Dec 27, 2012

បណ្តុះបណ្តាលសមត្ថភាពក្រុមជនពិការដើម្បីអភិវឌ្ឍន៍សហគមន៍(DCD)


ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២

មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានចុះទៅ ភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ក្នងគោលបំណង ផ្សព្វផ្សាយ នឹងពង្រឹងសមត្ថភាពសមាជិក ក្រុម ជនពិការDCD ។ លោក ម៉ី សាម៉ីត ជានាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលPPCIL និងក្រុមការងារដូចជា
កញ្ញា ជា បុប្ផា កញ្ញា គង់ សុធារ៉ា លោក គុណ សុជា ជាជំនួយការផ្ទាល់ខ្លួន(PA)  លោកម៉ី សាម៉ីត
ជាអ្នកសម្របសម្រួលនៅក្នុងក្រុមសមាជិក DCD ។លោកបានមានប្រសាសន៍ថាក្រុមជនពិការDCD
បានបង្កើតឡើងដោយមជ្ឈមណ្ឌល PPCIL សហការជាមួយមជ្ឈមណ្ឌល ដុងមឺន នៅប្រទេសកូរ៉េ នៅក្នុងខែសីហា ឆ្នាំ២០១២ លោកបន្តទៀតថាសមាជិកក្រុមជនពិការដើម្បីអភិវឌ្ឍន៍សហគមន៍ ប្រតិបត្តិទៅលើគោលការណ៍៥ចំនុចធំៗ ១ វិស័យនយោបាយ ២ សុខុមរម្យនាក្នុងសហគមន៍
៣ សកម្មភាពក្នុងសហគមន៍ ៤ យុតិធម៍ក្នុងសហគមន៍៥ ការសន្សំបា្រក់។ លោកម៉ី សាម៉ីត បានធ្វើ
គោលការណ៍ផ្ទៃក្នងសម្រាប់ក្រុមជនពិការDCD មានចំនួន៩មាត្រា

១ - ប្រវត្តិសង្
២ ​ -លក្ខណ:វិនិច្ឆ័យក្នុងការរើសសមាជិក។
៣ - តួនាទីរបស់ក្រុមជួយខ្លួន ជនពិការដើម្បីអភិវឌ្ឍន៍សហគន៍(DCD)។
៤  - សមាភាពនៃក្នុងជួយខ្លួនឯង ជនពិការដើម្បីអភិវឌ្ឍន៍សហគមន៍។
៥  - តួនាទីរបស់ប្រធានក្រុម DCD។
៦  - ផលប្រយោជន៍។
៧ - ការប្រជុំ។
៨  - ការទុកដាក់ឯកសារ និងកំណត់ត្រាផ្សេងៗ។
៩  - គោលការណ៍ផ្ទៃក្នុងនេះ នឹងមានប្រសិទ្ឋិភាពបន្ទាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

លោក បានបន្តទៀតថាសម្រាប់បទបញ្ជាផ្ទៃក្នង ក៍សំខាន់ណាស់សម្រាប់ក្រុមជនពិការDCD
បទបញ្ជាផ្ទៃក្នងមានចំនួន១១មាត្រាដូចជា។

១     -  បទបញ្ញាត្តិទូទៅ។
២     -  សមាជិកទាំងអស់ត្រូវចេះចាត់ចែងភារកិច្ចរបស់ខ្លួនម្នាក់ៗដូចជា។
៣    -  សមាជិកទាំងអស់ត្រូវរក្សាទំនាក់ទំនងល្អ រវាងគ្នាទៅវិញទៅមក។
៤     -  រាល់សមាជិកតម្រូវឲ្យរក្សានូវសម្បត្តិរួមរបស់ក្រុមឲ្យបានរៀបរយ និងគង់វង្ស។
៥     -  កាប្រជុំនិងរបាយការណ៍។
៦     -  អវត្តមាន។
៧ ​   -  សមាជិកទាំងអស់មិនអនញ្ញាតឲ្យយកឬរក្សាទុកអាវុធគ្រឿងផ្ទុះក្នុងទីតាំងប្រជុំ។
៨     -  ការបណ្តេញចេញពី សមាជិកក្រុម។
៩     -  ការលេងល្បែងស៊ីសង អំពើពេស្យាចារ ត្រូវបានហាមឃាត់ជាដាច់ខាត។
១០  -  បទបញ្ញាត្តិទាំងឡាយណាដែរផ្ទុយនិងបទបញ្ជាផ្ទៃក្នុងនេះនឹងត្រូវចាត់ទុកជាមោឃ:។
១១  -  បទបញ្ជាផ្ទៃក្នុងនេះនឹងមានប្រសិទ្ឋភាពបន្ទាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

លោក ម៉ី សាម៉ីត  បានអានគោលការណ៍ផ្ទៃក្នុងនិងបទបញ្ជាផ្ទៃក្នុងចប់និងរចនាសម្ព័ន្ឋសមាជិកDCD។
សមាជិកDCD បានសំរេចឲ្យកញ្ញា​ អ៊ុល ស្រី ហ៊ុច ជាប្រធាន លោកយ៉ែម យឿន អនុប្រធាន អ្នកកាន់
បញ្ជី លោក បើន ចាន់ថា ពួកគាត់បានចំរេចថាមួយខែប្រជុំ២ដង។

កញ្ញា ជា បុប្ផា ជាបុគ្គលិកមជ្ឈមណ្ឌលPPCIL ហើយក៍ជាអ្នកសម្របសម្រួលក្នងក្រុម ជនពិការដើម្បី
អភិវឌ្ឍន៍សហគមន៍កញ្ញាបានអានអំពីផែនការណ៍សកម្មភាពប្រាប់ដល់ប្អូនៗឲ្យបានដឹងថាមានអ្វី
ខ្លះ?មានធំៗចំនួន៥ដូចជា ១ វិស័យនយោបាយ ២ សុខុមរម្យនាក្នងសហគមន៍
៣ សកម្មភាពក្នុងសហគមន៍ ៤យុតិធម៍ក្នងសហគមន៍ ៥ ការសន្សំប្រាក់ ។

ចំណាប់អារម្មណ៍សមាជិកក្រុម

លោ អាន សំអឿន គាត់មានអារម្មណ៍រីករាយដែរបានមកចូលរួមប្រជុំសមាជិកDCD ជាពិសេសបាន
ជួប លោក ម៉ី សាម៉ីត បានយល់ដឹងពិការភាពបានច្រើន និងដឹងពីគោលការណ៍ថ្មីៗ ជាច្រើន។
ខ្ញុំមានសង្ឃឹមថាភូមិត្រពាំងស្នោ និងមានការអភិវឌ្ឍន៍ក្នុងសហគមន៍ឲ្យមានភាពរីកចំរើន។

កញ្ញា អ៊ុល ស្រីហ៊ុច សប្បាយរីករាយ ដែលាបានមកចូលរួមប្រជុំនិងជួបជុំសមាជិកក្រុម និងបានទៅ
លេងផ្សារផ្អាវ ជាមួយបងៗនេះជាលើកទី២ហើយសំរាប់ខ្ញុំ ។

លោក បើនចាន់ថា សូមអរគុណដល់មជ្ឈមណ្ឌល PPCIL ជាពិសេសលោក ម៉ី សាម៉ី ដែលបានជួយ
សម្របសម្រួលក្នុងការប្រជុំ និងម្ចាស់ជំនួយមជ្ឈមណ្ឌលដុងមឺន នៅប្រទេសកូរ៉េ ដែរបានមក អភិវឌ្ឍន៍ក្នុងសហគមន៍យើងនេះ ។

លោក ម៉ី សាម៉ីត សូមអរគុណដល់សមាជិកក្រុមជនពិការដើម្បីអភិវឌ្ឍន៍សហគមន៍ បានចំណាយ
ពេលវេលាមកចូលរួមការប្រជុំសមាជិកក្រុម បងសូមឲ្យប្អូនៗខិតខំប្រឹកប្រែងធ្វើការ ចេះសហការគ្នា
ដើម្បីឈានទៅរកគោលដៅ និងផ្លាស់ប្តូរជាវិជ្ជមានមកលើជនពិការ។


សកម្មភាពការប្រជុំសមាជិកDCD




លោក ម៉ី សាម៉ីត កំពងចែកខិត្តបណ្ណ





Dec 11, 2012

វគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន និងកម្មវិធីល្បែងកំសាន្តនៅមជ្ឈមណ្ឌលPPCIL

ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២
មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានរៀបចំកម្មវិធីពីរក្នុងថ្ងៃតែមួយ។
កម្មវិធីទីមួយ គឺវគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន ក្នុងគោលបំណងអោយជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរជនជាតិជប៉ុនបង្ហាត់ជំនាញជំនួយការផ្ទាល់ខ្លួន ដល់ជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរជនជាតិខ្មែរ ដើម្បីបង្កើនជំនាញជំនួយការផ្ទាល់ខ្លួននេះ អោយស្ទាត់ជំនាញ ក្នុងការជួយទៅដល់ជនពិការធ្ងន់ធ្ងរ។ ហើយកម្មវិធីទីពីរ ធ្វើនៅពេលរសៀល គឺកម្មវិធីស្វែងរកដៃគូរយល់ចិត្ត និងការបង្ហាញរបាំប្រពៃណីយ និងរបាំប្រជាប្រិយខ្មែរ គោលបំណងរបស់កម្មវិធីនេះ ចង់ស្វែងរកដៃគូរ ដែលយើងពេញចិត្ត ដើម្បីចូលលេងក្នុងកម្មវិធី។ ក្នុងកម្មវិធីនោះមានបុគ្គលិក ជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងររបស់មជ្ឈមណ្ឌលPPCIL និងពិការធ្ងន់ធ្ងរ នឹង ជំនួយការផ្ទាល់ខ្លួនដែលជាជនជាតិជប៉ុន ដែលបានចូលមកលេងល្បែងកំសាន្តនោះដែរ។
កម្មវិធីស្វែងរកដៃគូរយល់ចិត្ត រើសបានប្រាំមួយគូរៈ
  1. កញ្ញាហោ សីហា និងលោកគីម
  2. កញ្ញាស្រីណាន និងលោកម៉ូហ្គា
  3. កញ្ញាសុផារ៉ា និងលោកយ៉ាណាពិ
  4. កញ្ញសុធារ៉ា និងលោកសុជា
  5. កញ្ញាអេច និងលោកសារ៉ាត់
  6. កញ្ញាសួន ស្រីរ័ត្ន និងលោកវុទ្ធី
ក្នុងប្រាំមួយគូរនេះ ត្រូវប្រកួតប្រជែងដណ្ដើមយកលេខមួយ ដើម្បីទទួលនូវកាដូ ពិសេសសម្រាប់ដៃគូរណាដែលឈ្នះ។ កម្មវិធីនេះ បានធ្វើដៃគូរនីមួយៗ និងអ្នកដែលឈរមើលល្បែងកំសាន្ត មានភាពសប្បាយរីករាយណាស់ ព្រោះថាដៃគូរនីមួយៗ បានព្យាយាមយកឈ្នះរៀងៗខ្លួន។ យើងឃើញថា ក្នុងប្រាំមួយគូរនោះ មានតែពីរគូរដែលមានពិន្ទុស្មើគ្នា ទោះជាយ៉ាងណាក៏ដោយកម្មវិធីតម្រូវយកតែមួយគូរប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីក្នុងល្បែងកំសាន្ត អ្នកសម្របសម្រួលកម្មវិធី ក៏បានអោយទាំងពីរគូរនោះ ធ្វើការប្រកួតផ្លុំប៉ោង ប៉ោង ប្រសិនបើគូរមួយណាដែលអាចផ្លុំបានច្រើនជាងគេនោះ គូរនោះ នឹងទទួលបានកាដូ។ គូរដែលត្រូវប្រកួតប្រជែងនោះ គឺគូរកញ្ញាសុធារ៉ា និងលោកសុជា ប្រកួតជាមួយនឹងគូរកញ្ញាសួន ស្រីរ័ត្ន និងលោកវុទ្ធី។ គូរកញ្ញាសុធារ៉ា និងលោកសុជា ផ្លុំបានចំនួន១៥ប៉ោង ប៉ោង។ រីឯគូរកញ្ញាសួន ស្រីរ័ត្ន និងលោកវុទ្ធី ផ្លុំបានចំនួន១៤ប៉ោង ប៉ោងតិចជាងគូរកញ្ញាសុធារ៉ា និងលោកសុជា ទើបធ្វើអោយគូរកញ្ញាសុធារ៉ា ទទួលបានជ័យជំនះ។ កញ្ញាសុធារ៉ា និងលោកសុជា បានទទួលនូវកាដូ ក៏ប៉ុន្តែកាដូដែលកញ្ញាសុធារ៉ាទទួលបាន គឺកញ្ញាសុធារ៉ា បានប្រគល់ជូនលោកកាហ្សឺយ៉ាវិញ ហើយលោកសុជា ក៏បានប្រគល់ជូនកញ្ញាសាគីផងដែរ។

កម្មវិធីបន្ទាប់ គឺការបង្ហាញរបាំប្រពៃណីយ និងរបាំប្រជាប្រិយខ្មែរ មានដូចជា របាំជូនពរ របាំនាងមច្ឆា របាំច្រូតស្រូវ និងរបាំកន្សែងស្នេហ៏។ របាំទាំងនោះ​ សម្ដែងដោយក្រុមយុវជនរបស់អង្គការស្កេប និងក៏មានការបកស្រាយពន្យល់ពីអត្តន័យរបស់របាំនីមួយៗ ជូនអ្នកដែលកំពុងតែទស្សនាផងដែរ។ របាំប្រពៃណីយ និងរបាំប្រជាប្រិយខ្មែរ ធ្វើឡើងក្នុងគោលបំណង ចង់បង្ហាញជូនដល់ក្រុមបុគ្គលិករបស់មជ្ឈមណ្ឌលម៉េនស្ត្រីម ដែលមកពីប្រទេសជប៉ុន មកកំសាន្តនៅប្រទេសកម្ពុជាលើកដំបូង អោយឃើញថាប្រទេសកម្ពុជា មានវប្បធម៌ដ៏ល្អប្រពៃ គឺមានរបាំ ចម្រៀងប្រពៃណីយ សិល្បៈ ផ្សេងៗ។ល..។ ក្រោយពីការសម្ដែងរបស់អង្គការស្កេប បានបញ្ចប់ ក៏មានចំណាប់អារម្មណ៏ពីជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរឡើង បង្ហាញចំណាប់អារម្មណ៏របស់គាត់ថា គាត់ពិតជាសប្បាយរីករាយណាស់ ពេលបានមកប្រទេសកម្ពុជា ហើយជាលើកទីមួយរបស់គាត់ ទោះបីអាសធាតុក្ដៅបន្តិចក៏ដោយ។ គាត់បានអរគុណចំពោះបុគ្គលិកPPCIL ជនពិការ និងជំនួយការផ្ទាល់ខ្លួនទាំងអស់ដែលទទួលក្រុមរបស់គាត់យ៉ាងរាក់ទាក់បំផុត។ ជាចុងបញ្ចប់នូវកម្មវិធីការសម្ដែងរបាំ លោកអេតូមី ដែលជាជនពិការធ្ងន់ធ្ងរជនជាតិជប៉ុន បានឡើងថ្លែងអំណរគុណ និងជូនជាថវិកាបន្តិចបន្តួចដល់ក្រុមសម្ដែងរបស់អង្គការស្កេបផងដែរ។


វគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន
ការពន្យល់ណែនាំរបស់ជំនួយការផ្ទាល់ខ្លួនជនជាតិជប៉ុន
កម្មវិធីស្វែងរកដៃគូរយល់ចិត្ត
ប្រាំមួយគូរ ស្វែយល់ពីចណង់ចំណូលចិត្តរបស់ដៃគូរនីមួយៗ
ការប្រកួតប្រជែងយកជ័យជំនះ យ៉េៗ!!!
លោកសុខខេនពន្យល់អត្តន័យរបស់របាំប្រពៃណីយខ្មែរនីមួយៗ




ដំណើរកំសាន្តក្រុងសៀមរាប(ថ្ងៃទី២៦-២៨)


ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២

បុគ្គលិកមជ្ឈមណ្ឌល PPCIL និងជនពិការធ្ងន់ធ្ងរព្រមទាំងជំនួយការបានចេញដំណើរពីការិយាល័យ នៅម៉ោង៨ព្រឹកដោយជិះឡានក្រុង២៥កៅអីដោយមានចំនួនអ្នកជិះ២៣នាក់ ដោយធ្វើដំណើរតាម
ផ្លូវជាតិលេខ៦។ ពួកគាត់ទាំងអស់នាំគ្នាច្រៀងខារ៉ាអូខេយ៉ាងរីករាយនិង សម្រាក់ញ៉ាំអាហារ ថ្ងៃ ត្រង់នៅកំពង់ធំ ពេលញ៉ាំបាយរួចហើយក៍បន្តដំណើរទៅមុខទៀត ក្នុងពេលទោះផងដែរ ក៍មាន ជំនួយការយើងឈ្មោះ ឆាយ ចាន់ថន ឈឺគាត់ក្តៅខ្លួនយ៉ាងខ្លាំ។ យើងទាំងអស់គ្នាទៅដល់ ក្រុង សៀមរាបនៅម៉ោង៥ល្ងាចនិងស្នាក់នៅសណ្ឋាគារ( សេរីភាព) ពេលនោះបុគ្គលិកPPCIL បានយក គាត់ទៅមន្ទីពេទ្យនៅជិតកន្លែងដែលយើងស្នាក់នៅ។
និងបុគ្គលិកម៉េនស្រ្តិមជាជនជាតិជប៉ុនបានចេញដំណើរ ទៅក្រុងសៀមរាបនៅ ម៉ោង៧ព្រឹកដោយជិះកប៉ាល់មានចំនួន១៣នាក់និងជំនួយការ មជ្ឈមណ្ឌលPPCILមួយនាក់។
មជ្ឈមណ្ឌលPPCILបានរៀបចំដំណើរកំសាន្តទៅក្រុងសៀមរាបនេះជាលើកទីមួយដោយមានជនពិការធ្ងន់ធ្ងរចូលរួមផងដែរ ព្រោះពួកគាត់មិនដែលបានទៅកំសាន្តនៅក្រុងសៀមរាបនោះទេ។
ដំណើរកំសាន្តរបស់មជ្ឈមណ្ឌលPPCILពិតជាមានភាពសប្បាយរីករាយនិងមានការនឿយហត់ខ្លះ
ដែរព្រោះអីពួកគាត់សុទ្ឋតែជាជនពិការធ្ងន់ធ្ងរនិងត្រូវការជំនួយការជាចំបាច់សំរាប់ពួកគាត់។

សកម្មភាពលើឡានក្រុង
ពេលថ្ងៃត្រង់ទី២៧ មជ្ឈមណ្ឌលPPCILនិងបុគ្គលិកម៉េនស្រ្តិម បានជួបជុំគ្នានៅមុខ អង្គរតូច ដើម្បី ដើរទស្សនាប្រសាទអង្គរតូច។ដោយសារតែមានកាំជណ្តើរ ជំនួយការទាំងអស់ ក៍នាំគ្នា ជួយ លើករទេះជនពិការធ្ងន់ធ្ងរអោយបានទៅដល់គោលដៅមិនថាក្តៅរឺពិបាកយ៉ាងណានោះទេ។ជំនួយការទាំងអស់សប្បាយរីករាយជាមួយជនពិការរុញបណ្តើរថតរូបជុំគ្នាដោយស្នាមញញឹមព្រមគ្នា។ដោយសារពេលវេលាមានកំណត់យើងទាំងគ្នាបានចេញមកវិញទាំងមិនទាន់អស់ចិត្ត និងមាន
ប្រជាពលរដ្ឋខ្មែរដែលគាត់ទៅកំសាន្តនៅអង្គរ តូច ក៍សូមថតជាមួយនិងជនពិការធ្ងន់ធ្ងរ។ បន្តមកទៀតយើងទាំងអស់គ្នាបានឡើងឡានត្រឡប់ទៅសណ្ឋាគារវិញ និងចេញទៅញ៉ាំអាហារ
ពេលយប់ជាមួយជនជាតិជប៉ុននៅភោជនីដ្ឋានបាយ័ន១នៅក្រុងសៀមរាបដល់ម៉ោង១១យប់ញ៉ាំបណ្តើរនិយាយលេងបណ្តើរធ្វើអោយមានភាពស្និតស្នាលនិងគ្នាបានច្រើនទើប វិលត្រឡប់មក សណ្ឋាគារសេរីភាពវិញ។



លើករទេះជនពិការឡើងអង្គរ
ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍មុខអង្គរតូច

ញ៉ាំអាហារជុំគ្នានៅភោជនីដ្ឋានបាយ័ន២



ព្រឹកថ្ងៃទី២៨
យើងទាំងអស់គ្នាបានសំរេចថាជិះឡានមើលជុំវិញប្រសាទអង្គរធំដោយមិនបានចុះនោះទេរួចបន្ត
ដំណើរទៅមើលសារមន្ទីរជាតិអង្គរដែលមានវត្ថុបុរាណជាច្រើននាសម័យអង្គរ។ ក្នុងនោះផងដែរអ្នកចូល
ទស្សនាក្នងសារមន្ទីរជាតិមួយនាក់៤០០០រៀល មជ្ឈមណ្ឌលPPCILបានចរចារនិងអ្នកទទួលខុស ត្រូវនៅ ទីនោះសូមឲ្យគាត់មិនយកថវិការទៅលើជនពិការធ្ងន់ធ្ងរនោះទេ គាត់ក៍យល់ព្រមនិងសូមថតរូបទុកបញ្ជូនទៅអោយថ្នាក់លើមើលថាមិនយកថវិការទៅលើជនពិការ។ ពេលបានដើរមើល រួចហើយ យើងទាំងអស់គ្នាបាន
 បន្តទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយបុគ្គលិកម៉េនស្រ្តិម  នៅភោជនីដ្ឋាន ម្ហូបខ្មែរ និងជាថ្ងៃចុងក្រោយ
សំរាបពួកយើងបានជួបគ្នាព្រោះបុគ្គលិកម៉េនស្រ្តិម ត្រូវវិលត្រឡប់ទៅប្រទេសជប៉ុនវិញ នៅ ពេល យប់ថ្ងៃទី២៨ វេលាម៉ោង៩យប់នៅប្រលានយន្តហោះក្រុងសៀមរាប។បន្ទាបពីញ៉ាំអាហាររួចមកពួកយើងបានបែកគ្នាបុគ្គលិកម៉េនស្រ្តិមទៅមើរថ្ងៃលិចភ្នំបាក់ខែង មជ្ឈមណ្ឌលPPCILទៅទស្សនាភូមិវប្បធម៏ពេលទៅដល់ក្នុងមួយនាក់២០០០០រៀល។ លោក ម៉ី សាម៉ីត បានធ្វើការចរចារសូមអោយអ្នកទទួលខុសត្រូវសូមកុំយកថវិការទៅជនពិការអី គាត់មិនយល់ព្រមទេទាល់តែយើងដាក់លិខិតឲ្យបានមុន៣ថ្ងៃទោះបីលោក ម៉ី សាម៉ីត កញ្ញា ជាបុប្ផា
និងជំនូយការខំចរចាយ៉ាងណាក៍គាត់មិនព្រមដែរ។ យើងទាំងអស់គ្នាបានពិភាគ្សាពួកយើងទៅវិញ
រឺក៍ចូលភូមិវប្បធម៏ ពួកយើងសំរេចថាចូលព្រោះអីមកដល់ហើយបើមិនចូលស្តាយក៍រ៉ៃថវិការម្នាក់
១០០០០រៀល សល់ប៉ុន្មានមជ្ឈមណ្ឌលPPCILជាអ្នកចេញ។ពួកយើងទាំងអស់គ្នាបានចូលទៅមើរ
រូបដែលគេធ្វើពីក្រមួន និងការសំដែងរបាំជាជនជាតិភ្នង និងមានកន្លែងជាច្រើនទៀតដែលពួកយើង
បានដើរមើរនិងថតរូបទុកជាអនុស្សាវរីយ៍ ជាពិសេសសាច់រឿងព្រះបាទជ័យវន្ម័ទី៧ ក្នុងឈុត និមួយៗពិតជាល្អណាស់ ជាពិសេសបុរសដើរតួជាព្រះបាទជ័យវន័្មទី៧ ។ ពួកយើងទាំងអស់គ្នាបាន
និយាយថាបើមិនបានចូលមើរការសំដែងគួរឲ្យសោកស្តាយខ្លាំងណាស់ ក្រោយពីមើរការសំដែងចប់
ពួកយើងទាំងអស់គ្នាបានទៅប្រលានយន្តហោះក្រុងសៀមរាបដើម្បីជូនដំណើរបុគ្គលិក ម៉េនស្រ្តិម
វិលទៅប្រទេសជប៉ុនវិញ ។ បុគ្គលិកមជ្ឈមណ្ឌលPPCIL និងជនពិការធ្ងន់ធ្ងរព្រមទាំងជំនួយការគឺ
មិនចង់ឲ្យពួកគាត់ឆាប់ទៅប្រទេសជប៉ុនវិញទេ ព្រោះអីពេលវេលាដែលពួកយើងដើរកំសាន្តជាមួយ
គ្នាញ៉ាំអាហារជុំគ្នា និយាយគ្នាលេងយ៉ាងសប្បាយរីករាយ ជាពិសេសថ្ងៃដែលពួកយើងលេងហ្គេម
ជាមួយគ្នា នៅការិយាល័យPPCIL។

សារមុន្ទីរជាតិអង្គរ
ការចរចារនៅភូមិវប្បធម៌
សម្តែងជនជាតិភ្នង
                         
                               

ការសម្តែងរឿងព្រះបាទជ័យវន្ម័ទី៧
                                 
                                                 

ជូនដំណើរបុគ្គលិកម៉េនស្រ្តិមវិលត្រឡប់ទៅប្រទេសជប៉ុន


ចំណាប់អារម្មណ៍ អ្នកចូលរួមដំណើរកំសាន្តខេត្តសៀមរាប

កញ្ញា នឹង ស្រីវង ជាជនពិការធ្ងន់ធ្ងរនៅសង្កាត់ព្រៃស សូមថ្ឡែងអំណរគុណដល់លោក ម៉ី សាម៉ីត
ព្រមទាំងបុគ្គលិកមជ្ឈមណ្ឌលPPCILនិងជំនួយការផ្ទាល់ខ្លួនដែរបាននាំនាងខ្ញុំមកកំសាន្តនៅក្រុង
សៀមរាប នេះជាលើកទីមួយហើយសំរាបនាងខ្ញុំ។ ដំណើរកំសាន្តលើកនេះពិតជាមានភាព សប្បាយរីករាយនិងមានការនឿយហត់ចំពោះជំនូយការគ្រប់រូបផងដែរ។

កញ្ញា នឹងស្រីវង
កញ្ញា មុត សូមុន្នី ជាជនពិការធ្ងន់ធ្ងរ នៅសង្កាត់ពងទឹក សូមថ្លែងអំណរគុណដល់លោក ម៉ី សាម៉ីត
ព្រមទាំងបុគ្គលិកមជ្ឈមណ្ឌលPPCILនិងជំនួយការផ្ទាល់ខ្ឡួនដែរបាននាំនាងខ្ញុំមកកំសាន្តនៅក្រុង
សៀមរាប នេះជាលើកទីមួយសំរាប់ខ្ញុំ ពិតជាសប្បាយខ្ឡាំងណាស់ ជាពិសសជំនួយការគាត់បាន
យកចិត្តទុកដាក់មើលថែរ នាងខ្ញុំមិនថាពេលយប់រឺថ្ងៃ ទោះបីនឿយហត់ពិបាក់យ៉ាងណាទេ។

កញ្ញា មុត សូមុន្នី

កញ្ញា ពឹង ហាសិកា ជាជនពិការធ្ងន់ធ្ងរនៅខេត្តកំពង់ចាម សូមថ្លែងអំណរគុណលោក ម៉ី សាម៉ីត
និងបុគ្គលិកមជ្ឈមណ្ឌលPPCILនិងជំនួយការផ្ទាល់ខ្ឡូន ដែរបាននាំនាងខ្ញុំមកកំសាន្តនៅក្រុងសៀម
រាបនាងខ្ញុំពិតជារីករាយយ៉ាងខ្លាំងបានមកទស្សនាប្រសាទអង្គរវត្ត ភូមិវប្បធម៏ និងសារមន្ទីរជាដើម
ជាពិសេសជំនួយការមើលទៅមានការនឿយហត់ច្រើនក្នុងការលើកដាក់ជនពិការធ្ងន់ធ្ងរ។
ខ្ញុំសង្ឃឹមថាដំណើរកំសាន្តលើកនេះអាចបង្កើនភាពស្និតស្នាលរវាងជនពិការនិងជំនួយការបានច្រើន ។
កញ្ញា ពឹង ហាសិកា
កញ្ញា ហោ សីហា រជាជនពិកាមកពីសង្កាត់ពងទឹក សូមថ្លែងអំណរគុណដល់លោក ម៉ី សាម៉ីតព្រម
ទាំងបុគ្គលិក មជ្ឈមណ្ឌលPPCIL និងជំនួយការទាំងអស់ដែលបានខិតខំប្រឹងប្រែងមកកំសាន្តក្រុង
សៀមរាប បើជំនួយការមិនមកជនពិការក៍មិនអាចមកបានដែរព្រោះជំនួយការជាដៃជើងរបស់គាត់
ហើយនេះជាលើកទីមួយសំរាប់គាត់មកលេងអង្គវត្ត និងចូលមើរភូមិវប្បធម៏ដើរលេងជាក្រុមពិតជា
សប្បាយរីករាយខ្លាំងណាស់កញ្ញាសង្ឃឹមថាបើមានឳឹកាសយើងទាំងអស់គ្នានិងបានមកលេងម្តងទៀតមិនខាន៕

កញ្ញាហោ សីហា
លោក ធាសេរីវុធ ជាជនពិការធ្ងន់ធ្ងរ មកពីខេត្តកណ្តាល សូមថ្លែងអំណរគុណដល់បុគ្គលិក មជ្ឈមណ្ឌល PPCILនិងជំនួយការទាំងអស់ដែរបាននាំខ្ញុំមកកំសាន្តនៅសៀមរាប។ និងមានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នារវៀងជនពិការនិងជំនួយការព្រមទាំងជនជាតិជប៉ុនផងដែ។

លោក ធា សេរីវុធ









Dec 10, 2012

សិក្ខាសាលា បូកសរុបលទ្ធផលការងាររយៈពេល៣ឆ្នាំ(២០០៩-២០១២)

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២
មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ ហៅកាត់​ (PPCIL) បានរៀបចំធ្វើសិក្ខាសាលា បូកសរុបលទ្ធផលការងាររយៈពេល៣ឆ្នាំ(២០០៩-២០១២)។
គោលបំណងនៃអង្គសិក្ខាសាលានេះគឺៈ
  1. ផ្សព្វផ្សាយស្ដីពីលទ្ធផលការងាររយៈពេល៣ឆ្នាំ ដែលមជ្ឈមណ្ឌលបានប្រតិបត្តិលើសកម្មភាព ការងារចលនាជីវិតឯករាជ្យនៃជនពិការ តាមតំបន់គោលដៅកន្លងមក ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា,​ ម្ចាស់ជំនួយ, ស្ថាប័នពាក់ព័ន្ធ, សាធារណជន និងបងប្អូនជនពិការបានជ្រាប
  2. ស្វែងយល់ពីស្ថានភាពពិត អំពីជីវិតរបស់បងប្អូនជនពិការធ្ងន់ធ្ងររស់នៅតាមសហគមន៏
  3. ផ្លាស់ប្ដូរបទពិសោធន៏លើវិស័យពិការភាព រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា និង
  4. លើកទិសដៅផែនការយុទ្ធសាស្ដ្រថ្មី សម្រាប់ឆ្នាំ២០១៣-២០១៥។
សិក្ខសាលាមានសមាជិកចូលរួមចំនួន៨៨នាក់ ក្នុងនោះមានវត្តមាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរស់ រឿន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ប្រធានអង្គការដៃគូរ, បងប្អូនជនពិការតាមសហគមន៏, ជំនួយការផ្ទាល់ខ្លួន, ប្អូនៗនិស្សិតដែលជាអ្នកស្ម័គ្រចិត្ត, និងជនពិការធ្ងន់ធ្ងរ ជំនួយការផ្ទាល់ខ្លួនជាជនជាតិជប៉ុន១២នាក់។
កម្មវិធី
  • ចុះវត្តមាន
  • ប្រកាសហេតុ
  • គោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា
  • មតិស្វាគមន៏ និងរបាយការណ៏សង្ខេបរបស់លោកនាយកPPCIL
  • សន្ទរកថា បើកអង្គសិក្ខាសាលារបស់ឯកឧត្ដម រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • វីដេអូឃ្លីបខ្លី ស្ដីពីសកម្មភាពអង្គការPPCIL
  • សម្រាកអាហារសម្រន់
  • បទបង្ហាញស្ដីពីរបាយការណ៏នៃលទ្ធផលសកម្មភាពការងាររយៈពេល៣ឆ្នាំ​(២០០៩-២០១២)
  • ការចែករំលែកបទពិសោធន៏ជីវិតជនពិការធ្ងន់ធ្ងរ
  • ការចែករំលែកបទពិសោធន៏ការងារអ្នកស្ម័គ្រចិត្តធ្វើជាជំនួយការផ្ទាល់ខ្លួន
  • សំនួរ ចម្លើយ
  • សម្រាកអាហារថ្ងៃត្រង់
  • បទបង្ហាញស្ដីពីប្រព័ន្ធសុខមាលភាពជនពិការ និងប្រព័ន្ធជំនួយការផ្ទាល់ខ្លួន នៅ​ប្រទេសជប៉ុនតាមខ្សែវីដេអូ
  • ខ្សែវីដេអូស្ដីពីចលនាពិការភាពជប៉ុន និងពិភពលោក
  •  សម្រាកអាហារសម្រន់
  • ចំណុចសំខាន់ៗ នៃផែនការយុទ្ធសាស្ដ្រ សម្រាប់ឆ្នាំ២០១៣-២០១៥
  • ការថ្លែងអំណរគុណ និងបិទកម្មវិធី
សិក្ខាសាលានេះ បានធ្វើអោយសិក្ខាកាមចូលរួមទាំងអស់ បានយល់ពីសកម្មភាពដែលមជ្ឈមណ្ឌលPPCILកំពុងតែប្រតិបត្តិរយៈពេល៣ឆ្នាំនេះ ក៏ដូចជាការរស់នៅឯករាជ្យរបស់ជនពិការ ប្រព័ន្ធសុខមាលភាពេជនពិការ និងប្រព័ន្ធជំនួយការផ្ទាល់ខ្លួននៅប្រទេសជប៉ុនផងដែរ។
ជាកិច្ចបញ្ចប់លោកវ៉ែន រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ សម្រាប់ការចូលរួមនូវសិក្ខាសាលាលើកនេះ។
សិក្ខាសាលានេះ មានជំនួយឧបត្ថម្ភពីៈ
  • ធនាគារកាណាឌីយ៉ា ឧបត្ថម្ភជាទឹកប្រាក់មួយលានរៀល(១,០០០,០០០R)
  • ក្រុមហ៊ុនទឹកបរិសុទ្ធឱរ៉ាល់ ឧបត្ថម្ភជាទឹកបរិសុទ្ធ២០កេស
  • សាខាប្រេងឥន្ធនៈPTTសឡា ឧបត្ថម្ភជាទឹកបរិសុទ្ធវីតាល់៥កេស
  • អង្គការCDMD ឧបត្ថម្ភជាទឹកប្រាក់ចំនួនមួយរយដុល្លារសហរដ្ឋអាមេរិច($១០០)។



កិច្ចស្វាគមន៏ និងរបាយការណ៏សង្ខេបរបស់លោកម៉ី សាម៉ីត
ឯកឧត្តមរស់ រឿន ធ្វើសន្ទរកថាបើកអង្គសិក្ខាសាលា
បទបង្ហាញជនពិការធ្ងន់ធ្ងរមកពីប្រទេសជប៉ុន
សិក្ខាកាមចូលរួមសិក្ខាសាលានៅសាលប្រជុំស្រាបៀរកម្ពុជា
ឯកឧត្តមរស់ រឿន និងសិក្ខាកាមថតរូបជុំគ្នាទុកជាអនុស្សាវរីយ៏
ថតរូបជុំគ្នាក្រោយពេលបិទអង្គសិក្ខាសាលា


     

Dec 5, 2012

ការផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលPPCILតាមប៉ុស្ដិ៍វិទ្យុសារិកា

ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២
មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ មាននការអញ្ជើញពីប៉ុស្ដិ៍វិទ្យុសារិកា ធ្វើការផ្សព្វផ្សាយស្ដីពីចលនាជីវិតរស់នៅដោយឯករាជ្យនៃជនពិការ ក៏ដូចជាជីវប្រវត្តិរបស់មជ្ឈមណ្ឌលPPCILផងដែរ។
សមាជិកដែលបានចូលរួមផ្សព្វផ្សាយនៅវិទ្យុសារិកាមានដូចជា:
  • លោកម៉ី សាម៉ីត ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌល PPCIL
  • កញ្ញាជា បុប្ផា ជាអ្នកសម្របសម្រួលកម្មវិធីនៃមជ្ឈមណ្ឌល PPCIL
  • លោកម៉ូហ្គា ជាជនពិការធ្ងន់ធ្ងរ ហើយជាបុគ្គលិកម៉េនស្ត្រីម មកពីប្រទេសជប៉ុន
  • លោកខេជី ជាជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ មកពីប្រទេសជប៉ុន
  • លោកយ៉ាណាសិ ក៏ជាជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរ មកពីប្រទេសជប៉ុន
  • លោកផល សុផែន ជំនួយការស្ម័គ្រចិត្តនៃមជ្ឈមណ្ឌល PPCIL
 ការផ្សព្វផ្សាយមានរយៈពេលមួយម៉ោង គឺចាប់ផ្ដើមពីម៉ោងដប់មួយដល់ម៉ោងដប់ពីរថ្ងៃត្រង់។ ក្នុងការផ្សព្វផ្សាយនោះដែរមានប្រិយមិត្តដែរកំពុងតែតាមដានស្ដាប់វិទ្យុសារិកាធ្វើការផ្សព្វផ្សាយ ទៅលើប្រធានបទជីវិតរស់នៅដោយឯករាជ្យនៃជនពិការនេះ ក៏មានចម្ងល់នូវពាក្យថា"ការរស់នៅដោយឯករាជ្យ"តើមានន័យដូចម្ដេច? ហើយក៏បានតេមកចូលរួមក្នុងកម្មវិធីវិទ្យុសារិកា។ បន្ទាប់មកវាគ្មិនធ្វើការបកស្រាយនូវចម្ងល់ ក៏ដូចជាអត្តន័យ"ការរស់នៅដោយឯករាជ្យ" ជូនប្រិយមិត្តដែលចូលរួមកម្មវិធីវិទ្យុសារិកា។
ជាចុងបញ្ចប់នៃកម្មវិធីវិទ្យុសារិកាវាគ្មិនរបស់មជ្ឈមណ្ឌលPPCIL បានថ្លែងអំណរគុណដល់ប្រិយមិត្តដែលបានចំណាយពេលតាមដានការចាក់ផ្សាយ របស់វិទ្យុសារិកា និងថ្លែងអំណរគុណចំពោះវិទ្យុសារិកាបានផ្ដល់ឱកាសអោយមជ្ឈមណ្ឌលPPCIL ធ្វើការផ្សព្វផ្សាយចែករំលែកដល់មហាជន គាត់បានដឹងពីមជ្ឈមណ្ឌលកំពុងតែប្រតិបត្តិសព្វថ្ងៃផងដែរ។
ការផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលPPCILតាមវិទ្យុសារិកា

Dec 4, 2012

ទទួលក្រុមដំណើរកំសាន្តរបស់បុគ្គលិកម៉េនស្រ្តិម

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២

ថ្ងៃទី២២នៅវេលាម៉ោង១១យប់បុក្គលិកនិងជំនួយការព្រមទាំងជនពិការមជ្ឈមណ្ឌលPPCILបានទៅទទួលក្រុមដំណើរកំសាន្តរបស់បុគ្គលិកម៉េនស្រិមនៅប្រលានយន្តហោះពោធិ៍ចិនតុងមានចំនួន ១២ នាក់ក្នុងនោះជនពិការ៤នាក់និង ជំនួយការ ៨នាក់។
ក្នុងគោលបំណងមកកំសាន្តប្រទេសកម្ពុជានិងចូលរួមសិក្ខាសាលានិងកម្មវិធីផ្សេងៗរបស់មជ្ឈមណ្ឌលPPCIL ពេលដែលក្រុមដំណើរកំសាន្តចុះមកពីយន្តហោះភ្លាមមេឃក៍ចាប់ផ្តើមធ្លាក់ភ្លៀងហាក់បីដូច ចាទទួលពួកគាត់អញ្ចឹង។បន្តមកទៀតពួកយើងក៍បានថតរូបជុំគ្នាពេលនោះក្រុមជំនួយការPPCIL បានបញ្ចេញក្បាច់រាំ យ៉ាងស្រស់ស្អាត។បន្ទាបមកលោក ម៉ី សាម៉ីតជានាយកប្រតិបត្តិនៅមជ្ឈមណ្ឌល PPCIL បានជូនក្រុមដំណើ ររបស់ម៉េនស្រ្តិម ទៅសណ្ឋាគាដែលបានកក់ទុក។



រូបថតជុំគ្នាទុកជាអនុស្សារីយ៍

សកម្មភាព

បាច់ផ្កាជូនមេក្រុមគឺលោក មកា