Aug 9, 2013

កិច្ចពិភាក្សារវាងមជ្ឈមណ្ឌលPPCIL និងអ្នកតំណាងក្រុមហ៊ុន ប្រេងឥន្ទន: កម្ពុជាតេលា

ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣


ក្រុមការងារមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL) ចំនួន៤នាក់មានដូចជា លោកវ៉ែន រតនា កញ្ញាគង់ ស្រីញៀន កញ្ញាប្រាក់ វណ្ណដា លោក គុណសុជា បានចុះទៅធ្វើការចរចានិងពិភាក្សាជាមួយលោក អេង កុសល ជាអ្នកតំណាងក្រុមហ៊ុន ប្រេង ឥន្ទន: កម្ពុជាតេលា ក្នុងគោលបំណង ស្តីពីការចល័តទីចេញចូលសម្រាប់ជនពិការ ។មូលហេតុដែលមជ្ឈមណ្ឌលជ្រើសយកក្រុមហ៊ុន ប្រេងឥន្ទន:កម្ពុជាតេលា មកធ្វើការចរចា ពីព្រោះ ថានៅ រាជធានីភ្នំពេញគឹមានសាខា តេលាច្រើនហើយក៍មាន ម៉ាត ដូច្នេះហើយបានជា មជ្ឈមណ្ឌលPPCIL បានដាក់លិខិតសុំការណាត់ជួបដើម្បីពិភាក្សា។ ក្នុងកិច្ចពិភាក្សានេះក្រុមការងារPPCILបានសំណូមពរ និងស្នើរសុំឲ្យ ក្រុមហ៊ុន ប្រេងឥន្ទន: កម្ពុជា តេលា ជួយកែសម្រួលការចល័តទីចេញចូល សម្រាប់ជនពិការនៅតាមសាខា ប្រេង ឥន្ទន:តេលា ដែលមានម៉ាត និងបន្ទប់អនាម័យ ដើម្បីអោយជនពិការ អាច ចូលទិញ របស់ប្រើប្រាស់និងចូលបន្ទប់អនាម័យ បានដោយ គ្មានឧបសគ្គ សម្រាប់ពួកគាត់។

 មានដូចជា

១. ផ្លូវជម្រាលចូលម៉ាត
២. បន្ទប់អនាម័យធំទូលាយនិងបង្កាន់ដៃព្រមទាំងទ្វារបើកចេញក្រៅ
៣. ស្លាកសញ្ញាជនពិការ
៤. ចំណតរថយន្ត

ក្រោយពីធ្វើការពិភាក្សាអស់រយ:ពេលជិត៣០នាទីរួចមក លោកអេង កុសល បានមានប្រសាសន៍ថា
គាត់និងជួយយកសំណើរនេះទៅដល់ថ្នាក់លើ ហើយគាត់សូមឲ្យក្រុមការងារយកប្លង់បន្ទប់អនាម័យ
មកឲ្យគាត់ដើម្បីងាយស្រួលក្នុងការសាងសង់កុំអោយខុសស្តង់ដា ហើយគាត់និងជួយជ្រោមជ្រែង ពីព្រោះនេះជាការងារមួយដ៍ល្អជួយដល់សង្គម ។

ក្រុមការងាមជ្ឈមណ្អលPPCIL សង្ឃឹមយ៉ាងមុតមាំថា លោកប្រធាន ក្រុមហ៊ុ នប្រេងឥន្ទន: កម្ពុជា តេលា និងយល់ព្រមតាមការស្នើរសុំជាក់ជាមិនខាន់ ។

ក្រុមការងារមជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណចំពោះលោក អេង កុសល ជាអ្នកតំណាងក្រុម
ហ៊ុន ប្រេងឥន្ទន:កម្ពុជាតេលា ដែលបានចំណាយពេលវេលាដ៍មានតម្លៃមកពិភាក្សា ជាមួយ ក្រុមការងារ សូមជូនពរលោកប្រធាននិងអ្នកគ្រប់គ្រងទាំងអស់មានសុខភាពល្អ ប្រថ្នាអ្វីសូ មបានសម្រេច ។

កិច្ចពិភាក្សា
លោកអេង កុសល


ក្រុមហ៊ុនកម្ពុជាតេលា

                                           កសាងសង្គមមួយសម្រាប់យើងទាំងអស់គ្នា