Sep 26, 2013

កិច្ចពិភាក្សាក្រុមការងារPPcil ជាមួយអ្នកគ្រប់គ្រងផ្សារទំនើបស៊ូភើស្ទ័រ

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៩:30នាទីព្រឹក ក្រុមការងារមជ្ឈមណ្ឌលPPCIL ចំនួន០២នាក់ មានដូចជា លោកវ៉ែន រតនា និងលោក អេងឡៃ ហឿន បានចុះទៅជួបពិភាក្សាជាមួយជាមួយលោក ងួនលាងហុង ជាអ្នកគ្រប់គ្រង់ នៅផ្សារទំនើបស៊ូភើស្ទ័រ ស្តីពីការចល័តទី ចេញចូល សម្រាប់ជនពិការ ។ សូមបញ្ជាក់ផងដែរថា នៅផ្សារទំនើប នេះគឺមានជម្រាលសម្រាប់ជនពិការ ប៉ុន្តែចំណែកបន្ទប់អនាម័យ វិញគឺជនពិការមិនអាច ប្រើប្រាស់បាននោះទេ ដូច្នេះហើយបានជាមជ្ឈមណ្ឌលPPCIL ដាក់លិខិត សូមការណាត់ ជួបពិភាក្សាបញ្ហានេះ ។  ក្រោយពីបានជួបពិភាក្សាគ្នាអស់រយ:ពេលជិត២០នាទីរួចមក អ្នកគ្រប់គ្រងនៅផ្សារទំនើបស៊ូភើស្ទ័រ បានមានប្រសាសន៍ថា គាត់យកសំណើរនេះជូនទៅប្រធានផ្សារជាមុនសិន ពីព្រោះគាត់មិនហ៊ានសំរេចឡើង ។

ក្នុងឱកាសនោះក្រុមការងារបានជូនសៀវភៅ១ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ឋិជនពិការ ទៅលោក ងួនលាង ហុង ដើម្បីទុក មើលនៅមាត្រាមួយចំនួន ដែលមានក្នុងសៀវភៅច្បាប់នេះ ។


កិច្ចពិភាក្សា


បន្ទប់អនាម័យ