Jun 16, 2013

លទ្ឋផលកិច្ចពិភាក្សាក្រុមការងារមជ្ឈមណ្ឌលPPCILជាមួយអ្នកគ្រប់គ្រងនៅផ្សារបឹងត្របែកផ្លាហ្ស៊ា




នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣

ក្រុមការងារនៃមជ្ឈមណ្ឌលPPCIL បានចុះទៅពិភាក្សាស្តីពី ការចល័តទីចេញចូលសម្រាប់ជនពិការ នៅផ្សារបឹងត្របែកផ្លាហ្សា មានទីតាំងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រុមការងារPPCIL ចំនួន០៥នាក់ រួមមាន : លោកវ៉ែន រតនា កញ្ញាជា បុប្ផា កញ្ញាគង់ ស្រីញៀន ហៅ(សុធារ៉ា) លោកគុណ សុជា និងអ្នកនាងឡៅ ម៉ាលីកា បានជួបពិភាក្សាជាមួយលោក អោម ចាន់សុចិត្រា ជាអ្នកគ្រប់គ្រងនៅផ្សារបឹងត្របែកផ្លាហ្សា ។ កិច្ចពិភាក្សាទាំងនោះផ្តោតទៅ លើបញ្ហាសំខាន់ៗមួយចំនួនដូចជា: ផ្លូវជម្រាល ,បង្គន់អនាម័យ, បង្កាន់ដៃ ជណ្តើរយន្តប្រអប់ ចំណតយានយន្តសម្រាប់ជនពិការ និងស្លាកសញ្ញាសម្រាប់ជនពិការ ។

សូមជម្រាបផងដែលថា នៅផ្សារបឹងត្របែកផ្លាហ្សា ក៏បានសាងសង់ផ្លូវជម្រាលនិងជណ្តើរយន្ត ប្រអប់ សម្រាប់ជនពិការដែរ ប៉ុន្តែនៅមានចំនុចខ្វះខាតជាច្រើន ដូចជា ផ្លូវជម្រាលធ្វើខុសស្តង់ដា គឺ មានលក្ខណ:ចោទពេក ហើយមុននិងឡើងដល់ផ្លូវជម្រាលគឺមានខឿនមួយកាំទៀតនៅចំពីមុខ  ជាហេតុបណ្តាលឲ្យជនពិការដែលប្រើប្រាស់រទេះរុញមិនអាចចល័តទីចេញចូលបាន ។ ចំណែកបន្ទប់ទឹកអនាម័យវិញគឺមានទំហំតូចចង្អៀត ប៉ុន្តែទ្វារបើកចេញក្រៅ នេះជាចំណុចខ្វះខាត ដែលត្រូវកែសម្រួល សម្រាប់អោយជនពិការទាំងអស់គ្នាអាច ប្រើប្រាស់បាននៅពេលទៅកំសាន្ត ឬក៏ទៅបរិភោកអាហារ និងទិញសម្ភារ:ផ្សេងៗ នៅផ្សារបឹងត្របែកផ្លាហ្សា ។

ក្រុមការងារបានធ្វើសំណើស្នើសុំទៅដល់លោក អោម ចាន់សុចិត្រា ជាអ្នកគ្រប់គ្រងនៅផ្សារបឹងត្របែកផ្លាហ្សាឲ្យជួយសម្រួលនូវចំណុចខ្វះខាតដូចតទៅ

១.     សូមជួយកែសម្រួលផ្លូវជម្រាល ចូលទៅផ្សារបឹងត្របែកផ្លាហ្សាដែលបានសាងសង់រួចគឺ មានខឿនផ្លូវកំពស់១០សង់ទីម៉ែត្រទៀត ជាហេតុបណ្តាលអោយជនពិការប្រើរទេះមិនអាច ចេញចូលដោយខ្លួនឯងបាន ។
២.     សូមជួយសាងសង់ចំណតរថយន្ត  សម្រាប់ជនពិការ ដែលមានលក្ខណ:ស្តង់ដា។
៣.    សូមឲ្យកែសម្រួលបង្គន់អនាម័យ ដោយបើកទ្វារចេញក្រៅ និងបំពាក់បង្កាន់ដៃដែក ។
៤.     សូមបំពាក់ស្លាកសញ្ញាជនពិការ ដូចជាសញ្ញាផ្លូវជម្រាល, សញ្ញាបង្គន់អនាម័យជនពិការ         ,សញ្ញាចំណតរថយន្ត , ល៕
៥.     សូមឲ្យបើកជណ្តើរយន្តប្រអប់គ្រប់ពេលវេលា សម្រាប់ជនពិការប្រើប្រាស់។

ក្រោយពីបានជជែកពិភាក្សាបញ្ហាជាច្រើនរួចមក លោកអោម ចាន់សុចិត្រា ជាអ្នកគ្រប់គ្រង នៅផ្សារបឹងត្របែកផ្លាហ្សាគាត់និងយកការសំណមពរ របស់ក្រុមការងារមជ្ឈមណ្ឌលPPCIL ដែលបានពិភាក្សាគ្នាអស់រយះពេល១ម៉ោងជាង  រូបលោកមិនហ៊ានអនុម័តឡើយ គាត់និងយកទៅពិភាក្សាជាមួយនិង ប្រធានផ្សារ ជាមុនសិន ។ លោក អោម ចាន់សុចិត្រា បានមានប្រសាសន៍ថា គាត់និងជួយសម្រួលជាមួយប្រធានផ្សារ បើមានលទ្ឋផលយ៉ាង គាត់នឹងឆ្លើយតបមកវិញក្នុងពេលឆាប់ៗ។

ក្នុងឱកាសផងដែរលោកវ៉ែន រតនា បានមានប្រសាសន៍បន្តទៀតថា បើសិនជាមជ្ឈមណ្ឌលPPCIL សូមការអនុញ្ញាត ដើម្បីធ្វើបទបង្ហាញស្តីពីបញ្ហាពិការភាព នៅផ្សារបឹងត្របែកផ្លាហ្សាតើបានឬទេ។ លោក អោម ចាន់សុចិត្រា បានឆ្លើយយល់ឲ្យតែមជ្ឈមណ្ឌល PPCIL ដាក់លិខិត ប្រាប់ដំណឹងជាមុន
លោកនឹងរកទីតាំងណាដែលសម្រាប់ឲ្យមជ្ឈមណ្ឌលធ្វើបទបង្ហាញ ។

ក្រុមការងារមជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក អោម សុចិត្រា
និងអ្នកគ្រប់គ្រងនៅផ្សារបឹងត្របែកផ្លាហ្សា ដែលបានចំណាយពេលវេលាដ៍មានតម្លៃមកពិភាក្សា
ជាមួយក្រុមការងារPPCIL ដើម្បីបំបែកឧបសគ្គសម្រាប់យើងទាំងអស់គ្នា ។

        កសាងសង្គមមួយសម្រាប់យើងទាំងអស់គ្នា ដោយគ្មានការរើសអើងមកលើជនពិការ


កិច្ចពិភាក្សាPPCILនិងលោកអោម ចាន់សុចិត្រា
មុខបន្គន់អនាម័យ





ទីធ្លាក្នុងបង្គនអនាម័យតូចចង្អៀត
ឯណាទៅជម្រាលសម្រាប់ខ្ញុំ?
ជម្រាលនេះចោទខ្លាំងណាស់
ផ្សារបឹងត្របែកផ្លាហ្សា