Mar 13, 2013

ពិធី ផ្តល់រទេះរុញជូនជនពិការ

ព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៣

នៅមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL) បានរៀបចំពិធីផ្តល់រទេះរុញជូនជនពិការចំនួន៣០គ្រឿង ក្នុងនោះមានអ្នកចូលរួមសរុបចំនួន ៦៤នាក់ ។
រទេះរុញទាំងនេះបានការឧបត្ថម្ភពី អង្គការជំនួយសង្គ្រោះ សម្រាប់ ជនពិការ ក្នុងប្រទេសអាស៊ាន ដែលជាភាសារអង់គ្លេសហៅថា(Aid to Asian  Disabled Peoples (AADP) ដឹងនាំដោយលោក Ogura KUNIO នៅទីក្នុងណាហ្គោយ៉ា(Nagoya) នៅប្រទេសជប៉ុន។

ជាកិច្ចចាប់ផ្តើមលោក វ៉ែន រតនា (MC) បានសំដែងកិច្ចសា្វគមន៍ដល់គណៈអធិបតី លោក ស្រី ស៊ុំសានណារីប្រធានការិយាល័យកិច្ចការនារី ខណ្ឌពោធិ៍សែន និងជាតំណាងលោក អភិបាលខណ្ឌ ពោធិ៍សែនជ័យ ជាទីគោរព!

សូមគោរព! លោក ម៉ី សាម៉ីត នាយកប្រតិបត្តិ មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃ ជនពិការភ្នំពេញ

សូមគោរព លោកមេភូមិចំការឪឡឹក និងលោកស្រីតំណាងលោកចៅសង្កាត់កាកាប ព្រមទាំងលោក ស្រីតំណាងអាជ្ញាធរ និងភ្ញៀវកិត្តិយសជាទីគោរព!
សូមគោរពតំណាងអង្គការ ជាតិ និងអន្តរជាតិ ដែលធ្វើការទៅលើវិស័យពិការភាពទាំងអស់ ជាទីស្រលាញ់ និងបងប្អូនជនពិការដែលមកទទួលរទេះរុញជាទីមេត្រី។

ជាកិច្ចចាប់ផ្តើម លោកវ៉ែន រតនា(MC) សូមគោរពអញ្ជើញ លោកម៉ី សាម៉ីត ឡើងសន្ទរកថាស្វាគមន៍
ក្នុងពិធីចែករទេះរុញជូនជនពិការ។

ជាកិច្ចបន្ត លោក ម៉ី សាម៉ីត បានជម្រាបជូនពីប្រវត្តិសង្ខេបនៃមជ្ឈមណ្ឌលPPCIL ដូចតទៅ៖
មជ្ឈមណ្ឌល(PPCIL) គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលបង្កើតឡើងដោយក្រុមជនពិការ ក្រោមការ
ដឹងនាំដោយលោក ម៉ី សាម៉ីត  ។ ដោយមានការជួយជ្រោមជ្រែងពីសំណាក់មិត្តភិក្តនៅប្រទេសជប៉ុន និងគាំទ្រផ្នែកបច្ចេកទេសពី
អង្គការជនពិការកម្ពុជា (CDPO) ។ ក្នុងខែមិនា ឆ្នាំ២០០៩ ក្រុមការងារមជ្ឈមណ្ឌល (PPCIL) បានធ្វើ
សិក្ខាសាលាផ្សព្វផ្សាយស្តីពីចលនាជីវិតឯករាជ្យនៃជនពិការ នៅសណ្ឋាគារសាន់វ៉េ ដោយបាន
អញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់   ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច
អតីតយុទ្ធជន និងយុវនិតិសម្បទា នៅពេលនោះ ។ ព្រមទាំងមានការចូលរួមពី តំណាងអង្គការក្រៅ
រដ្ឋាភិបាលក្នុងស្រុក អន្តរជាតិ និងបងប្ងូនជនពិការចូលរួមចំនួនប្រមាណ ១៣០នាក់ ។ មិនត្រឹមតែ
ប៉ុណ្ណោះក្រុមការងារជីវិតឯករាជ្យនៃជនពិការ ក៍បានអញ្ជើញអ្នកចូលរួម និងវាគ្មិនសំខាន់ៗដែលកំ
ពុងប្រតិបត្តិចលនាជីវិតឯករាជ្យនៃជនពិការ មកពីប្រទេសជប៉ុន ប្រទេសនេប៉ាល់ និងប្រទេសថៃ
ទៀតផង ។

នៅក្នុងខែកញ្ញា ឆ្នាំ២០០៩ ក្រុមការងារបានទទួលការអនុញ្ញាតពីក្រសូងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ឲ្យមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ ហៅជា
ភាសារអង់គ្លេសថា'' Phnom Penter for Independent Livng'' និងហៅកាត់ជា ភាសារអង់គ្លេសថា(PPCIL)ដែលមានការិយាល័យនៅផ្ទះលេខ៤២០ ផ្លូវលេខ៦៨K ភូមិចំការឪឡឹក
សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដើម្បីអនុវត្តចលនាជីតឯករាជ្យនៃជនពិការ
ជាផ្លូវការ នៅតាមតំបន់គោលដៅ មានដូចជា រាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្តកណ្តាល។ គួបញ្ជាក់ផងដែរថា សព្វថ្ងៃ មជ្ឈមណ្ឌលPPCILបានទទួលជំនួយឧបត្ថម្ភធំពីប្រទេសជប៉ុន និងស្វែងរកជំនួយគាំទ្រក្នុងស្រុក។
មជ្ឈមណ្ឌលPPCILធ្វើការលើកកម្ពស់សិទ្ធជាមូលដ្ឋានរបស់ជនពិការ ការផ្ទេរសិទ្ធអំណាច់ដល់ជន
ពិការតាមរយៈចលនាជីវិតឯករាជ្យដោយផ្អែកទៅលើទស្សនៈវិស័យរបស់យើងគឹ
សម្រួលការរស់នៅឱ្យបានសមរម្យ បង្កើនសមត្ថភាព ផ្តល់សិទ្ធពេញលេញក្នុងការសំរេចចិត្តរស់នៅ
ដោយឯករាជ្យប្រកបដោយកិត្តិយស និងទាមទាររាល់តំរូវការ ក្នុងការចូលរួមគ្រប់សកម្មភាពអភិវឌ្ឍន៍សង្គម ដោយគ្មានការរើសអើងមកលើជនពិការ
លោក ម៉ី សាម៉ីតបានបន្តថា ដើម្បីឱ្យបានសំរេចជោកជ័យ នៃគោលបំណងជាក់លាក់ទាំងនេះយើង
មានកម្មវិធីប្រតិបត្តិដូចខាងក្រោម៖

1.កម្មវិធីផ្សព្វផ្សាយបញ្ហាពិការភាព( Social Awareness Raising )

2.កម្មវិធីពិគ្រោះយោបល់ ( Peer Counseling )

3.កម្មវិធីជីវិតរស់នៅដោយឯករាជ្យ និងសេវាជំនួយការផ្ទាល់ខ្លួន ( Independent Living Program [ILP] and Personal Assistant Service [PA] )

4.កម្មវិធីតស៊ូមតិ(Advocacy Program)

លោកម៉ី សាម៉ីត បានមានប្រសាសន៍បន្តថា គោលបំណងសំខាន់នៃអង្គពីធីគឺ ធ្វើការចែករទេះរុញជូនជនពិការចំនួន២៤នាក់ដែលរស់នៅទីក្រុងភ្នំពេញ និងមកពីបណ្តាលខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពត ។ លោក ម៉ី សាម៉ីត បានជម្រាបថារទេះរុញទាំងនេះបានមកពីការឧបត្ថម្ភពីអង្គការជំនួយសង្រោះ
សម្រាប់ជនពិការក្នុងប្រទេសអាស៊ានដែលជាភាសារអង់គ្លេសហៅថា
(Aid to Asian  Disabled Peoples (AADP) ដឹងនាំដោយលោក Ogura KUNIO នៅទីក្នុងណាហ្គោយ៉ា(Nagoya) នៅប្រទេសជប៉ុន។
ដោយមើលឃើញថាជនពិការនៅក្នងប្រទេសអាស៊ាន នៅមានការខ្វះខាតរទេះរុញ សម្រាប់ប្រើ
ដើម្បីចល័តទី អង្គការAADP បង្កើតក្នុងគោលបំណងរ៉ៃអង្គាស់ថវិការ ដើម្បីទិញរទេះរុញថ្មី និងប្រមែប្រមូលរទេះរុញដែលបានប្រើរួច នៅក្នុងប្រទេសជប៉ុន មកធ្វើការជួសជុលឱ្យដំណើរការ និងមានគុណភាពល្អ ទើបធ្វើការផ្តល់ជូនជនពិការនៅក្នុងប្រទេសអាស៊ានធ្វើការប្រើប្រាស់បន្ត ក្នុង
ន័យសំដៅលើកកម្ពស់ជីវភាពរស់នៅ  ក៍ដូចជាសម្រួលការចល័តទីរបស់ជនពិការ ឱ្យមានឱកាស
ចូលរួមក្នុងសង្គម និងធ្វើការងារ ប្រកមុខរបរ ចេញក្រៅផ្ទះ ទៅជួបមិត្តភិក្តនិងធ្វើការទំនាក់ទំនងជា
មួយប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
មុននិងបញ្ចប់លោក ម៉ី សាម៉ីត និងក្រុមការងារនៃមជ្ឈមណ្ឌលPPCILសូមយកឱកាសនេះថ្លែងអំណរគុណដល់អង្គការAADPដែលបានផ្តល់រទេះរុញចំនួន៣០គ្រឿង និងម្ចាស់ជំនួយរបស់ំជ្ឈមណ្ឌលPPCIL នៅប្រទេសជប៉ុនមានដូចជា៖ មជ្ឈមណ្ឌល Mainstream  មជ្ឈមណ្ឌល Mutyu មជ្ឈមណ្ឌល Partner នៅទីក្រុងOSAKA ព្រមទាំងបណ្តាញមជ្ឈមណ្ឌលជីវិតឯករាជ្យនៃជនពិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក ដែលហៅកាត់ថាAPNIL នៅទីក្រុង TOKYO ដែលមានលោក FURIHATA HIROKI ដែលជាតំណាងនៅកម្មវិធីនេះតែម្តង។

លោកម៉ី សាម៉ីត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោក ស្រីស៊ុំ សានណារី
ខណ្ឌពោធិ៍សែនជ័យ ដែលលោកស្រីចំណាយពេលដ៍មានតម្លៃធ្វើជាអធិបតី ក្នុងអង្គពិធីនាពេលនេះ!
ខ្ញុំបាទសូមគោរពជូនពរលោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ឲ្យជួបប្រទះតែ នឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


លោកម៉ីសាម៉ីតឡើងសន្ទរកថា

ក្រោយពីលោកម៉ី សាម៉ីត ឡើងសន្ទរកថារួចមក លោកវ៉ែន រតនា (MC) សូមគោរពអញ្ជើញលោកស្រី ស៊ុំ សានណារី  ប្រធានការិយាល័យកិច្ចការនារី ខណ្ឌពោធិ៍សែនជ័យ និងជាតំណាងលោកអភិបាលខណ្ឌពោធិ៍សែនជ័យ ឡើងមានមតិសំណេះសំណាលនិងបើកម្មវិធី។
លោក ស្រីស៊ុំ សានណារី មានប្រសាសន៍ថាគាត់ មានអារម្មណ័រំភើបរីករាយណាស់ ដែលមានវត្តនៅអង្គពិធីនេះ លោកស្រីគាំទ្ររាល់សកម្មភាពរបស់មជ្ឈមណ្ដលPPCILដែលលោក ម៉ី សាម៉ីតបានមានប្រសាសន៍ខាងលើ ជាការពិតណាស់ ជនពិការនៅប្រទេសកម្ពុជា មានផលលំបាកជាច្រើន ក្នុងជីវភាពប្រចាំថ្ងៃ  មានការរើសអើងមកលើពូកគាត់ ជាដើម។
លោក ស្រី ស៊ុំ សានណារី សូមអោយបងប្អូនជាជនពិការទាំងអស់កុំបាក់ទឹកចិត្ត មានសេចក្តីក្លាហាន ។ លោកស្រី សូមជូនពរបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះ ជួបតែ
សំណាងល្អ រកស៊ីទទួលទានមានបានគ្រប់ៗគ្នា ។ លោកវ៉ែ រតនា សូមអរគុណលោក ស្រី ស៊ុំ សានណារី ដែលបានឡើងមានមតិសំណេះសំណាលជាមួយបងប្អូនជនពិការ។


លោកស្រីស៊ុំ សានណារី

លោកវ៉ែន រតនា សូមគោរពអញ្ជើញលោកស្រីស៊ុំ សានណារី ប្រធានការិយាល័យកិច្ចការនារី ខណ្ឌពោធិ៍សែនជ័យឡើងជាតំណាងចែករុញជូនកញ្ញា ប៉ឹង ហាសិកា ។


លោកស្រីស៊ុំ សានណារី អញ្ជើញជាតំណាង
ចែករទេះរុញជូនកញ្ញា ប៉ឹង ហាសិកា

លោក វ៉ែនរតនា សូមគោរពអញ្ជើញ លោក ម៉ី សាម៉ី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលPPCIL ឡើងចែករទេះរុញជូនកញ្ញា ម៉ៅ លក្ខិណា ។


លោក ម៉ី សាម៉ីត ចែករទេះរុញជូនកញ្ញា
ម៉ៅ លក្ខិណា

លោក វ៉ែន រតនា  សូមគោរពអញ្ជើញ លោក ហ្វូរីហាតា ជាជនជាតិជប៉ុន ឡើងជាតំណាង ចែករ ទេះរុញជូនលោកធា សេរីវុធ ។


លោក ហ្វូរីហាតានិងលោកធាសេរីវុធ

ចំណាប់អារម្មណ៍ជនពិការទទួលបានរទេះ

កញ្ញា ចរិយា មកពីខេត្តកំពត មានអារម្មណ៍រំភើបរីករាយណាស់ដែលបានទទួលរទេះរុញ ពីមជ្ឈមណ្ឌល PPCIL កញ្ញា បានមានប្រសាសន៍ថារទេះរុញ ជាជំនួយក្នុងការបំលាស់ទីរបស់ជនពិការគ្រប់រូប ហើយរទេះក៍ជាជើងថ្មីរបស់កញ្ញា ផងដែរ។
កញ្ញា ចរិយា សូមអរគុណដល់មជ្ឈមណ្ឌល PPCIL ដែលបានផ្តល់រទេះរុញនេះសម្រាប់គាត់។


កញ្ញាមាស ចរិយា

លោកអ៊ុក គឹមរ៉ាន់ មកពីខេត្តកំពង់ចាម មានអារម្មណ៍សប្បាយរីករាយណាស់ដែលបានទទួល រទេះថ្មី ពីមជ្ឈមណ្ឌលPPCIL លោក បានមានប្រសាសន៍ថា ខ្ញុំពិតជាត្រូវការរទេះរុញជាចាំបាច់ ព្រោះ រទេះរុញ អាចជួយក្នងការចល័តទីទៅណាមកណាបានដូចជនមិនពិការដែរ។
សូមអរគុណដលមជ្ឈមណ្ឌលPPCIL បានផ្តល់រទេះរុញជូនខ្ញុំសប្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។


លោក អ៊ុក គឹមរ៉ាន់

ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍

ចុងបញ្ចប់លោកវ៉ែន រតនា សូមថ្លែងអំណរគុណចំពោះលោកស្រី ប្រធានការិយាល័យកិច្ចការនារី ខណ្ឌពោធិ៍សែនជ័យព្រមទាំង លោកមេភូមិកាកាប និងលោកស្រីតំណាងអាជ្ញាធរនិងភ្ញៀវជាតិ អន្តរជាតិ និងតំណាងអង្គការ ជាពិសេសបងប្អូនជនពិការដែលបានចូលរួមកម្មវិធីចែករទេះរុញជូន
ជនពិការនិងចំណាយពេលដ៍មានតម្លៃស្តាប់សន្ទរកថារបស់លោក ម៉ី សាម៉ីត ពីប្រវត្តសង្ខេបនៃមជ្ឈមណ្ឌលPPCIL ។ជូនពរអស់លោក លោកស្រីបងប្អូនជនពិការមានសុខភាពល្អ ប្រាថ្នាអ្វីសូមអោយបានសំរេច។