Aug 15, 2013

កិច្ចពិភាក្សារវាងក្រុមការងារPPCILជាមួយប្រធានរដ្ឋបាល ស្ថាបនាលីមីតធីត

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ក្រុមការងារមជ្ឈមណ្ឌលPPCIL ចំនួន៤នាក់បានចុះទៅជួប ប្រធានផ្នែករដ្ឋបាល ស្ថាបនាលីមីតធីត ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវសហពន្ឋ័រស្ស៊ី សាខាពោធិ៍ចិនតុង ក្នុងគោលបំណងស្តីពីការចល័តទីចេញចូល សម្រាប់ជនពិការ  ។
សូមបញ្ជាក់ផងដែរថា នៅស្ថាបនាលីមីតធីត សាខាពោធិ៍ចិនតុង គឺមានការចល័តទីល្អសម្រាប់ ជនពិការ រួចហើយប៉ុន្តែនៅមានចំនុចខ្លះខាតបន្តិចគឺ បន្ទប់ទឹកធំទូលាយហើយតែ មាត់ទ្វាររាងតូច ពិបាករុញរទេះចូលនិងមិនមានបំពាក់បង្កាន់ដៃសម្រាប់ជនពិការនៅឡើយ ។
ក្រុមការងារPPCIL បានស្នើសុំនិងសំណូមពរ ដល់ប្រធានផ្នែករដ្ឋបាលជួយកែរសម្រួលនូវអ្វីដែល ជាឧបសគ្គសម្រាប់ជនពិការមានដូចជា

១.មាត់ទ្វារបន្ទប់អនាម័យអោយធំទូលាយដើម្បីងាយស្រួលរទេះប្រើប្រាស់
២. បំពាក់បង្កាន់ដៃសម្រាប់ជនពិការកាន់
៣.បំពាក់ស្លាសញ្ញាជនពិការ

ក្រោយពីបានធ្វើការពិភាក្សាប្រហែលជា១៥នាទីរួចមក ប្រធានផ្នែករដ្ឋបាល ស្ថាបនាលីមីតធីត បានមានប្រសាសន៍ថាគាត់និងយកសំណើរនេះទៅជម្រាបដល់លោកប្រធានជាមុនសិន ពីព្រោះគាត់មិនហ៊ានសម្រេចឡើយ។ ហើយបើសិនជាលោកនាយកសម្រេចយ៉ាងណា គាត់និងផ្តល់ដំណឹងមកមជ្ឈមណ្ឌលPPCIL។

ក្រុមការងារមជ្ឈមណ្ឌលPPCILសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រធានផ្នែករដ្ឋបាលដែលបានចំណាយពេលវេលាដ៍មានតម្លៃជួបពិភាក្សាជាមួយនិងក្រុមការងារមជ្ឈណ្ឌលសូមគោរពជូនពរសុខភាពល្អ និងជោកជ័យគ្រប់ភារកិច្ច ។


ស្ថាបនាលីមីតធីត

កិច្ចពិភាក្សា



ធ្វើសិទ្ឋិឲ្យក្លាយជាការពិត