Feb 27, 2013

បទបង្ហាញស្តីពីបញ្ហាពិការភាព

ពេលព្រឹកថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៣ មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ
( PPCIL ) បានចុះទៅធ្វើបទបង្ហាញនៅសាលាបឋមសិក្សាសុភមង្គល មានទីតាំងស្ថិតនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នងគោលបំណងផ្សព្វផ្សាយស្តីពីបញ្ហា ពិការ ភាពទៅដល់ប្អូនៗអោយមានការយល់ដឹងកុំអោយមានការរើសអើងមកលើជនពិការ ។ ក្រុមការងារដែលចុះទៅធ្វើបទបង្ហាញមានដូចជា៖ លោក វ៉ែន រតនា កញ្ញាគង់ស្រីញាណ(សុធារ៉ា) កញ្ញាប៉ឹង ហាសិកា(ជាជនពិការធ្ងន់ធ្ងរ មកពីខេត្តកំពង់ចាម) អ្នកនាង ភឿក លក្ខិណា(ជំនួយការ)
អ្នកនាងឡៅ ម៉ាលីកា(ជំនួការទូទៅ) ។ ក្នុងនោះមានប្អូនៗសិស្សានុសិស្ស ចំនួន៤០នាក់ រៀនថ្នាក់ទី៥និងទី៦ ស្តាប់បទបង្ហាញស្តីពីបញ្ហាពិការភាព ។ 
ជាកិច្ចចាប់ផ្តើមលោក នាយកសាលាបឋមសិក្សាសុភមង្គល បានមានប្រសាសន៍ដល់ប្អូនៗសិស្សា នុសិស្សអោយយកចិត្តទុកដាក់ស្តាប់បងៗធ្វើបទបង្ហាញស្តីពីបញ្ហាពិការភាព។បានបន្ទាប់មកលោក
វ៉ែន រតនា បានសួរសុខទុកប្អូនៗសិស្សានុសិស្សរួចមកក៍ចាប់ផ្តើមធ្វើបទបង្ហាញស្តីពីបញ្ហាពិការភាព ។លោកវ៉ែន រតនា បានសួរទៅប្អូនៗថាដូចម្តេចហៅថាពិការភាព? ប្អូនៗបានឆ្លើយថា ដែលហៅថាពិការភាពគឺជនទាំងឡាយណាដែលខ្វះខាត ឬបាត់បង់សរីរាង្គណាមួយ។
លោកវ៉ែន រតនា បានពន្យល់លក្ខណៈប្រភេទពិការទៅប្អូនៗមានដួចជា៖ ពិការគ្រុនស្វិតដៃជើង
ពិការគថ្លង់ ពិការភ្នែក ពិការកន្ត្រាក់សរសៃ ពិការបាក់ឆ្អឹងកងក ពិការសតិបញ្ញា ដោនស៊ីនទ្រោម ។ឧទាហរណ៍ ពិការគ្រុនស្វិតដៃជើងគឺមានលក្ខណៈជើងតូចៗ មិនស្ពឹក ទេស្ទាបដឹង នេះជាប្រភេទពិការគ្រុនស្វិតដៃជើងអ្នកខ្លះទៀតគេហៅថាពិការ(Polio)។
លោក វ៉ែន រតនា បានសួរសំនួរទៅប្អូនៗថា តើមូលហេតុអ្វីខ្លះបណ្តាលអោយគាត់ធ្លាក់ខ្លួនពិការ ?
ប្អូនៗបានឆ្លើយថា បណ្តាលមកពី គ្រោះថា្នក់ការងារ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយសារគ្រាប់មីន ពិការពីកំណើត កង្វះអាហាររូបត្ថម្ភ ។ល។
លោក វ៉ែន រតនា បានសួរសំនួរបន្តទៀតថា ពេលដែលគាត់ធ្លាក់ខ្លួនពិការ តើមានបញ្ហាអ្វីខ្លះដែរប្រឈមមុខសម្រាប់ពួកគាត់? ប្អូនៗបានឆ្លើយថា ពិបាកធ្វើដំណើរ  ពិបាករកការងារធ្វើ   ពិបាករកគូស្រករ ជាពិសេសទទួលរងការរើសអើងពីមជ្ឈដ្ឋានទូទៅ។
ដោយសារយៈពេលខ្លីលោក វ៉ែន រតនា បានបង្ហាញពីតុក្កតាដែលធ្វើអំពីគ្រាប់អង្គាំ ជាស្នាដៃរបស់កញ្ញាប៉ឹង ហាសិកា។ កញ្ញាប៉ឹង ហាសិកា ជាជនពិការធ្ងន់ធ្ងរម្នាក់ ប៉ុន្តែគាត់អាចចាក់គ្រាប់អង្គាំធ្វើជារូបតុក្កតាខ្លាឃ្មុំបានយ៉ាងល្អប្រណិត។ បញ្ជាក់អោយឃើញថាជនពិការ មានសមត្ថភាពអាចធ្វើការងារផ្សេងៗ ទៅតាមប្រភេទពិការរបស់គាត់និមួយៗ។

លោក វ៉ែន រតនា ធ្វើបទបង្ហាញ

ប្អូនៗឆ្លើយនិងសំនួរ



ស្នាដៃកញ្ញា ប៉ឹង ហាសិកា (ជនពិការធ្ងន់ធ្ងរ)