Aug 2, 2012

វគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន

ថ្ងៃទី21 ខែកក្កដា ឆ្នាំ2012
មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនួយ ការផ្ទាល់ខ្លួន។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង បណ្ដុះបណ្ដាលជំនាញជំនួយការផ្ទាល់ខ្លួនដល់ប្រជាពលរដ្ឋទូទៅអោយដឹងពីរបៀបជួយដល់ជនពិការធ្ងន់ធ្ងរ។

សមាជិកចូលរួ
សិក្ខាកាម         1នាក់
គ្រូបង្គោល        1នាក់
បុគ្គលិក             6នាក់

កម្មវិធី


  • បើកកម្មវិធី
  • បទបង្ហាញអំពីសកម្មភាពរបស់មជ្ឈមណ្ឌល PPCIL
  • អាហារសម្រន់
  • បើកវគ្គបណ្ដុះបណ្ដាល
  • អាហារថ្ងៃត្រង់
  • បន្ដវគ្គបណ្ដុះបណ្ដាល
  • ចំណាប់អារម្មណ៏អ្នកស្ម័គ្រចិត្តលើវគ្គបណ្ដុះបណ្ដាល
  • បិទកម្មវិធី
ជាកិច្ចចាប់ផ្ដើមលោកវ៉ែន រតនា បានបើកកម្មវិធី ធ្វើការណែនាំខ្លួនពីបុគ្គលិក PPCILមុន បន្ទាប់មកសិក្ខាកាមដែលចូលរួមធ្វើការណែនាំឈ្មោះរបស់គាត់ គឺ ឌុល ស៊ីណាត មកពីអង្គការ CUFA។ បន្ទាប់មកការធ្វើបទបង្ហាញពីសកម្មភាពមជ្ឈមណ្ដល PPCIL ដោយកញ្ញាជា បុប្ផា និយាយអំពីប្រវិត្ត គោលបំណងការបង្កើត និងសកម្មភាពរបស់ជ្ឈមណ្ឌល។ ក្រោយពីកញ្ញាជា បុប្ផា ធ្វើបទបង្ហាញចប់ សិក្ខាកាម និងបុគ្គលិកបានសម្រាកញ៉ាំអាហារសម្រន់ជុំគ្នា។ កម្មវិធីបន្តគឺបើកវគ្គបណណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ ដំបូងចំណាប់អារម្មណ៏គ្រូបង្គោល ទើបបង្ហាត់ពីរបៀបលើកជនពិការពីរទេះ មកលើគ្រែ ពីលើគ្រែមករទេះ,​ របៀបផ្លាស់ប្ដូរសម្លៀកបំពាក់, របៀបបញ្ចុកអាហារ និងញ៉ាំអាហារថ្ងៃត្រង់ជុំគ្នា។
ក្រោយពេលសម្រាកអាហារថ្ងៃត្រង់រួចក្រុមការងារនិងសិក្ខាកាមបន្តវគ្គបណ្ដុះបណ្ដាលទៀត។សម្រាប់វគ្គបណ្ដុះបណ្ដាលពេលល្ងាច មានដូចជា របៀបដុសធ្មេញ, របៀបផ្លាស់ប្ដូរខោទឹកនោម និងរបៀបរុញរទេះ។វគ្គបណ្ដុះបណ្ដាលបានបញ្ចប់ ហើយក៏មានចំណាប់អារម្មណ៏របស់សិក្ខាកាម ដោយមានចំណាប់អារម្មណ៏ថាគាត់ពិតជាសប្បាយរីករាយណាស់ ដែលមកបណ្តុះបណ្ដាលជំនួយការផ្ទាល់ខ្លួ​នក្នុងថ្ងៃនេះ ហើយបានយល់ជាច្រើនអំពីរបៀបជួយដល់ជនពិការ។ ទីបញ្ចប់លោកម៉ី សាម៉ី បានថ្លែងអំណរគុណ ចំពោះសិក្ខាកាមដែលបានចំណាយពេលមកចូលរួមបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួននេះ ហើយសង្ឃឹមថាលោក ស៊ីណាត យករបៀបទាំងនេះទៅជួយដល់ជនពិការ។

សូមបញ្ជាក់ថា របៀបផ្លាស់ប្ដូរខោទឹកនោម មិនបានដាក់រូបភាពទេ ពីព្រោះការផ្លាស់ប្ដូរនេះ យកជនពិការធ្ងន់ធ្ងរមកអនុវត្តផ្ទាល់ រូបភាពមិនអាចបញ្ចេញទេ។សូមអរគុណ!


ការណែនាំខ្លួនរបស់សិក្ខាកាម និងបុគ្គលិក PPCIL

លោកឌុល ស៊ីណាត ដែលជាសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល















លោកផុន ប្រុសពេជ្រ ជាគ្រូបង្គោល មានចំណាប់អារម្មណ៏















ការពន្យល់របៀបលើកជនពិការ
របៀបលើកជនពិការ



របៀបផ្លាស់ប្ដូរសម្លៀកបំពាក់







របៀបបញ្ចុកមី




របៀបដុសធ្មេញ







របៀបរុញរទេះ





ចំណាប់អារម្មណ៏របស់សិក្ខាកាម