Aug 12, 2013

កិច្ចពិភាក្សាក្រុមការងារPPCILជាមួយសាលាអន្តរជាតិអារិចកាំងប្រ៊ិដ និងសាលាអន្តរជាតិកម្ពុជា

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង៣:00-៣:២០នាទីរសៀល ក្រុមការងារ មជ្ឈមណ្ឌល PPCILចំនួន៥នាក់បានចុះទៅធ្វើការចរចានិងពិភាក្សាជាមួយនិងប្រធានផ្នែករដ្ឋបាលនៃសាលាអន្តរជាតិអារិចកាំងប្រ៊ិដ ដែលមានទីតាំងនៅបណ្តោយផ្លូវសហពន្ឋ័រស្ស៊ី  ។ក្នុងគោលបំណងចរចានិងពិភាក្សាស្តីពីការចល័តទីចេញ ចូលសម្រាប់ជនពិការ នៅក្នុងសាលា សូមបញ្ជាក់ផងដែរថានៅសាលាអន្តរជាតិអារិចកាំងប្រ៊ដគឺមិនមានជម្រាលសម្រាប់ជនពិការប្រើប្រាសនៅឡើយដូច្នេះហើយបានជាក្រុមការងារPPCIL ធ្វើការដាក់លិខិតណាត់ជួបដើម្បី ពិភាក្សាលើ បញ្ហា ផ្លូវ ជម្រាល និងបន្ទប់អនាម័យសម្រាប់ជនពិការ ។ ក្រោយពីបានពិភាក្សា គ្នារយ:ពេល២០ នាទីរួចមក ពួកគាត់បានយល់ពីសកម្មភាពមជ្ឈមណ្ឌលPPCIL ហើយគាត់បានមានប្រសាសន៍ ថាគាត់ និងយកការសំណួមពរនេះទៅដល់លោកនាយកសាលា ដើម្បីឲ្យគាត់ជ្រាបនៅ ឧបសគ្គស ម្រាប់ជនពិការ ។

ក្រុមការងារបានធ្វើការស្នើសុំមានដូចជា

១. សូមសាងសងផ្លូវជម្រាលនៅចំច្រកទ្វារ ដែលមានកាំចំនួន៥
២.បន្ទប់អនាម័យគឺកែរទ្វារបើកចេញក្រៅនិងសាងសង់ជម្រាល

មជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណដល់ប្រធានផ្នែករដ្ឋបាលដែលបានចំណាយពេល វេលាដ៍មានតម្លៃក្នងការពិភាក្សាជាមួយនិងក្រុមការងារសូមជនពរមានសុខភាពល្អ និងជោកជ័យគ្រប់ភារកិច្ច ។

សាលាអន្តរជាតិអាមេរិចកាំងប្រ៊ិដ

ក្រុមការងារជួបពិភាក្សាជាមួយផ្នែរដ្ឋបាល


នៅម៉ោង៣:៤០នាទីល្ងាចក្រុមការងារមជ្ឈមណ្ឌលPPCIL បានទៅជួបលោកនាយករងនៃសាលា
អន្តរជាតិកម្ពុជា ដែលមានទីតាំងតាមនៅបណ្តោយផ្លូវសហពន្ឋ័រស្ស៊ី  ក្នុងគោលបំណងស្តីពីការ ចល័តទី ចេញចូលសម្រាប់ជនពិការ ។  សូមបញ្ជាក់ផងដែរថានៅសាលាអន្តរជាតិកម្ពុជា គឺមានបញ្ជុះតម្លៃ៣០% សម្រាប់ជនពិការ ប៉ុន្តែនៅក្នុងសាលាគឺមិនបន្ទប់អនាម័យសម្រាប់ជន ពិការប្រើប្រាស់នោះទេ ដូច្នេះហើយបានជាមជ្ឈមណ្ឌលPPCIL ធ្វើការណាត់ជួបពិភាក្សាពីបញ្ហាខាង លើសម្រាប់ជនពិការ ដើម្បីធ្វើយ៉ាងអោយមានការចល័តទីចេញចូលងាយស្រួល ពេលដែល មានជនពិការទៅសិក្សានៅសាលាអន្តរជាតិកម្ពុជា ពីព្រោះថាជនពិការគាត់ក៍មានសិទ្ឋចូលរៀន ដូចជន មិនពិការដែរ ។ ក្រុមការងារមជ្ឈមណ្ឌលPPCIL បានធ្វើការសំណូមពរនិងស្នើសុំ ដល់ លោក នាយករង នៅពីរចំនុចដូចខាងក្រោម

១. បន្ទប់អនាម័យកែរទ្វារចេញក្រៅ

២ .និងសាងសង់ជម្រាលនៅមុខមុខបន្ទប់អនាម័យ

ក្រោយពីបានធ្វើការពិភាក្សាអស់រយ:ពេលប្រហែលជា១៥ នាទីរួចមកលោក នាយករង  គាត់បានមានប្រសាសន៍ថា រូបលោកនិងយកសំណើរនេះទៅដល់លោកនាយក ឲ្យគាត់បានជ្រាប។ ហើយគាត់បានបន្តទៀតថា សំណើរនេះអាចធ្វើបាន នៅក្នងសាលាអន្តរជាតិកម្ពុជា ។

មជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណដល់លោក នាយករង ដែលបានចំណាយពេលវេលាដ៍ មានតម្លៃក្នុងការជួបពិភាក្សាជាមួយក្រុមការងារលើបញ្ហាការចល័តទីចេញចូលសម្រាប់ជនពិការសូមជូនពរសុខភាពល្អ និងជោកជ័យគ្រប់ភារកិច្ច ។

សាលាអន្តរជាតិកម្ពុជា

កិច្ចពិភាក្សាជាមួយ លោកនាយករង