Nov 18, 2013

លិខិតថ្លែងអំណរគុណ

ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣

លោក ម៉ី សាម៉ីត នាយកប្រតិបត្តិ ព្រមទាំងបុគ្គលិក មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យ នៃជន ពិការភ្នំពេញ (PPCIL) សូមថ្លែងអំណរគុណ ដល់លោក នាយក វិទ្យាល័យជាស៊ីម ឈូកវ៉ា ដែលបានសហការជាមួយមជ្ឈមណ្ឌល(PPCIL) ក្នុងការធ្វើបទបង្ហាញខ្លីដល់សិស្ស ស្តី ពីគោល គំនិតពិការភាពនិងសេវាជំនួយការផ្ទាល់ខ្លួនជួយដល់ជនពិការធ្ងន់ធ្ងរ រយ:ពេល ២០នាទីដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០តុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ ប្រកបដោយជោគជ័យ ។

ការយកចិត្តទុកដាក់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់នេះ គឺបង្ហាញពីការចូលរួម យ៉ាង សំខាន់បំផុតក្នុងការលើកទឹកចិត្ត និងលើកកម្ពស់សិទ្ឋិបងប្អូនជនពិការ សំដៅ ឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានមកលើជនពិការ នាពេលអនាគតជាក់ជាមិនខាន។

យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិក និងជាសមាជិក សមាជិកា នៃមជ្ឈមណ្ឌល(PPCIL) សូមគោរពជូនពរលោក នាយក និងលោកគ្រូ អ្នកគ្រូ ទាំងអស់ទទួលបានសុខភាពល្អ ព្រមទាំងជោគជ័យគ្រប់ភារ:កិច្ច ។


លោកម៉ី សាម៉ីត ជូនលិខិតថ្លែងអំណរគុណដល់លោក នាយក វិទ្យាល័យជាស៊ីម ឈូកវ៉ា