May 17, 2012

វគ្គបណ្តុះបណ្តាលជំនួយការផ្ទាល់ខ្លួនសម្រាប់ជនពិការធ្ងន់ធ្ងរ

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២
អ្នកចូលរួម ១៩នាក់
និសិ្សត ១៦នាក់
ជនពិការធ្ងន់ធ្ងរ ៣នាក់


ថ្ងៃទី១២ខែ ឧសភា ឆ្នាំ ២០១២ មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃ ជន ពិការ  ភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាលជំនួយការផ្ទាល់ខ្លួនរបស់ជនពិការធ្ងន់ធ្ងរ ។វគ្គបណ្តុះបណ្តាលនេះបង្កើតឡើងក្នុងគោលបំណង ផ្សព្វផ្សាយបញ្ហាពិការភាព និងបង្រៀនអំពីរបៀបជួយជនពិការធ្ងន់ធ្ងរទៅដល់ បងប្អូន សិស្ស និស្សិត និងប្រជា ពលរដ្ឋក្នុងសហគមន៍។
កម្មវិធីនេះប្រព្រឹត្តទៅរយះពេលពេញមួយថ្ងៃ ដោយចាប់ផ្តើមពីម៉ោង៩:០០ព្រឹក ដល់ ម៉ោង ១៥:៣០នាទីរសៀល។ កម្មវិធីដំបូង  លោក          វ៉ែន រតនា   បានធ្វើ ការ  ស្វាគមន៏ ចំពោះអ្នកចូលរួមវគ្គបណ្ដុះបណ្ដាលនេះ។ បន្ទាប់មកលោក ម៉ី សាម៉ីត នាយកប្រតិ បត្តិនៃមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ ឡើងធ្វើបទបង្ហាញ អំពី ទស្សនៈ បេសកម្ម យុទ្ឋសាស្ត្រ របស់មជ្ឈមណ្ឌល និងបាន ពន្យល់អំពីប្រភេទពិការដែលមានលក្ខណៈធ្ងន់ធ្ងរ។ នឹងចាក់វីដេអូរបស់លោក ហាតា ដែរប្រើបា្រស់ជំនួយការផ្ទាល់ខ្លួននៅប្រទេសជប៉ុន។
















លោក ម៉ី សាម៉ីត​ កំពុងធ្វើបទបង្ហាញដល់អ្នកចូលរួម
ក្រោយពីធ្វើបទបង្ហា្ញញរបស់លោក ម៉ី សាម៉ីត រួចហើយយើងទាំងអស់គ្នាឈប់សម្រាក ញ៉ាំអាហារសម្រន់។
ញ៉ាំអាហារសម្រន់





                  









ចំណាប់អារម្មណ៍គ្រូបង្គោល កញ្ញា ម៉ី មុន្នីរត្ន័ ជានិសិ្សតមកពី IFL ផ្នែក      ភាសារជប៉ុនកញ្ញាក៍ជាជំនួយការស្មគ្រ័ចិត្តនៅមជ្ឈមណ្ឌលPPCIL អស់រយះពេល២ឆ្នាំ មុន្នីរត្ន័ បានទទួលការបណ្តុះបណ្តាលមកពី ​កញ្ញា សាគី ជាជនជាតិជប៉ុន។ កញ្ញារីក រាយ និងសប្បាយចិត្តដែរបានធ្វើជាជំនួយការរបស់ជនពិការធ្ងន់ធ្ងរ និងបានបញ្រ្ជាប បញ្ហាពិការភាពទៅក្នុងសហគន៍ព្រមទាំងប្រជាពលរដ្ឋដែរនៅជិតផ្ទះជនពិការធ្ងន់ធ្ងរ។ជាពិសេស ជូយសម្រួលការរស់នៅប្រចាំថ្ងៃរបស់ជនពិការធ្ងន់ធ្ងរ កញ្ញា សង្ឃឹមថាអ្នក ដែរបានចូល រួមវគ្គបណ្តុះបណ្តាលនេះនឹងជួយផ្សព្វផ្សាយចំណេះដឹងទៅមិត្តភក្រ័រឺ អ្នកស្គាល់បន្តទៀត។ 
ចំណាប់អារម្មណ៍គ្រូបង្គោល

ចំណាប់អារម្មណ៍គ្រូបង្គោល
ក្រោយពេលចំណាប់អារម្មណ៏របស់គ្រូបង្គោលបានបញ្ចប់ ការបណ្ដុះបណ្ដាលបានបើកវគ្គ៖ របៀបទី១ គឺការលើកជនពិការ ពីរទេះរុញ មក លើ គ្រែ   ដើម្បីលើកជនពិការបែបណា ដោយមិនប្រើកម្លាំងខ្លាំងនិងមិនឈឺចង្កេះ។
គ្រូបង្គោលអនុវត្តផ្ទាល់ជាមួយជនពិការធ្ងន់ធ្ងរ















កញ្ញាធីដេតអនុវត្តផ្ទាល់ជាមួយជនពិការធ្ងន់ធ្ងរ




















របៀបទី២ការផ្លាស់ប្តូរសម្លៀកបំពាក់ ក៍សំខាន់ដែរសំរាប់ជនពិការធ្ងន់ធ្ងរនិងចាស់ ជរាដែរគាត់ក្រោកមិនរួច ព្រោះថាបើយើងមិនដឹងពីរបៀបនៃការពាក់ឬដោះនោះទេ យើងមិនអាចផ្លាស់ប្តូរជូនគាត់បានទេ ជនពិការធ្ងន់ធ្ងរមានលក្ខណៈខុសពីគជនពិការ ស្រាលគាត់ផ្លាស់ប្តូរដោយប្រើប្រាស់ជំនួយការផ្ទាល់ខ្លួន។



របៀបស្លៀកខោជូនជនពិការ

របៀបអង្គុយពាក់អាវ
របៀបទី៣ ការបញ្ចុកអាហារដល់ជនពិការធ្ងន់ធ្ងរ    កញ្ញា មុន្នីរត្ន័បានបង្ហាញរបៀប បញ្ចុកអាហារដល់ជនពិការធ្ងន់ធ្ងរបែបណា ក្នុងពេលអាហារថ្ងៃត្រង់តែម្តង។ ក្រោយ ពេលញ៉ាំអាហាររួចពួកយើងក៍នាំគ្នាសម្រាកបន្ត។

អ្នកចូលរួមអនុវត្តផ្ទាល់ជាមួយជនពិការធ្ងន់ធ្ងរ

កញ្ញាសុម៉ាលីបានអនុវត្តផ្ទាល់និងកញ្ញាទៀង លី

សុខេនបញ្ចុកអាហារដល់ជនពិការធ្ងន់ធ្ងរ
របៀបទី៤ការស្លៀកខោទឹកនោមដល់ជនពិការធ្ងន់ធ្ងរ លោក ផុនប្រុសពេជ្រ ជាគ្រូ បង្គោលបានបង្ហាញពីរបៀបនៃការស្លៀកខោទឹកនោមឲ្យអ្នកចូលរួមមើលម្តងមួយជំហានដើម្បីឲ្យគាត់ងាយយល់និងឆាប់ចេះផងដែរ។


របៀបនៃការស្លៀកខោទឺកនោម
របៀបទី៥ ការបញ្ចុកមី កញ្ញាមុន្នីរត្ន័ បានបង្ហាញពីរបៀបនៃបញ្ចុកមីយ៉ាងណាដើម្បី ឲ្យងាយស្រូលដល់ជនពិការធ្ងន់ធ្ងរ។


កញ្ញាមុន្នីរត្ន័បង្ហាញពីរបៀបបញ្ចុកមីដល់ជនពិការធ្ងន់ធ្ងរ














គ្រូបង្គោលបង្ហាញពីរបៀបបញ្ចុកមី
របៀបទី៦ ការរុញរទេះជនពិការធ្ងន់ធ្ងរ កញ្ញាមុន្នីរត្ន័បានបង្ហាញពីរទេះរុញរបស់ជន ពិការមានលក្ខណៈខុសគ្នា។ បើសិនជាយើងចង់ជួយរុញរទេះជនពិការបើយើងមិនដឹង ពីរបៀបនៃការរុញអាចបណ្តាលឲ្យជនពិការធ្ងន់ធ្ងរមានគ្រោះថ្នាក់ផងដែរ ព្រោះហេដ្ឋា រចនាសម្ព័នមានការលំបាកក្នុងការបំលាស់ទីចេញចូលសំរាបជនពិការទូរទៅ។ កញ្ញា មុន្នីរត្ន័បានពន្យល់ដល់អ្នកចូលរួមមួយជំហានតាមលំដាប់លំដោយ។សិក្ខាកាមបានអនុ វត្តជាមួយជនពិការផ្ទាល់។

របៀបរុញរទេះ
















របៀបនៃការរុញរទេះ
របៀបរុញរទេះ
ចំណាប់អារម្មណ៍អ្នកចូលរួម  ពួកគាត់មានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែរបាន មកចូលរួមវគ្គបណ្តុះបណ្តាលជំនួយការផ្ទាល់ខ្លួនរបស់ជនពិការធ្ងន់ធ្ងរនិងបានយល់ដឹងពីសិទ្ធជនពិការ ជាពិសេសក្នុងការបណ្តុះបណ្តាលនេះធ្វើឲ្យគាត់ចេះពីរបៀបជួយ ដល់ជនពិការនិងចាស់ជរាទៀតផង។ ព្រោះថាបើយើងចង់ជួយនរណាម្នាក់ត្រូវចេះពី របៀបនៃការជួយហើយគាត់សង្ឃឹមថា និងមានវគ្គបណ្តុះបណ្តាលលើកក្រោយទៀត គាត់និងចូលរួមថែមទាំងផ្សព្វផ្សាយទៅមិត្តភក្រ័បន្ត។ លោក វ៉ែន រតនា បានថ្លែងអំ ណរគុណចំពោះប្អូនៗនិស្សិតដែរបានចំណាយពេលវេលាក្នុងការចូលរួមក៍ដូចជាកា បញ្ចេញមតិចំណាប់អារម្មណ៍របស់ខ្លួនក្នុងកម្មវិធីនេះផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធី ទាំងអស់គ្នាបានថតរូបជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៍។
ស្នាមញញឹមនៃយើងទាំងអស់គ្នា