Aug 23, 2013

កិច្ចពិភាក្សារវាងក្រុមការងារPPCIL ជាមួយ លោកនួន ច័ន្ទថុល

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង១០ព្រឹក ក្រុមការងារមជ្ឈមណ្ឌលPPCILចំនួន៤នាក់ បានចុះទៅធ្វើការចរចានិងពិភាក្សាជាមួយលោក នួន ច័ន្ទថុល ជាជំនួយការប្រធាននៅមជ្ឈមណ្ឌលពាណិជ្ជកម្ម អ៊ែតវូត  ដែលមានទីតាំងនៅតាម បណ្តោយផ្លូវសហព័ន្ឋរស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កិច្ចពិភាក្សាស្តីអំពី ការចល័តទីចេញ ចូល សម្រាប់ជនពិការដែលប្រើប្រាស់រទេះរុញ ។សូមបញ្ជាក់ផងដែរថា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម អ៊ែតវូត គឺមានការចល័តទីល្អសម្រាប់ជនពិការប្រើប្រាស់នោះទេ ដូច្នេះហើយបានជាមជ្ឈមណ្ឌល PPCIL បានដាក់លិខិតសូមការណាត់ជួបដើម្បីពិភាក្សា អ្វីដែលជាឧបសគ្គសម្រាប់ជនពិការ ។
ក្រុមការងារ បានស្នើរសុំនិងសំណូមពរឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម អ៊ែតវូត មាន៤ចំនុចដូចខាងក្រោម

១. សាងសង់ផ្លូវជម្រាល
២. បន្ទប់អនាម័យ
៣. ស្លាកសញ្ញា
៤. ចំណតរថយន្តសម្រាប់ជនពិការ

ក្រោយពីបានពិភាក្សាគ្នាអស់រយ:ពេលជិត៣០នាទីរួចមកគាត់បានមានប្រសាសន៍ថា
រូបលោកនិងសាងសង់ផ្លូវជម្រាលនៅមុខជណ្តើរយន្តដើម្បីអោយជនពិការងាយស្រួលប្រើប្រាស់ តែបើននៅមុខហាងលក់ទំនិញផ្សេងទៀតគាត់ហ៊ានសំរេចនោះទេ ពីព្រោះថា អគារនីមួយៗ គឺបានលក់ និងជួលអោយអ្នកជំនួញអស់ហើយ ។

ប៉ុន្តែគាត់និងយកសំណើរនេះទៅពិភាក្សាគ្នារាល់ការប្រជុំប្រចាំខែ បើសិនជាបានលទ្ឋផលយ៉ាង គាត់និងទំនាក់ទំនងមកមជ្ឈមណ្ឌលPPCIL វិញ ។

មជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់លោកពួ នួន ច័ន្ទថុល ដែលបានចំណាយពេលវេលាដ៍មានតម្លៃចូលរួមពិភាក្សា ការចល័តទីសម្រាប់ជនពិការក្នុងថ្ងៃនេះ សូមគោរពជូនលោកពូ មានសុខភាពល្អ ប្រាថ្នាអ្វីសូមអោយបានសំរេច ។


កិច្ចពិភាក្សា

លោក នួន ច័ន្ទថុល

មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែត វូត
                                   
                                        កសាងសង្គមមួយសម្រាប់យើងទាំងអស់គ្នា