច្នេះហើយបានជាក្រុមការងារPPCIL ធ្វើការដាក់លិខិតណាត់ជួបដើម្បី ពិភាក្សាលើ បញ្ហា ផ្លូវ ជម្រាល និងបន្ទប់អនាម័យសម្រាប់ជនពិការ ។ ក្រោយពីបានពិភាក្សា គ្នារយ:ពេល២០ នាទីរួចមក ពួកគាត់បានយល់ពីសកម្មភាពមជ្ឈមណ្ឌលPPCIL ហើយគាត់បានមានប្រសាសន៍ ថាគាត់ និងយកការសំណួមពរនេះទៅដល់លោកនាយកសាលា ដើម្បីឲ្យគាត់ជ្រាបនៅ ឧបសគ្គស ម្រាប់ជនពិការ ។

ក្រុមការងារបានធ្វើការស្នើសុំមានដូចជា

១. សូមសាងសងផ្លូវជម្រាលនៅចំច្រកទ្វារ ដែលមានកាំចំនួន៥
២.បន្ទប់អនាម័យគឺកែរទ្វារបើកចេញក្រៅនិងសាងសង់ជម្រាល

មជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណដល់ប្រធានផ្នែករដ្ឋបាលដែលបានចំណាយពេល វេលាដ៍មានតម្លៃក្នងការពិភាក្សាជាមួយនិងក្រុមការងារសូមជនពរមានសុខភាពល្អ និងជោកជ័យគ្រប់ភារកិច្ច ។

សាលាអន្តរជាតិអាមេរិចកាំងប្រ៊ិដ

ក្រុមការងារជួបពិភាក្សាជាមួយផ្នែរដ្ឋបាល


នៅម៉ោង៣:៤០នាទីល្ងាចក្រុមការងារមជ្ឈមណ្ឌលPPCIL បានទៅជួបលោកនាយករងនៃសាលា
អន្តរជាតិកម្ពុជា ដែលមានទីតាំងតាមនៅបណ្តោយផ្លូវសហពន្ឋ័រស្ស៊ី  ក្នុងគោលបំណងស្តីពីការ ចល័តទី ចេញចូលសម្រាប់ជនពិការ ។  សូមបញ្ជាក់ផងដែរថានៅសាលាអន្តរជាតិកម្ពុជា គឺមានបញ្ជុះតម្លៃ៣០% សម្រាប់ជនពិការ ប៉ុន្តែនៅក្នុងសាលាគឺមិនបន្ទប់អនាម័យសម្រាប់ជន ពិការប្រើប្រាស់នោះទេ ដូច្នេះហើយបានជាមជ្ឈមណ្ឌលPPCIL ធ្វើការណាត់ជួបពិភាក្សាពីបញ្ហាខាង លើសម្រាប់ជនពិការ ដើម្បីធ្វើយ៉ាងអោយមានការចល័តទីចេញចូលងាយស្រួល ពេលដែល មានជនពិការទៅសិក្សានៅសាលាអន្តរជាតិកម្ពុជា ពីព្រោះថាជនពិការគាត់ក៍មានសិទ្ឋចូលរៀន ដូចជន មិនពិការដែរ ។ ក្រុមការងារមជ្ឈមណ្ឌលPPCIL បានធ្វើការសំណូមពរនិងស្នើសុំ ដល់ លោក នាយករង នៅពីរចំនុចដូចខាងក្រោម

១. បន្ទប់អនាម័យកែរទ្វារចេញក្រៅ

២ .និងសាងសង់ជម្រាលនៅមុខមុខបន្ទប់អនាម័យ

ក្រោយពីបានធ្វើការពិភាក្សាអស់រយ:ពេលប្រហែលជា១៥ នាទីរួចមកលោក នាយករង  គាត់បានមានប្រសាសន៍ថា រូបលោកនិងយកសំណើរនេះទៅដល់លោកនាយក ឲ្យគាត់បានជ្រាប។ ហើយគាត់បានបន្តទៀតថា សំណើរនេះអាចធ្វើបាន នៅក្នងសាលាអន្តរជាតិកម្ពុជា ។

មជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណដល់លោក នាយករង ដែលបានចំណាយពេលវេលាដ៍ មានតម្លៃក្នុងការជួបពិភាក្សាជាមួយក្រុមការងារលើបញ្ហាការចល័តទីចេញចូលសម្រាប់ជនពិការសូមជូនពរសុខភាពល្អ និងជោកជ័យគ្រប់ភារកិច្ច ។

សាលាអន្តរជាតិកម្ពុជា

កិច្ចពិភាក្សាជាមួយ លោកនាយករង

Friday, August 9, 2013

កិច្ចពិភាក្សារវាងមជ្ឈមណ្ឌលPPCIL និងអ្នកតំណាងក្រុមហ៊ុន ប្រេងឥន្ទន: កម្ពុជាតេលា

ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣


ក្រុមការងារមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL) ចំនួន៤នាក់មានដូចជា លោកវ៉ែន រតនា កញ្ញាគង់ ស្រីញៀន កញ្ញាប្រាក់ វណ្ណដា លោក គុណសុជា បានចុះទៅធ្វើការចរចានិងពិភាក្សាជាមួយលោក អេង កុសល ជាអ្នកតំណាងក្រុមហ៊ុន ប្រេង ឥន្ទន: កម្ពុជាតេលា ក្នុងគោលបំណង ស្តីពីការចល័តទីចេញចូលសម្រាប់ជនពិការ ។មូលហេតុដែលមជ្ឈមណ្ឌលជ្រើសយកក្រុមហ៊ុន ប្រេងឥន្ទន:កម្ពុជាតេលា មកធ្វើការចរចា ពីព្រោះ ថានៅ រាជធានីភ្នំពេញគឹមានសាខា តេលាច្រើនហើយក៍មាន ម៉ាត ដូច្នេះហើយបានជា មជ្ឈមណ្ឌលPPCIL បានដាក់លិខិតសុំការណាត់ជួបដើម្បីពិភាក្សា។ ក្នុងកិច្ចពិភាក្សានេះក្រុមការងារPPCILបានសំណូមពរ និងស្នើរសុំឲ្យ ក្រុមហ៊ុន ប្រេងឥន្ទន: កម្ពុជា តេលា ជួយកែសម្រួលការចល័តទីចេញចូល សម្រាប់ជនពិការនៅតាមសាខា ប្រេង ឥន្ទន:តេលា ដែលមានម៉ាត និងបន្ទប់អនាម័យ ដើម្បីអោយជនពិការ អាច ចូលទិញ របស់ប្រើប្រាស់និងចូលបន្ទប់អនាម័យ បានដោយ គ្មានឧបសគ្គ សម្រាប់ពួកគាត់។

 មានដូចជា

១. ផ្លូវជម្រាលចូលម៉ាត
២. បន្ទប់អនាម័យធំទូលាយនិងបង្កាន់ដៃព្រមទាំងទ្វារបើកចេញក្រៅ
៣. ស្លាកសញ្ញាជនពិការ
៤. ចំណតរថយន្ត

ក្រោយពីធ្វើការពិភាក្សាអស់រយ:ពេលជិត៣០នាទីរួចមក លោកអេង កុសល បានមានប្រសាសន៍ថា
គាត់និងជួយយកសំណើរនេះទៅដល់ថ្នាក់លើ ហើយគាត់សូមឲ្យក្រុមការងារយកប្លង់បន្ទប់អនាម័យ
មកឲ្យគាត់ដើម្បីងាយស្រួលក្នុងការសាងសង់កុំអោយខុសស្តង់ដា ហើយគាត់និងជួយជ្រោមជ្រែង ពីព្រោះនេះជាការងារមួយដ៍ល្អជួយដល់សង្គម ។

ក្រុមការងាមជ្ឈមណ្អលPPCIL សង្ឃឹមយ៉ាងមុតមាំថា លោកប្រធាន ក្រុមហ៊ុ នប្រេងឥន្ទន: កម្ពុជា តេលា និងយល់ព្រមតាមការស្នើរសុំជាក់ជាមិនខាន់ ។

ក្រុមការងារមជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណចំពោះលោក អេង កុសល ជាអ្នកតំណាងក្រុម
ហ៊ុន ប្រេងឥន្ទន:កម្ពុជាតេលា ដែលបានចំណាយពេលវេលាដ៍មានតម្លៃមកពិភាក្សា ជាមួយ ក្រុមការងារ សូមជូនពរលោកប្រធាននិងអ្នកគ្រប់គ្រងទាំងអស់មានសុខភាពល្អ ប្រថ្នាអ្វីសូ មបានសម្រេច ។

កិច្ចពិភាក្សា
លោកអេង កុសល


ក្រុមហ៊ុនកម្ពុជាតេលា

                                           កសាងសង្គមមួយសម្រាប់យើងទាំងអស់គ្នា

Monday, August 5, 2013

ច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ឋិជនពិការ

                       ប្រកាសឱ្យប្រើ

ច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ឋិជនពិការ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៩ នាសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៤ និងដែលព្រឹទ្ឋសភាបាន យល់ស្របតាមទម្រង់និងគតិនៃច្បាប់នេះទាំងស្រុកដោយគ្មានការកែប្រែអ្វីឡើយ  កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩ នាសម័យប្រជុំវិសាមញ្ញ ហើយដែលមាន សេចក្តី ទាំងស្រុង  ។


សៀវភៅច្បាប់


ជំពួកទី៥ ការចេញចូលទីកន្លែងសាធារណ:

មាត្រា ២១

រាល់ទីកន្លែងសាធារណ: ត្រូវរៀបចំឱ្យមានលក្ខណ:ងាយស្រួលចេញចូលសម្រាប់ជនពិការ គ្រប់ប្រភេទ ដូចជាការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាកសញ្ញានានា ។

មាត្រាទី២២

ក្រសួងមានសមត្ថកិច្ចដែលបានផ្តល់លិខិតអនុញ្ញាតិលើគម្រោងសាងសង់ ការសាងសង់និងត្រួត ពិនិត្យសំណង់ទីកន្លែងសាធារណ: ត្រូវធានាលក្ខណ:ងាយស្រួលចេញចូលរបស់ជនពិការ ដូចមានចែងក្នុងមាត្រា២១នៃច្បាប់នេះ ។


ជម្រាលសម្រាប់ជនពិការ
បន្ទប់អនាម័យសម្រាប់យើងទាំងអស់គ្នា



ចំណតឡាន
បន្ទប់អនាម័យ

 រួមគ្នាធ្វើសិទ្ឋិឲ្យក្លាយជាការពិត