Sep 26, 2013

កិច្ចពិភាក្សាក្រុមការងារPPcil ជាមួយអ្នកគ្រប់គ្រងផ្សារទំនើបស៊ូភើស្ទ័រ

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៩:30នាទីព្រឹក ក្រុមការងារមជ្ឈមណ្ឌលPPCIL ចំនួន០២នាក់ មានដូចជា លោកវ៉ែន រតនា និងលោក អេងឡៃ ហឿន បានចុះទៅជួបពិភាក្សាជាមួយជាមួយលោក ងួនលាងហុង ជាអ្នកគ្រប់គ្រង់ នៅផ្សារទំនើបស៊ូភើស្ទ័រ ស្តីពីការចល័តទី ចេញចូល សម្រាប់ជនពិការ ។ សូមបញ្ជាក់ផងដែរថា នៅផ្សារទំនើប នេះគឺមានជម្រាលសម្រាប់ជនពិការ ប៉ុន្តែចំណែកបន្ទប់អនាម័យ វិញគឺជនពិការមិនអាច ប្រើប្រាស់បាននោះទេ ដូច្នេះហើយបានជាមជ្ឈមណ្ឌលPPCIL ដាក់លិខិត សូមការណាត់ ជួបពិភាក្សាបញ្ហានេះ ។  ក្រោយពីបានជួបពិភាក្សាគ្នាអស់រយ:ពេលជិត២០នាទីរួចមក អ្នកគ្រប់គ្រងនៅផ្សារទំនើបស៊ូភើស្ទ័រ បានមានប្រសាសន៍ថា គាត់យកសំណើរនេះជូនទៅប្រធានផ្សារជាមុនសិន ពីព្រោះគាត់មិនហ៊ានសំរេចឡើង ។

ក្នុងឱកាសនោះក្រុមការងារបានជូនសៀវភៅ១ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ឋិជនពិការ ទៅលោក ងួនលាង ហុង ដើម្បីទុក មើលនៅមាត្រាមួយចំនួន ដែលមានក្នុងសៀវភៅច្បាប់នេះ ។


កិច្ចពិភាក្សា


បន្ទប់អនាម័យ 

Sep 13, 2013

កិច្ចពិភាក្សារវាងមជ្ឈមណ្ឌលPPCIL ជាមួយអាហារដ្ឋាន ធីម៉ាត

ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង២:00 រសៀល

ក្រុមការងារមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ(PPCIL) ចំនួន០៦នាក់ បានចុះទៅជួបពិភាក្សានិងចរចានៅអាហារដ្ឋាន ធីម៉ាត ដែលមានទីតាំងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កិច្ចពិភាក្សាស្តីពី ការចល័តទីចេញ ចូល សម្រាប់ជនពិការដែលប្រើប្រាស់រទេះរុញ សូមបញ្ញាក់ផងដែរថានៅក្នុងអាហារដ្ឋាន ធីម៉ាត គឺមានបន្ទប់អនាម័យធំទូលាយ ប៉ុន្តែនៅមានចំនុចខ្វះខាត ជាច្រើនដែរ ជាឧបសគ្គ សម្រាប់ជនពិការនៅពេលដែលគាត់ប្រើប្រាស់បន្ទប់អនាម័យ ។ដូច្នេះហើយបានជាមជ្ឈមណ្ឌលPPCIL បានដាក់លិខិតណាត់ជួបដើម្បីពិភាក្សា ជាមួយអ្នកគ្រប់ គ្រងអាហារដ្ឋាន ធីម៉ាត។
ក្នុងកិច្ចពិភាក្សានោះក្រុមការងារមជ្ឈមណ្ឌលPPCIL បានស្នើសុំនិងសំណូមពរ ៣ចំនុចមានដូចជា

១ .បន្ទប់អនាម័យ
២ .ផ្លូវជម្រាល
៣ .ស្លាកសញ្ញាជនពិការ

ក្រោយពីបានធ្វើការពិភាក្សាអស់រយ:ពេល ២០នាទីរួចមក លោក សុខ សុនដែលជាមេការនៅអាហារដ្ឋាន ធីម៉ាត បានទទួលយកសំណើរទាំងបីចំនុចនេះ ដោយក្តីរីករាយរបស់ក្រុមការងារ ហើយគាត់និងយកទៅជម្រាបម្ចាស់អាហារដ្ឋាន ក្នុងពេលឆាប់ៗនេះ ។ មិនតែប៉ុណ្ណោះ គាត់បានផ្តល់គំនិតវិជ្ជមានច្រើនមកលើជនពិការ គាត់បានមានប្រសាសន៍បន្តថា គាត់និងព្យាយាមដើម្បីលើកស្ទួយវិស័យពិការ ឲ្យមានលក្ខណ:ល្អប្រសើរ ណាមួយគាត់ចង់ឲ្យអាហារដ្ឋានធីម៉ាត នេះ ជាគំរូដល់ទីសាធារណ:ដ៍ទៃទៀត ។

មជ្ឈមណ្ឌលPPCIL សូមថ្លៃងអំណរគុណយ៉ាងជ្រាវជ្រៅដល់អ្នកគ្រប់គ្រងអាហារដ្ឋាន ធីម៉ាត ដែលបានចំណាយពេលវេលាដ៍មានតំលៃធ្វើការពិភាក្សាបញ្ហាការចល័តទីសម្រាប់ជនពិការ និងសូមជូនពរមានសុខភាពល្អ ជោគេជ័យគ្រប់ភារកិច្ច ។



កិច្ចពិភាក្សា


Sep 4, 2013

លទ្ឋផលកិច្ចពិភាក្សារវាងមជ្ឈមណ្ឌលPPCIL ជាមួយប្រធានរដ្ឋបាលនៃធនាគារ អេស៊ីលីដា និងប្រធានសាខា គ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ(អម្រឹត)

ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៩:៣០នាទីព្រឹក ក្រុមការងារមជ្ឈមណ្ឌលPPCIL ចំនួន0៥នាក់បានចុះទៅចរចានិងពិភាក្សាស្តីពីការចល័តទីចេញចូលសម្រាប់ជនពិការជាមួយលោក ស្វាយ ស៊ីណារ៉េត ជាប្រធានផ្នែករដ្ឋបាល នៃធនាគារ អេស៊ីលីដា ដែលមានទីតាំង នៅអគារ ១៤២-១៤៣ ក្រុមទី៣ ផ្លូវជាតិលេខ៤ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។សូមបញ្ជាក់ផងដែរថា នៅធនាគារ អេស៊ីលីដា គឺមានបន្ទប់ទឹករួចហើយប៉ុន្តែជនពិការប្រើប្រាស់មិនបាន ពីព្រោះជម្រាលនៅមុខបន្ទប់អនាម័យ វាចោទពេកពិបាក់ក្នុងការរុញរទេះឡើង ដូច្នេះហើយបានជាមជ្ឈមណ្ឌលPPCIL បានដាក់លិខិតសូមការណាត់ជួបជាមួយអ្នកគ្រប់គ្រងធនាគារ អេស៊ីលីដា សាខាចោមចៅ ដើម្បីពិភាក្សាស្តីពីការចល័តទី ចេញ ចូលសម្រាប់ជនពិការ  ។ក្នុងកិច្ចពិភាក្សានោះ ក្រុមការងារបានសំណូមពរ និងស្នើសុំ ឲ្យអ្នកគ្រប់គ្រង់នៅធនាគារអេស៊ីលីដា ជួយកែសម្រួលនៅចំនុចខ្វះខាត ដូចជា ផ្លូវជម្រាលចូលបន្ទប់អនាម័យ ,ដាក់បង្កាន់ដៃនិងឡាបូលាងដៃអោយទាបបន្ទិចដើម្បីអោយមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ជនពិការ ។

ក្រោយពីការពិភាក្សារួចមកលោក ស្វាយ ស៊ីណារ៉េត បានមានប្រសាសន៍ថា នៅធនាគារអេស៊ីលីដា គឺមានគម្រោងសាងសង់បន្ទប់អនាម័យសម្រាប់ជនពិការ រួចហើយ ប៉ុន្តែសាខាចោមចៅនេះជាអគារជួល ហើយគាត់បានពិភាក្សាជាមួយនិងម្ចាស់ផ្ទះ ពីរបីដងរួចមកហើយ ដើម្បីសាងសង់បន្ទប់អនាម័យថ្មីមួយទៀតសម្រាប់ជនពិការ  តែម្ចាស់ផ្ទះមិនយល់ព្រម ហើយគាត់បានមានប្រសាសន៍ថា ផ្ទះរបស់ គាត់គឺមានបន្ទប់អនាម័យច្រើនហើយ សូមឲ្យអ្នកគ្រប់គ្រង់យកបន្ទប់ណា មួយមកកែរសម្រួលទៅ ។
លោក ស្វាយស៊ីណារ៉េត បានបន្តទៀតថា គាត់និងយកសំណើរនេះទៅពិភាក្សាជាមួយលោក ប្រធាន ហើយគាត់និងជួយកែរសម្រួលបន្ទប់អនាម័យចាស់ តាមដែរអាចធ្វើទៅបាន




កិច្ចពិភាក្សា
ត្រួនពិនិត្យបន្ទប់អនាម័យ


ធនាគារ អេស៊ីលីដា (សាខាចោមចៅ)


ម៉ោង១០:៣០នាទី បានជួបពិភាក្សាជាមួយ អ្នកគ្រប់គ្រង់នៅគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សាខាចោមចៅ ក្រុមការងារបានចុះទៅចរចា និងពិភាក្សាជាមួយលោក លោក ឃឹម កុសល ស្តីពីការចល័តទី ចេញ-ចូល សម្រាប់ជនពិការ ។ សូមបញ្ជាក់ផងដែរថានៅ អម្រឹត សាខាចោមចៅ គឺមិនមានបន្ទប់អនាម័យនិងផ្លូវជម្រាល សម្រាប់ជនពិការប្រើប្រាស់នៅឡើយ ដូច្នេះហើយបានជាមជ្ឈមណ្ឌលPPCIL បានដាក់លិខិតសូមការណាត់ជួបពិភាក្សា ស្តីពីការចល័តទី នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីឲ្យមានភាពងាយស្រួលសម្រាប់ជនពិការ ក្នុងនោះក្រុមការងារបានសំណូមពរ និងស្នើសុំ ឲ្យអ្នកគ្រប់គ្រង់ជួយកែសម្រួលនៅចំនុចខ្វះខាតមានដូចជា ផ្លូវជម្រាលមុខច្រកចូល និងមុខបន្ទប់អនាម័យ ព្រមទាំងបន្ទប់អនាម័យកែទ្វារចេកមកក្រៅ និងបំពាក់បង្កាន់ដៃសម្រាប់ជនពិការ ផងដែរ៕

ក្រោយពីការពិភាក្សាគ្នារួចមក លោក ឃឹម កុសល បានមានប្រសាសន៍ថា គាត់និង យក សំណើរនេះទៅជូនលោកប្រធានជាមុនសិន  រាល់ការប្រជុំប្រចាំខែ ។

ក្រុមការងារមជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់ អ្នកគ្រប់គ្រង់នៅ ធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលបានចំណាយពេលវេលា ក្នុងការពិភាក្សា នៅបញ្ហា និងជាឧបសគ្គសម្រាប់ជនពិការ សូមគោរពជូនពរមានសុខភាពល្អ ជោកជ័យគ្រប់ភារកិច្ច ។


កិច្ចពិភាក្សា


អម្រឹត (សាខាចោមចៅ)

Sep 3, 2013

ប្រជុំក្រុមជនពិការដើម្បីអភិវឌ្ឍសហគមន៍(DCD)

ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ ក្រុមការងារមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ
(PPCIL) បានចុះទៅសម្របសម្រួលសមាជិកក្រុមDCD នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ក្រុមការងារបានចុះទៅមានចំនួន០៤នាក់ លោកម៉ី សាម៉ីត, កញ្ញា គង់ស្រីញៀន ,កញ្ញាសៅ សារ៉ាន់, និងលោកគុណសុជា  ។ កម្មវិធីប្រជុំចាប់ផ្តើមនៅម៉ោង១៣.៣០-១៥.៣០រសៀល ដែលមានរបៀបវារ:ដូចខាងក្រោម

១. សមាជិកDCD មករៀនជំនាញនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវ:បន្ទាយព្រាប
២. បញ្ហាផ្លូវជម្រាលDCD

នៅក្នុងអង្គប្រជុំ លោកម៉ី សាម៉ីត បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃដែលសមាជិកDCD ពីររូប បានទៅរៀនជំនាញនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវ:បន្ទាយព្រាប នៅរាជធានីភ្នំពេញ គឺមានកញ្ញា ហ៊ុល ស្រីហ៊ុច និងកញ្ញា ចិក រតនា ។

សូមបញ្ជាក់ផងដែរថា កញ្ញា ល៉ីវ ស្រីអាន ក៍ត្រូវមានរៀនជំនាញដែរ ប៉ុន្តែកញ្ញា បានប្តូរចិត្តមិនទៅរៀនជំនាញវិញ ដោយសារតែគ្រួសារមិនអនុញ្ញាត នោះទេពីព្រោះមិនមានអ្នកនៅមើលផ្ទះ។

នៅក្នុងឱកាសនោះលោក ម៉ី សាម៉ីត បានលើកឡើងអំពីបញ្ហាជម្រាលថា ជម្រាលដែលបានសាងសង់រួចហើយនេះគឺប្រើប្រាស់មិនបានទេ គឺត្រូវកែរសម្រួលថ្មី
ហើយសមាជិកទាំងអស់បានសំរេចថា ធ្វើជម្រាលថ្មី សាងសង់អំពីឈើ  ។


សកម្មភាពអង្គប្រជុំ

ពិភាក្សាការសាងសង់់ជម្រាលថ្មី