ក្រុមការងារបានធ្វើការស្នើសុំមានដូចជា
១. សូមសាងសងផ្លូវជម្រាលនៅចំច្រកទ្វារ ដែលមានកាំចំនួន៥
២.បន្ទប់អនាម័យគឺកែរទ្វារបើកចេញក្រៅនិងសាងសង់ជម្រាល
មជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណដល់ប្រធានផ្នែករដ្ឋបាលដែលបានចំណាយពេល វេលាដ៍មានតម្លៃក្នងការពិភាក្សាជាមួយនិងក្រុមការងារសូមជនពរមានសុខភាពល្អ និងជោកជ័យគ្រប់ភារកិច្ច ។
សាលាអន្តរជាតិអាមេរិចកាំងប្រ៊ិដ |
ក្រុមការងារជួបពិភាក្សាជាមួយផ្នែរដ្ឋបាល |
នៅម៉ោង៣:៤០នាទីល្ងាចក្រុមការងារមជ្ឈមណ្ឌលPPCIL បានទៅជួបលោកនាយករងនៃសាលា
អន្តរជាតិកម្ពុជា ដែលមានទីតាំងតាមនៅបណ្តោយផ្លូវសហពន្ឋ័រស្ស៊ី ក្នុងគោលបំណងស្តីពីការ ចល័តទី ចេញចូលសម្រាប់ជនពិការ ។ សូមបញ្ជាក់ផងដែរថានៅសាលាអន្តរជាតិកម្ពុជា គឺមានបញ្ជុះតម្លៃ៣០% សម្រាប់ជនពិការ ប៉ុន្តែនៅក្នុងសាលាគឺមិនបន្ទប់អនាម័យសម្រាប់ជន ពិការប្រើប្រាស់នោះទេ ដូច្នេះហើយបានជាមជ្ឈមណ្ឌលPPCIL ធ្វើការណាត់ជួបពិភាក្សាពីបញ្ហាខាង លើសម្រាប់ជនពិការ ដើម្បីធ្វើយ៉ាងអោយមានការចល័តទីចេញចូលងាយស្រួល ពេលដែល មានជនពិការទៅសិក្សានៅសាលាអន្តរជាតិកម្ពុជា ពីព្រោះថាជនពិការគាត់ក៍មានសិទ្ឋចូលរៀន ដូចជន មិនពិការដែរ ។ ក្រុមការងារមជ្ឈមណ្ឌលPPCIL បានធ្វើការសំណូមពរនិងស្នើសុំ ដល់ លោក នាយករង នៅពីរចំនុចដូចខាងក្រោម
១. បន្ទប់អនាម័យកែរទ្វារចេញក្រៅ
២ .និងសាងសង់ជម្រាលនៅមុខមុខបន្ទប់អនាម័យ
ក្រោយពីបានធ្វើការពិភាក្សាអស់រយ:ពេលប្រហែលជា១៥ នាទីរួចមកលោក នាយករង គាត់បានមានប្រសាសន៍ថា រូបលោកនិងយកសំណើរនេះទៅដល់លោកនាយក ឲ្យគាត់បានជ្រាប។ ហើយគាត់បានបន្តទៀតថា សំណើរនេះអាចធ្វើបាន នៅក្នងសាលាអន្តរជាតិកម្ពុជា ។
មជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណដល់លោក នាយករង ដែលបានចំណាយពេលវេលាដ៍ មានតម្លៃក្នុងការជួបពិភាក្សាជាមួយក្រុមការងារលើបញ្ហាការចល័តទីចេញចូលសម្រាប់ជនពិការសូមជូនពរសុខភាពល្អ និងជោកជ័យគ្រប់ភារកិច្ច ។
សាលាអន្តរជាតិកម្ពុជា |
កិច្ចពិភាក្សាជាមួយ លោកនាយករង |