មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ បានរៀបចំកម្មវិធីពីរក្នុងថ្ងៃតែមួយ។
កម្មវិធីទីមួយ គឺវគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន ក្នុងគោលបំណងអោយជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរជនជាតិជប៉ុនបង្ហាត់ជំនាញជំនួយការផ្ទាល់ខ្លួន ដល់ជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរជនជាតិខ្មែរ ដើម្បីបង្កើនជំនាញជំនួយការផ្ទាល់ខ្លួននេះ អោយស្ទាត់ជំនាញ ក្នុងការជួយទៅដល់ជនពិការធ្ងន់ធ្ងរ។ ហើយកម្មវិធីទីពីរ ធ្វើនៅពេលរសៀល គឺកម្មវិធីស្វែងរកដៃគូរយល់ចិត្ត និងការបង្ហាញរបាំប្រពៃណីយ និងរបាំប្រជាប្រិយខ្មែរ គោលបំណងរបស់កម្មវិធីនេះ ចង់ស្វែងរកដៃគូរ ដែលយើងពេញចិត្ត ដើម្បីចូលលេងក្នុងកម្មវិធី។ ក្នុងកម្មវិធីនោះមានបុគ្គលិក ជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងររបស់មជ្ឈមណ្ឌលPPCIL និងពិការធ្ងន់ធ្ងរ នឹង ជំនួយការផ្ទាល់ខ្លួនដែលជាជនជាតិជប៉ុន ដែលបានចូលមកលេងល្បែងកំសាន្តនោះដែរ។
កម្មវិធីស្វែងរកដៃគូរយល់ចិត្ត រើសបានប្រាំមួយគូរៈ
- កញ្ញាហោ សីហា និងលោកគីម
- កញ្ញាស្រីណាន និងលោកម៉ូហ្គា
- កញ្ញាសុផារ៉ា និងលោកយ៉ាណាពិ
- កញ្ញសុធារ៉ា និងលោកសុជា
- កញ្ញាអេច និងលោកសារ៉ាត់
- កញ្ញាសួន ស្រីរ័ត្ន និងលោកវុទ្ធី
កម្មវិធីបន្ទាប់ គឺការបង្ហាញរបាំប្រពៃណីយ និងរបាំប្រជាប្រិយខ្មែរ មានដូចជា របាំជូនពរ របាំនាងមច្ឆា របាំច្រូតស្រូវ និងរបាំកន្សែងស្នេហ៏។ របាំទាំងនោះ សម្ដែងដោយក្រុមយុវជនរបស់អង្គការស្កេប និងក៏មានការបកស្រាយពន្យល់ពីអត្តន័យរបស់របាំនីមួយៗ ជូនអ្នកដែលកំពុងតែទស្សនាផងដែរ។ របាំប្រពៃណីយ និងរបាំប្រជាប្រិយខ្មែរ ធ្វើឡើងក្នុងគោលបំណង ចង់បង្ហាញជូនដល់ក្រុមបុគ្គលិករបស់មជ្ឈមណ្ឌលម៉េនស្ត្រីម ដែលមកពីប្រទេសជប៉ុន មកកំសាន្តនៅប្រទេសកម្ពុជាលើកដំបូង អោយឃើញថាប្រទេសកម្ពុជា មានវប្បធម៌ដ៏ល្អប្រពៃ គឺមានរបាំ ចម្រៀងប្រពៃណីយ សិល្បៈ ផ្សេងៗ។ល..។ ក្រោយពីការសម្ដែងរបស់អង្គការស្កេប បានបញ្ចប់ ក៏មានចំណាប់អារម្មណ៏ពីជំនួយការផ្ទាល់ខ្លួនជនពិការធ្ងន់ធ្ងរឡើង បង្ហាញចំណាប់អារម្មណ៏របស់គាត់ថា គាត់ពិតជាសប្បាយរីករាយណាស់ ពេលបានមកប្រទេសកម្ពុជា ហើយជាលើកទីមួយរបស់គាត់ ទោះបីអាសធាតុក្ដៅបន្តិចក៏ដោយ។ គាត់បានអរគុណចំពោះបុគ្គលិកPPCIL ជនពិការ និងជំនួយការផ្ទាល់ខ្លួនទាំងអស់ដែលទទួលក្រុមរបស់គាត់យ៉ាងរាក់ទាក់បំផុត។ ជាចុងបញ្ចប់នូវកម្មវិធីការសម្ដែងរបាំ លោកអេតូមី ដែលជាជនពិការធ្ងន់ធ្ងរជនជាតិជប៉ុន បានឡើងថ្លែងអំណរគុណ និងជូនជាថវិកាបន្តិចបន្តួចដល់ក្រុមសម្ដែងរបស់អង្គការស្កេបផងដែរ។
វគ្គបណ្ដុះបណ្ដាលជំនួយការផ្ទាល់ខ្លួន |
ការពន្យល់ណែនាំរបស់ជំនួយការផ្ទាល់ខ្លួនជនជាតិជប៉ុន |
កម្មវិធីស្វែងរកដៃគូរយល់ចិត្ត |
ប្រាំមួយគូរ ស្វែយល់ពីចណង់ចំណូលចិត្តរបស់ដៃគូរនីមួយៗ |
ការប្រកួតប្រជែងយកជ័យជំនះ យ៉េៗ!!! |
លោកសុខខេនពន្យល់អត្តន័យរបស់របាំប្រពៃណីយខ្មែរនីមួយៗ |