Sep 18, 2014

បទបង្ហាញស្តីពីគោលគំនិតពិការភាព

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ មជ្ឈមណ្ឌលPPCIL បានអញ្ជើញសិស្សនិស្សិតមកពីសកលវិទ្យាល័យខេមរ: មកចូលរួមស្តាប់ ការធ្វើបទបង្ហាញស្តីពីគោលគំនិតពិការភាព ក្នុងគោលបំណង បញ្ជៀបបញ្ហាពិការភាពទៅដល់សិស្សនិស្សិតឲ្យមានការយល់ដឹងពីបញ្ហាពិការ ភាព និងកុំមានការរើសអើងមកលើជនពិការ ពីព្រោះជនពិការក៍មានសិទ្ឋិស្មើគ្នាដូចជនមិនពិការដែរ។ ជាពិសេសធ្វើការផ្សព្វផ្សាយស្តីពី សៀវភៅច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ឋជនពិការ ដែលមានចែងក្នុងមាត្រាមួយចំនួន ។

សិស្សនិស្សិតចូលរួមចំនួន១៧ នាក់

បទបង្ហាញស្តីពីគោលគំនិតពិការភាព

ថតរូបទុកជាអនុស្សាវរីយ៍

Sep 17, 2014

វគ្គបណ្តុះបណ្តាលជំនួយការផ្ទាល់ខ្លួនជួយដល់ជនពិការធ្ងន់ធ្ងរ (PA)

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ(PPCIL)
បានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនួយការផ្ទាល់ខ្លួនជួយដល់ជនពិការធ្ងន់ធ្ងរ (PA)  ក្នុងគោលបំណងបង្រៀនសិក្ខាកាមឲ្យចេះពីរបៀបជួយជនពិការ និងបង្កើនភាពស្និតស្នាលរវាងជនពិការនិងសិក្ខាកាមដែលបានចូលរួម។
ជាកិច្ចចាប់ផ្តើម លោក ម៉ី សាម៉ីត នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលPPCIL បានធ្វើការណែនាំខ្លួន និងប្រវត្តិសង្ខេបរបស់មជ្ឈមណ្ឌលPPCIL។កម្មវិធីបន្តគឺវគ្គបណ្តុះបណ្តាលជំនួយការផ្ទាល់ខ្លួន ហើយ

គ្រូបង្គោលបង្ហាត់បង្រៀនគឺ  កញ្ញា ម៉ី មុន្នីរ័ត្ន និងលោកផុន ប្រុសពេជ្រ

បណ្តុះបណ្តាលមានដូចខាងក្រោម:

ទី១ របៀបប្រើប្រាស់រទេះរុញ
ទី២ របៀបរុញរទេះ
ទី៣ របៀបលើកជនពិការពីលើគ្រែមករទេះរុញ
ទី៤ របៀបស្លៀកពាក់
ទី៥ របៀបបញ្ចុកអាហារ

មជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម
វគ្គបណ្តុះបណ្តាលជំនួយផ្ទាល់ខ្លួន ជួយដល់ជនពិការធ្ងន់ធ្ងរ សូមជូនពរមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ។



សិក្ខាកាមកំពុងមើលខ្សែរវីដេអូរពីរបៀបជួយជនពិការ

របៀបបត់រទេះរុញជនពិការ


របៀបរុញរទេះជនពិការ




របៀបរុញរទេះលើដីខ្សាច់



របៀបបំបាស់រទេះ
របៀបលើករទេះជនពិការ



របៀកស្លៀកពាក់
របៀបបញ្ចុកអាហារ



កម្មវិធីពិគ្រោះយោបល់

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ មជ្ឈមណ្ឌលPPCIL បានធ្វើកម្មវិធីពិគ្រោះយោបល់ រវាងជនពិការ និងជនពិការ ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចង់អោយជនពិការដែលគាត់មានបញ្ហាលាក់ក្នងចិត្ត ហ៊ាននិយាយប្រាប់ដៃគូដែលគាត់ទុកចិត្ត នូវរឿងរ៉ាវទាំងអស់ ដើម្បីអោយធូរស្បើយក្នុងអារម្មណ៍ដែលតានតឹង ម្យាងវិញទៀតកម្មវិធីនេះធ្វើឲ្យជនពិការពេញចិត្តនៅពិការភាពខ្លួនឯង ។

ព្រឹក្សាយោបល់



Sep 11, 2014

បទបង្ហាញស្តីពីគោលគំនិតពិការភាព

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL)  បានអញ្ជើញសិស្សិនិស្សិតពីសកលវិទ្យាល័យបៀលប្រាយមកចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពីគោលគំនិតពិការភាព ក្នុងគោលបំណងចង់បញ្ជៀបបញ្ហាពិការភាពទៅដល់ប្អូនៗសិស្សនិស្សិត ឲ្យមានការយល់ដឹងពីបញ្ហាពិការភាព និងកុំមានការរើសអើងមកលើជនពិការពីព្រោះជនពិការក៍សិទ្ឋិជាមូលដ្ឋានដូចជនមិនពិការដែរ ។ និងបានធ្វើការផ្សព្វផ្សាយសៀវភៅច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ឋជនពិការដែលមានចែងក្នុងមាត្រាមួយចំនួន។

សិស្សនិស្សិតចូលរួមរួមសរុបចំនួន ២១ នាក់

ជាកិច្ចចាប់ផ្តើម

១. លោកម៉ី សាម៉ីត បានធ្វើការណែនាំខ្លួននិងធ្វើបទបង្ហាញ              ស្តីពីប្រវត្តិសង្ខេបរបស់មជ្ឈមណ្ឌលPPCIL ។

២. លោកវ៉ែន រតនា បានឡើងធ្វើបទបង្ហាញស្តីពីគោលគំនិតពិការភាព ។



លោក ម៉ី សាម៉ីត ធ្វើបទបង្ហាញពីប្រវត្តិមជ្ឈមណ្ឌលPPCIL

សិស្សិនិស្សិតបៀលប្រាយ(BBU)


លោកវ៉ែន រតនា បានធ្វើបទបង្ហាញស្តីពីគោលគំនិតពិការភាព


សំនួរ ចំលើយ

បទបង្ហាញស្តីពីគោលគំនិតពិការភាព

លោក ម៉ី សាម៉ីត នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលPPCIL បានជូនលិខិតបញ្ជាក់វិញ្ញាបនបត្រដល់សិស្សនិស្សិតបៀលប្រាយ (BBU)



ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ជាមួយសិស្ស BBU