Sep 17, 2014

វគ្គបណ្តុះបណ្តាលជំនួយការផ្ទាល់ខ្លួនជួយដល់ជនពិការធ្ងន់ធ្ងរ (PA)

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ(PPCIL)
បានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនួយការផ្ទាល់ខ្លួនជួយដល់ជនពិការធ្ងន់ធ្ងរ (PA)  ក្នុងគោលបំណងបង្រៀនសិក្ខាកាមឲ្យចេះពីរបៀបជួយជនពិការ និងបង្កើនភាពស្និតស្នាលរវាងជនពិការនិងសិក្ខាកាមដែលបានចូលរួម។
ជាកិច្ចចាប់ផ្តើម លោក ម៉ី សាម៉ីត នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលPPCIL បានធ្វើការណែនាំខ្លួន និងប្រវត្តិសង្ខេបរបស់មជ្ឈមណ្ឌលPPCIL។កម្មវិធីបន្តគឺវគ្គបណ្តុះបណ្តាលជំនួយការផ្ទាល់ខ្លួន ហើយ

គ្រូបង្គោលបង្ហាត់បង្រៀនគឺ  កញ្ញា ម៉ី មុន្នីរ័ត្ន និងលោកផុន ប្រុសពេជ្រ

បណ្តុះបណ្តាលមានដូចខាងក្រោម:

ទី១ របៀបប្រើប្រាស់រទេះរុញ
ទី២ របៀបរុញរទេះ
ទី៣ របៀបលើកជនពិការពីលើគ្រែមករទេះរុញ
ទី៤ របៀបស្លៀកពាក់
ទី៥ របៀបបញ្ចុកអាហារ

មជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម
វគ្គបណ្តុះបណ្តាលជំនួយផ្ទាល់ខ្លួន ជួយដល់ជនពិការធ្ងន់ធ្ងរ សូមជូនពរមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ។



សិក្ខាកាមកំពុងមើលខ្សែរវីដេអូរពីរបៀបជួយជនពិការ

របៀបបត់រទេះរុញជនពិការ


របៀបរុញរទេះជនពិការ




របៀបរុញរទេះលើដីខ្សាច់



របៀបបំបាស់រទេះ
របៀបលើករទេះជនពិការ



របៀកស្លៀកពាក់
របៀបបញ្ចុកអាហារ