សមាជិកនៃKokorozashi IL International បានបើកកិច្ចប្រជុំ នៅជាន់ទី២ នៃការិយាល័យ Mainstream ពីម៉ោង១០ព្រឹក ដល់ម៉ោង១២:៣០រំលងអាទ្រាដថ្ងៃទី២២។
របៀបវារៈ
- ក្រុមសមាជិកធ្វើបទបង្ហាញអំពីស្ថានភាពប្រទេស, សកម្មភាពនៃការងាររបស់ខ្លួននិមួយៗ
- ដំណើរកំសាន្តប្រចាំឆ្នាំ របស់បុគ្គលិកមែនស្ត្រីមទៅប្រទេសជាសមាជិក
- ប្រទេសម៉ុងហ្គោល និងតៃវ៉ាន់មករៀននៅប្រទេសជប៉ុន (ព្រមទាំងពិភាក្សាលើសមាជិកប្រទេសកម្ពុជា មកសិក្សានៅជប៉ុន) និងការបញ្ជូនទីប្រឹក្សាជប៉ុនទៅជួយប្រទេសសមាជិក
- ការប្រជុំនៅប្រទេសកូរ៉េ ស្តីពី ILក្នុងខែតុលា ២០១២ រៀបចំដោយAPNIL
- កម្មវិធីបណ្តុះបណ្តាលជំនួការថ្មីនៅថ្ងៃទី ២៣ ខែឧសភា នៅការិយាល័យមែនស្ត្រីម
- ការចែករំលែករបៀបរបបនៃលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសបុគ្គលិក នៃប្រទេសសមាជិក
- ទស្សនៈវិស័យនៃការជំរុញឲ្យកាន់តែច្រើន លើជនពិការធ្ងន់ធ្ងរក្នុងការរស់នៅបែកចេញពីឪពុកម្តាយ
- ពិភាក្សាអំពីការធ្វើកម្មវិធី ASIA TRY 2013
ខ្ញុំសូមធ្វើរបាយការណ៏សង្ខេប ពីព្រោះឥឡូវនេះងងុយគេងណាស់ ជិតភ្លឺហើយ។
ដំណើរកំសាន្តប្រចាំឆ្នាំរបស់បុគ្គលិកមែនស្ត្រីមទៅប្រទេសជាសមាជិកមានដូចជា៖
- ប្រទេសកូរ៉េ ៨នាក់
- ប្រទេសតៃវ៉ាន់ ១៣នាក់
- ប្រទេសកម្ពុជា ១២នាក់ (ជនពិការ៤នាក់)
- ប្រទេសម៉ុហ្គោលី ៨នាក់
- ប្រទេសណេប៉ាល់ ១៤នាក់
- ប្រទេសប៉ាគីស្ថាន ១៤នាក់
លទ្ធផលគួឲ្យសោកស្តាយនោះគឺ
កម្មវិធី ASIA TRY ឆ្នាំ២០១២នេះ ត្រូវបានសម្រេចធ្វើនៅប្រទេសប៉ាគីស្ថាន។
មូលហេតុដែលកម្ពុជា មិនបានធ្វើកម្មវិធី ASIA TRYនេះគឺ
ដោយសារកម្ពុជាមានបញ្ហាបុគ្គលិកមិនចុះសំរុងគ្នាពីមុន
ហើយបុគ្គលិកថ្មីៗមិនមានបទពីសោធន៏ច្រើនលើការងារ ដូច្នេះត្រូវលើកទៅឆ្នាំ២០១៥ ឬ ២០១៧
បើសិនជាយើងបានរៀបចំ mini-TRY រយៈពេលច្រើនថ្ងៃ ចាប់ពី២ ទៅ៣ថ្ងៃឡើងទៅ។
ខ្ញុំពិតជាមានការសោកស្តាយណាស់។ ព័ត៌មានលំអិតនិងជំរាបជូននៅពេលក្រោយ។
|
ទិដ្ឋភាពនៃកិច្ចប្រជុំ |
|
សមាជិកមកពីតៃវ៉ាន់ |
|
សមាជិកមកពីណេប៉ាល់ ខាងស្តាំពីរនាក់ មកពីប៉ាគីស្ថាន ខាងឆ្វេងពីរនាក់ |
|
|
|
|
|
សមាជិកជប៉ុន |
|
សមាជិកមកពីកូរ៉េ |
|
អង្គុយមុខទង់ជាតិកម្ពុជា គឺសមាជិកមកពីម៉ុងហ្គោលី |
|
KADOTA san ពិតជាក្លាំងមែន សម្របសម្រួលអង្គប្រជុំតាំងពីព្រឹកទល់ពាក់កណ្តាលយប់ |
|
ថតរូបជុំគ្នាក្រោយពេលប្រជុំចប់នៅជាន់ទី២ |
|
ថតរូបជុំគ្នាក្រោយពេលប្រជុំចប់នៅជាន់ទី១ |
ក្រោយពីប្រជុំចប់សមាជិកខ្លះបានជួនជុំគ្នាលេងវាយកូនបាល់លើតុយ៉ាងសប្បាយរីករាយ។
|
សាតូសាន និងសាហ្វីកសាន លេងកូនបាល់លើតុ |
|
ឌីប៉ាកលេង ជាមួយឆាណូ ឈ្នះប្រាក់២០០០យេន |